ភាពតានតឹងចិន-អាមេរិក

ចិន និងអាមេរិកព្រមានគ្នាទៅវិញមកជុំវិញរឿង «ឯករាជ្យភាពកោះតៃវ៉ាន់»


សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍សប្តាហ៍មុន បានព្រមានទៅក្រុងប៉េកាំងឲ្យឈប់ដាក់សម្ពាធលើកោះតៃវ៉ាន់តទៅទៀត។ ជាការឆ្លើយតបភ្លាមៗភាគីចិននៅថ្ងៃសៅរ៍ដដែល បានព្រមានមកសហរដ្ឋអាមេរិកវិញដោយ ប្រាប់ឲ្យប្រុងប្រយ័ត្នក្នុងការនិយាយស្តី ជៀសវាងការបញ្ជូនសារខុសទៅកាន់ក្រុមអ្នកគាំទ្រឲ្យមានឯករាជ្យភាពរបស់កោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីងខេន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (រូបភាព៖ ស៊ីន ហួរ)
ដោយ

ត្រូវ​បាន​ស្រង់​សំដី និង​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP លោក អេ​ន​តូ​នី ប្លី​ង​ខេន រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​និយាយ ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី ថា សហរដ្ឋអាមេរិក​ពិតជា​មាន​ក្តី​បារម្ភ​មែនទែន បន្ទាប់​ពី​បាន​កត់សម្គាល់​ឃើញ​ពី​ការ​ប្រើប្រាស់​ទាំង​កម្លាំង​ទ័ព​របស់​ចិន ផ្លូវ​ការទូត និង​សេដ្ឋកិច្ច ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់​។

ការ​ថ្លៃ​ង​ដូចនេះ​ពី​សម​ភាគី​អា​មេ​រិ​ក គឺ​អំឡុង​ពេល​ដែល​អ្នកការទូត​ទាំង​ពីរ​រូប​នេះ បាន​ជួប​ពិភាក្សា​គ្នា​ជា​មុន ដើម្បី​ត្រៀម​រៀបចំ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​របស់​ខ្លួន គឺ​លោក​ចូ បៃ​ឌិន និង​លោក ស៊ី ជី​ន​ពីង បាន​ជួប​ពិភាក្សា​គ្នា​តាម​អន​ឡាញ​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​។

លោក ប្លី​ង​ខេន បាន​ជំរុញ​ទីក្រុង​ប៉េ​កាំ​ង​ឱ្យ​ចូលរួម​ក្នុង​កិច្ច​សន្ទនា​ប្រកបដោយ​អត្ថន័យ ដើម្បី​ដោះស្រាយ​បញ្ហា​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​សន្តិវិធី និង​ក្នុង​លក្ខណៈ​មួយ​ដែល​ស្រប​តាម​បំណងប្រាថ្នា និង​ផលប្រយោជន៍​របស់​ប្រជាជន​តៃវ៉ាន់​។

ដោយឡែក ភាគី​ចិន​មិន​បាន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ​របស់​អា​មេ​រិ​ក​នោះ​ទេ ដោយ​លោក វ៉ាង យី​គ្រាន់តែ​បាន​ព្រមាន​ទៅ​សហរដ្ឋអាមេរិក ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សំដី​ខ្លួន ពិសេស នៅ​ពេល​ដែល​អា​មេ​រិ​ក​អះអាង​ខ្លួន នឹង​ជួយ​ការពារ​កោះ​តៃវ៉ាន់​ពី​ការ​វាយ​ដណ្តើម​កាន់កាប់​។ ក្រុង​ប៉េ​កាំ​ង បាន​បញ្ជាក់​ទៀត ថា ការ​អះអាង​របស់​អា​មេ​រិ​ក អាច​បញ្ជូន​សារ​ខុសឆ្គង​ទៅ​កាន់​ក្រុម​អ្នក​ប្រជាធិបតេយ្យ និង​ជាតិនិយម​តៃវ៉ាន់ ដែល​គិត​ចង់​ប្រកាស​ឯករាជ្យ​ឲ្យ​ដែន​កោះ​មួយ​នេះ​។

សូម​ជម្រាប​ថា ការ​ដំឡើង​សំឡេង​ដាក់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ធ្លាក់​មក​ជួន​ចំ​ពេល​ដែល កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អន​ឡាញរ​វាង​មេដឹកនាំ​ទាំង​ពីរ នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ពោល​គឺ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ស​ប្តា​ហ៍​នេះ​។ កិច្ចប្រជុំ​នេះ​ផង​ដែរ ត្រូវ​បាន​គេ​រំពឹង​ថា អាច​ជួយ​បន្ថយ​កំ​ដៅ និង​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​បញ្ហា​ពាក់ព័ន្ធ​នានា ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​៕

None



អត្ថបទបន្ទាប់


លោកចូបៃឌិននឹងជួប លោកស៊ី ជីនពីងតាមអនឡាយនៅដើមសប្តាហ៍នេះ តើកំពូលមេដឹកនាំទាំងពីរនេះ នឹងជជែកពីអ្វីខ្លះ?

សេតវិមានអាមេរិកបានឲ្យដឹងកាលពីចុងសប្តាហ៍មុននេះថា ប្រធានាធិបតី លោក Joe Biden នឹងបើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញ ជាមួយមេដឹកនាំរដ្ឋច…

អឺរ៉ុបកំពុងក្លាយជាចំណុចក្ដៅ ផ្ទុះកូវីដ១៩ខ្លាំងក្លាជាថ្មីទៀត ខណៈការបិទខ្ទប់ហាក់មិនអាចជៀសរួច

តំបន់អឺរ៉ុបជាថ្មីម្តងទៀតបានក្លាយជា ចំណុចផ្ទុះឆ្លងកូវីដ១៩យ៉ាងខ្លាំងក្លាគួរឲ្យបារម្ភ។ ត្បិថា អត្រាចាក់វ៉ាក់សាំងនៅតំបន់នេះ មានចំនួនច្រើនក្ដី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ