ទណ្ឌកម្ម

អាម៉េរិក និងអ៊ីរ៉ង់ បន្តប៉ះទង្គិចគ្នា ខណៈលោក ត្រាំ អះអាងថា គ្មានការបន្ធូរបន្ថយទណ្ឌកម្មណាមួយសម្រាប់អ៊ីរ៉ង់ឡើយ


មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា យោធាអាម៉េរិក បានបើកការវាយប្រហារជាថ្មី ដោយផ្តោតលើគោលដៅយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ដែលបានបង្កការគំរាមកំហែងដល់កងកម្លាំងអាម៉េរិក និងរំខានដល់ខ្សែច្រវាក់ដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ ហូរម៉ូស។ ការប៉ះទង្គិចប្រដាប់អាវុធនេះបានកើតឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានបដិសេធរបាយការណ៍របស់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តារចរាចរណ៍ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះឡើងវិញ។
ទណ្ឌកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា អ៊ីរ៉ង់នឹងមិនទទួលបានការបន្ធូរបន្ថយទណ្ឌកម្មណាមួយជាដាច់ខាត ទោះបីជាមានការចរចាក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា អាម៉េរិក មិនដែលនិយាយអំពីការបន្ធូរបន្ថយទណ្ឌកម្ម ឬការដោះលែងប្រាក់ដែលត្រូវបានបង្កកណាមួយនោះឡើយ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន PBS News លោក ត្រាំ បានបញ្ជាក់ពីក្តីរំពឹងជាថ្មីថា អ៊ីរ៉ង់នឹងយល់ព្រមបោះបង់ចោលស្តុកអ៊ុយរ៉ាញ៉ូមរបស់ពួកគេ ដោយគ្មានការទាមទារឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម។ ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយថា លោក ត្រាំ ធ្លាប់បានលើកឡើងថា ស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នឹងប្រគល់ឱ្យសហរដ្ឋអាម៉េរិកភ្លាមៗ ដើម្បីនាំយកទៅកម្ទេចចោល ឬក៏ត្រូវកម្ទេចចោលរួមគ្នាក្រោមការត្រួតពិនិត្យនៅទីនោះតែម្ដង។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបបដិសេធភ្លាមៗ ដោយប្រកាសថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលវត្ថុធាតុដើមនុយក្លេអ៊ែ ប្រមាណ៤៤០គីឡូក្រាម ដែលខ្លួនកំពុងមាននោះឡើយ។
ការប៉ះទង្គិចគ្នាទាំងពាក្យសម្តី និងអាវុធរវាងប្រទេសទាំងពីរបានធ្វើឱ្យទីផ្សារប្រេងមានការប្រែប្រួលយ៉ាងខ្លាំង។ តម្លៃប្រេង ដែលបានធ្លាក់ចុះជាង ៥% កាលពីថ្ងៃពុធ នោះ បានងើបឡើងវិញភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ជុំវិញការវាយប្រហារនេះ។ តម្លៃប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិក បានកើនឡើងជិត ២% ដោយហក់ឡើងដល់៩០,៣ដុល្លារក្នុងមួយបារ៉ែល នៅក្នុងការជួញដូរនៅថ្ងៃទី២៨ ខែឧសភា៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តើពលរដ្ឋខ្មែរគួររំលឹក និងចងចាំបែបណាចំពោះខួប១ឆ្នាំ នៃការពលីរបស់វីរយុទ្ធជនកម្ពុជាដែលយោធាថៃលួចបាញ់សម្លាប់?

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គឺជាខួបគម្រប់១ឆ្នាំ នៃការពលីជីវិតរបស់វីរយុទ្ធជន សួន រ៉ោន ដោយសារការចូលមកបាញ់សម្លាប់ទាំងកម្រោលនៅក្នុងលេណដ្ឋាន…

ធនាគារ ខេប៊ីប្រាសាក់ បរិច្ចាគថវិកា 200 លានរៀល ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការបរិច្ចាគថវិកាចំនួន 200 លានរៀល ជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ «1 ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ