អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនដែលនៅបន្តជួយរុស្ស៊ីក្នុងសង្គ្រាម

អាមេរិកសម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនគ្រាក់ៗមួយចំនួន ដែលបន្តផ្គត់ផ្គង់បណ្តាញយោធាដល់រុស្ស៊ី


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen បានបញ្ជាក់បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថ្មីលើបណ្តាញឆ្លងដែននៃបុគ្គល និងក្រុមហ៊ុនអន្តរជាតិមួយចំនួន ដែលបាននិងកំពុងធ្វើការងារ ក្នុងការដេញថ្លៃទិញយកបច្ចេកវិទ្យាយោធា សម្រាប់បម្រើដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
អាមេរិកសម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនគ្រាក់ៗមួយចំនួន ដែលបន្តផ្គត់ផ្គង់បណ្តាញយោធាដល់រុស្ស៊ី

លោកស្រី យេលេន បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ G20 នៅកោះបាលីថា៖ «ទណ្ឌកម្មនឹងកំណត់គោលដៅបុគ្គលចំនួន ១៤ និងអង្គភាពចំនួន ២៨ រួមទាំងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុផងដែរ។ ប៉ុន្តែលោកស្រីបានបដិសេធក្នុងការផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលពួកគេស្ថិតនៅ ហើយក៏មិនបានលម្អិតអំពីបច្ចេកវិទ្យាប្រភេទណា ដែលអាមេរិកនឹងដាក់ទណ្ឌកម្ម ក៏ដូចជាកំណត់គោលដៅនោះដែរ។

មែនទែនទៅ ក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាគ្រាក់ៗជាច្រើនដែលមានមូលដ្ឋានក្នុងប្រទេសរុស្ស៊ី ហើយក៏បានកាត់ផ្តាច់បរិក្ខា ក៏ដូចជាបច្ចេកវិទ្យាយោធានានាទៅកាន់ក្រុមហ៊ុនផលិតសព្វាវុធរបស់ប្រទេសរុស្ស៊ីផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ីនៅតែបន្តទិញយន្តហោះគ្មានមនុស្សបើក និងមីស៊ីលពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺអ៊ីរ៉ង ដើម្បីធ្វើការវាយប្រហារលើទីក្រុងធំៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអ៊ុយក្រែន។ អង្គភាព និងក្រុមហ៊ុនឧស្សាហកម្មយោធាអ៊ីរ៉ង់ទាំងនោះទៀតសោធ ក៏ស្ថិតនៅក្រោមសម្ពាធនៃទណ្ឌកម្មដ៏តឹងណែនស្ទើររើខ្លួនពុំរួចរបស់ទីក្រុងវ៉ាស៊ីនតោនរួចទៅហើយ។

លោកស្រី ចេណិត យេលេន ក៏បាននិយាយផងដែរថា ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកក្រោមរដ្ឋកាលលោក បៃដិន នឹងនៅបន្តគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចបន្ថែមទៀត។ ក្នុងនោះ រដ្ឋបាល បៃដិន បានស្នើសុំសភានូវជំនួយមិនមែនយោធាចំនួន ៤,៥ ពាន់លានដុល្លារបន្ថែមទៀតទៅឱ្យអ៊ុយក្រែន ដោយរង់ចាំការសម្រេចចុងក្រោយរបស់សភាអាមេរិកប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ បើក្រឡេកទៅការវិវិត្តចុងក្រោយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនវិញ ក្រោយពីការដកទ័ពរបស់យោធាម៉ូស្គូចេញពីទីក្រុងខឺសុនកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចោទប្រកាន់ទាហានរុស្ស៊ីថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Kherson។

ទោះជាយ៉ាងណា គេមិនទាន់អាចផ្ទៀងផ្ទាត់ការចោទប្រកាន់របស់លោកបានទេ ដោយពីពេលកន្លងទៅរុស្ស៊ីធ្លាប់បានអះអាងថា ទាហានខ្លួនគ្មានចេតនាកំណត់គោលដៅលើជនស៊ីវិលឡើយ។ ក៏ប៉ុន្តែកាលពីខែតុលា គណៈកម្មការអង្គការសហប្រជាជាតិធ្លាប់បានបញ្ជាក់ថា ឧក្រិដ្ឋកម្មសង្គ្រាមពិតជាមានមែននៅក្នុងប្រទេសអ៊ុយក្រែន ហើយកងកម្លាំងរុស្ស៊ី គឺជាអ្នកទទួលខុសត្រូវធំជាគេលើរឿងនេះ។

ស្របពេលជាមួយគ្នា ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ខ្លួនបានដណ្តើមយកមកវិញនូវការតាំងទីលំនៅចំនួន ១៧៩ កន្លែង និងទំហំទឹកដីប្រមាណ ៤ ៥០០ គីឡូម៉ែត្រការ៉េតាមដងទន្លេ Dnipro ចាប់តាំងពីដើមសប្តាហ៍នេះ។ ដោយឡែក ការប្រយុទ្ធនៅតែមានសភាពខ្លាំងក្លាមានទាំងមីស៊ីល និងការបាញ់កាំភ្លើងធំនៅតំបន់មួយចំនួន ដូចជាទីក្រុង Sumy, Kharkiv, Zaporizhzhia, Luhansk និង Donetsk។ នេះបើតាមការបញ្ជាក់របស់បុគ្គលិកទូទៅនៃកងកម្លាំងអ៊ុយក្រែនក្នុងពេល២៤ចុងក្រោយ។




អត្ថបទបន្ទាប់


ជំនួបត្រីភាគីរវាងមេដឹកនាំអាមេរិកជប៉ុន និងកូរ៉េខាងត្បូង នៅកម្ពុជា បានជជែកស៊ីជម្រៅលើបញ្ហារសើប និងបញ្ហាក្ដៅអ្វីខ្លះ?

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យទី១៣ វិច្ឆិកា បានព្រមព្រៀងគ្នាចាត់វិធានការ ជាដំណោះស្រាយ…

ជប៉ុន ចាប់ផ្តើមក្រសោបយកទីផ្សារឈីបសាកលរបស់ខ្លួនឡើងវិញ ក្រោយខ្ទាតចេញពីសង្វៀននេះអស់រយៈពេលជាច្រើនឆ្នាំ

ព័ត៌មាន
ថ្មីៗនេះ ប្រទេសជប៉ុនបានបញ្ចេញគោលបំណងក្នុងការបង្កើតកិត្យានុភាពជាតិរបស់ខ្លួនក្នុងវិស័យផលិតឈីបឡើងវិញ តាមរយៈក្រុមហ៊ុនថ្មីមួយ ដែលគ្រោងនឹងផលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ