កម្ពុជាដាក់ទិសដៅស្រូបទាញទេសចរវៀតណាម៧០ម៉ឺននាក់នៅឆ្នាំក្រោយ

កម្ពុជាដាក់ទិសដៅស្រូបទាញទេសចរវៀតណាម៧០ម៉ឺននាក់នៅឆ្នាំក្រោយនិង១លាននាក់នៅឆ្នាំ២០២៤


កម្ពុជាដាក់ចេញទិសដៅទាក់ទាញទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបានដល់១លាននាក់នៅឆ្នាំ២០២៤ ខណៈត្រឹមរយៈពេល៨ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង ២៣ម៉ឺននាក់រួចទៅហើយ។ បន្ថែមពីនេះ កម្ពុជា-វៀតណាម បានឯកភាពគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបានទិសដៅទាំងនេះ។ នេះបើតាមការអះអាងពីក្រសួងទេសចរណ៍កម្ពុជា។
ជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា
ដោយ

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយ តាង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាកាលពីថ្ងៃទី១២តុលា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់លោកភាគីវៀតណាម ជួយជំរុញសម្រេចឱ្យបានទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាម៧០ម៉ឺននាក់នៅឆ្នាំក្រោយ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤។

ឯកឧត្តម ថោង ខុន ឱ្យដឹងទៀតថា ក្នុងពេលដែលពិភពលោកមិនទាន់រួចផុតទាំងស្រុងពីជំងឺកូវីដ១៩ រីឯសេដ្ឋកិច្ចសកលក៏មិនប្រាកដប្រជា ការជំរុញចលនាទេសចរជាមួយប្រទេសជិតខាងនិងក្នុងតំបន់ គឺជារឿងសំខាន់បំផុត។ ជាក់ស្តែងកម្ពុជានិងវៀតណាមជាប្រទេសក្បែរខាងគ្នា ត្រូវបង្កើនកិច្ចសហការលើវិស័យទេសចរណ៍ ដើម្បីជំរុញចលនាទេសចរទៅវិញទៅមក។

អំឡុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ពិសេសតភ្ជាប់ពីកំពង់ផែកោះត្រល់មកកំពង់ផែខេត្តកំពត ស្របពេលកំពង់ផែទេសចរណ៍នេះ ត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខដែរ។

ដោយឡែកសម្រាប់ផ្លូវអាកាស ភាគីទាំងពីរបានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន សៀមរាប-កោះត្រល់ ព្រះសីហនុ-ហាឡុង សៀមរាប-ហាយហ្វុង សៀមរាប-កាន់ថឺរ។ លើសពីនេះ កម្ពុជាវៀតណាមឯកភាពគ្នាជំរុញចលនាទេសចរបើក ដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំងពីរ និងទៅប្រទេសទី៣។

គួបញ្ជាក់ដែរថា ក្រៅតែពីវិស័យទេសចរណ៍ កម្ពុជា-វៀតណាមបានឯកភាពគ្នាលើការជំរុញ ការផ្លាស់ធុរកិច្ច និងទស្សនកិច្ចរវាងវិស័យសាធារណៈ និងឯកជនឱ្យបានច្រើន ដោយហេតុថាវិស័យឯកជនគឺជាភ្នាក់ងារដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ ការកាត់បន្ថយគ្រោះមហន្តរាយ ជាការកាត់បន្ថយផលប៉ះពាល់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ច

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានកត់សម្គាល់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចាត់ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាការរួមចំណ…

ឯកអគ្គរដ្ឋទូតវៀតណាម ស្នើសុំកម្ពុជា៥ចំណុច តាមរយៈឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មាន
នៅក្នុងជំនួបទល់មុខជាមួយនឹងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា នាថ្ងៃទី ១២ ខែតុលា ឯកអគ្គរដ្ឋទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ