ជំនួបកំពូលចិ-អាមេរិក

លោកចូបៃឌិននឹងជួប លោកស៊ី ជីនពីងតាមអនឡាយនៅដើមសប្តាហ៍នេះ តើកំពូលមេដឹកនាំទាំងពីរនេះ នឹងជជែកពីអ្វីខ្លះ?


សេតវិមានអាមេរិកបានឲ្យដឹងកាលពីចុងសប្តាហ៍មុននេះថា ប្រធានាធិបតី លោក Joe Biden នឹងបើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញ ជាមួយមេដឹកនាំរដ្ឋចិនលោក Xi Jinping នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ដោយរំពឹងថា កិច្ចពិភាក្សានឹងផ្តល់ឱកាសឲ្យទីក្រុងវ៉ាស៊ីនតោន បង្កើតស្ថិរភាពខ្លះឡើងវិញទៅឲ្យទំនាក់ទំនងទ្វេភាគី ស្របពេលកំពុងមានភាពតានតឹងកើនឡើង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន
ដោយ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានរឿង​កើត​ឡើងជា​បន្តបន្ទាប់ ស្ទើរ​គ្រប់​វិស័យ ដែល​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន​និង​អា​មេ​រិ​ក​ល្អក់កករ រាប់​ចាប់តាំងពី​នយោបាយ ពាណិជ្ជកម្ម ការទូត យោធា និង​សូ​ម្បី​តែ​បញ្ហា​កូ​វី​ដ​១៩​ផង​ដែរ​។ ចុង​ក្រោយ​នេះ ភាគី​ទាំង​ពីរ​បាន​ដំឡើង​សំឡេង​ដាក់​គ្នា ក្នុង​របាយការណ៍​ក្បាល​គ្រាប់​មី​ស៊ី​ល​របស់​ចិន​ថែម​ទៀត​ផង​។

ក្រុង​វ៉ា​ស៊ី​ន​តោន ជឿជាក់​ថា ការ​ជជែក​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ចិន នៅ​ថ្ងៃ​ច័ន្ទ​នេះ នឹង​ក្លាយជា​វិធិ​សាស្ត្រ​ល្អ​បំផុត​មួយ បញ្ចៀស​ភាពល្អក់​កករ​នេះ ពី​ការ​ឈាន​ទៅ​រក​ជម្លោះ​ធ្ងន់ធ្ងរ​។

អ្នកនាំពាក្យ​សេត​វិមាន​អា​មេ​រិ​ក លោកស្រី Jen Psaki បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​ពី​ការ​ប្រកួត​ក្រ​កួត​ប្រជែង​ដោយ​ស្មើភាព​មួយ ក៏​ដូច​ជា​ការ​ធ្វើ​យ៉ាងណា សហការ​គ្នា​ឲ្យ​បាន​ល្អ ឆ្ពោះទៅ​រក​ផលប្រយោជន៍​រួម​។

ជាមួយ​គ្នា​នេះ ទីក្រុង​ប៉េ​កាំ​ង​ក៏​មាន​បំណង​ចង់​ជៀសវាង​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផង​ដែរ ស្រប​ពេល​ដែល​បច្ចុប្បន្ន ចិន​កំពុង​ប្រឈម​មុខ​ដោះស្រាយ បញ្ហា​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា និង​ការ​កត់ត្រា​ពី​កំណើនសេដ្ឋកិច្ច​យឺត និង​វិបត្តិ​អចលនទ្រព្យ​ដ៏​គម្រាមកំហែង​មួយ​ផង​ដែរ​។

រដ្ឋមន្ត្រី​ការ​បរទេស​ចិន បាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​មុន​នេះ​ថា មេដឹកនាំ​ទាំង​ពីរ នឹង​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ​ស្តី​ពី​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ផលប្រយោជន៍​រួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ម៉ោង​នៅ​តំបន់​អាស៊ី ហើយ​ត្រូវ​នឹង​ល្ងាច​ថ្ងៃ​ច័ន្ទ​ម៉ោង​នៅ​សហរដ្ឋអាមេរិក​។

សូម​ជម្រាប​ថា នេះ​ជា​ជំនួប​លើក​ទី​ពីរ​ហើយ​រវាង​មេដឹកនាំ​កំពូល​នៃ​មហាអំណាច​ទាំង​ពីរ ខណៈ​លើក​ទី​១​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែកញ្ញា តាម​ប្រព័ន្ធ​ទូរ​សព្ទ​។ ជំនួប​ថ្មី​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​កិច្ចប្រជុំ​ដ៏​សំខាន់​បំផុត​របស់​មេដឹកនាំ​ចិន និង​អា​មេ​រិ​ក ពិសេស​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ចូ បៃ​ឌិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមមេដឹកនាំ APEC ប្ដេជ្ញាកាត់បន្ថយពន្ធលើវ៉ាក់សាំង និងការផ្គត់ផ្គត់ផ្នែកវេជ្ជសាស្រ្ត

ព័ត៌មាន
ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC កាលពីថ្ងៃទី ១៣ វិច្ឆិកាកន្លងទៅនេះ លទ្ធផលសំខាន់ម…

ចិន និងអាមេរិកព្រមានគ្នាទៅវិញមកជុំវិញរឿង «ឯករាជ្យភាពកោះតៃវ៉ាន់»

ព័ត៌មាន
សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍សប្តាហ៍មុន បានព្រមានទៅក្រុងប៉េកាំងឲ្យឈប់ដាក់សម្ពាធលើកោះតៃវ៉ាន់តទៅទៀត។ ជាការឆ្លើយតបភ្លាមៗភាគីចិននៅថ្ងៃសៅរ៍ដដែល ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ