ប្រទេសវៀតណាម

ប្រាក់ចំណូលពីវិស័យបច្ចេកវិទ្យាទូរគមនាគមន៍របស់វៀតណាម ធ្លាក់ចុះជាង៧%


អាជ្ញាធរវៀតណាមបានអះអាងថា ចំណូលដែលខ្លួនបានទទួលពីវិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងធ្លាក់ចុះរហូតដល់ទៅ ជាង ៧ ភាគរយ ។ សារព័ត៌មានវៀតណាមញូវបានរាយការណ៍ថា រហូតដល់ចុងខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅ វៀតណាមប្រមូលចំណូលពីវិស័យនេះបាន ប្រមាណជា ជិត ៧៣ ពាន់លានដុល្លារអាមេរិក ។
វៀតណាមប្រកាសថា ប្រាក់ចំណូលពីវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ធ្លាក់ចុះ
ដោយ

ក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមបានប្រកាសថា សេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមនឹងការលំបាកដោយសារវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន ដែលមិនទាន់មានសញ្ញានៃការងើបឡើងវិញ ហើយបញ្ហានេះក៏ជះឥទ្ធិពលដល់វៀតណាម ដោយមកដល់ចុងខែកក្កដា កន្លងទៅ វិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់ ប្រទេសក៏មានបញ្ហាធ្លាក់ចុះដែរ ។

ប្រភពដដែលបានបន្តថា វិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍វៀតណាម អាចរកចំណូលបានត្រឹមតែជិត ៧៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជាង ៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការធ្លាក់ចុះចំណូលនេះ គឺដោយសារតែការនាំចេញផលិតផលអេឡិចត្រូនិច និង hardwareធ្លាក់ចុះ ជាបន្តបន្ទាប់ ដោយនៅខែមីនា ធ្លាក់ចុះ ជិត ២៣ ភាគរយ ខែ មេសាធ្លាក់ចុះ ជាង២២ ភាគរយ និង ខែ ឧសភា ធ្លាក់ចុះជាង ១៦ភាគរយ ។

ការធ្លាក់ចុះការនាំចេញផលិតផលអេឡិចត្រូនិច និង hardware នេះ បានជះឥទ្ធិពលដោយផ្ទាល់ដល់ទីផ្សារនាំចេញទំនិញ និងសេវាកម្មរបស់វៀតណាម រួមទាំងផលិតផល និងសេវាកម្ម លើឧស្សាហកម្មនេះ ដែលនាំឱ្យមានការថយចុះនូវការបញ្ជាទិញនាំចេញរបស់ប្រទេស។

ស្ថិតិបានបង្ហាញថា ប្រាក់ចំណូលពីឧស្សាហកម្មផលិតផលអេឡិចត្រូនិច និង hardware នៅក្នុងរយៈពេល ៧ ខែ នៃឆ្នាំ២០២៣ គឺមានតម្លៃតែ ជិត ៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៧ ភាគរយ ខណៈដែល តម្លៃនៃការនាំចេញការនាំចេញផលិតផលអេឡិចត្រូនិច និង hardware មានតម្លៃត្រឹមជិត ៦១ ពាន់លានដុល្លារ ធ្លាក់ចុះ ជិត ១១ ភាគរយ ។

អគ្គនាយកដ្ឋានគយបាននិយាយថា តម្លៃនៃការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់ត្រូវបានប៉ាន់ប្រមាណថាមានជាង ៣០ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែកក្កដា ធ្លាក់ចុះជិត ៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយតម្លៃនៃការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់ត្រូវបានប៉ាន់ប្រមាណថាមានជិត ២៨ ពាន់លានដុល្លាធ្លាក់ចុះ ជិត ១៤ ភាគរយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ៊ុយក្រែនថា កិច្ចចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីតមានផ្លែផ្កាល្អ ខណៈរុស្ស៊ីមើលឃើញពីការប៉ុនប៉ងរបស់ទីក្រុងកៀវធ្វើឱ្យលោកខាងត្បូងវិនាស

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនមួយរូបបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៦ សីហា ថា កិច្ចពិភាក្សាស្វែងរកសន្តិភាពដែលធ្វើឡើងនៅអារ៉ាប៊ីសាអូឌីតមានផ្លែផ្ក…

ក្រុមហ៊ុនដឹកជញ្ជូនអាមេរិកអាយុកាល ១០០ឆ្នាំដ៏ធំមួយ បានដាក់ពាក្យសុំក្ស័យធន ក្រោយពីបានជំពាក់បំណុលគេវ័ណ្ឌក

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់សហរដ្ឋអាមេរិកដ៏ធំមួយឈ្មោះ Yellow Corp ដែលបានធ្វើប្រតិបត្តិការរយៈពេលជិត១០០ឆ្នាំមកហើយនេះ បានដាក់ពាក្យសុំក្ស័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ