ការដឹកជញ្ជូនទំនិញ

អាមេរិក ចិន និងអឺរ៉ុប បើកកិច្ចចរចាអំពីឧបសគ្គនៃការដឹកជញ្ជូនកុងតឺន័រ


ទីភ្នាក់ងារត្រួតពិនិត្យអន្តរជាតិធំៗនៅលើសកលលោក ទទួលបន្ទុកត្រួតពិនិត្យជំនួញពាណិជ្ជកម្មកុងតឺន័រអន្តរជាតិ បានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីពិភាក្សាអំពី ការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈក្រុមហ៊ុនដឹកជញ្ជូន និងអតិថិជន កំពុងតែត្រៀមខ្លួនដោះស្រាយបញ្ហា នៅពេលដែលរដូវកាលដឹកជញ្ជូនរវល់ខ្លាំងបំផុតបានចូលមកដល់ហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិក ចិន និងអឺរ៉ុប បើកកិច្ចចរចាអំពីឧបសគ្គនៃការដឹកជញ្ជូនកុងតឺន័រ
ដោយ

បើ​តាម លោក Daniel Maffei ប្រធាន​គណៈកម្មការ​សហព័ន្ធ​សមុទ្រ​អា​មេ​រិ​ក បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី ៥ នៃ កិច្ចប្រជុំ​កំពូល​បទបញ្ញត្តិ​សកល នេះ បាន​ផ្តល់​ឱកាស​ឲ្យ អាជ្ញាធរ​សំខាន់​ៗ ដែល​ទទួល​បន្ទុក​ត្រួតពិនិត្យ​ជំនួញ​ដឹក​ជញ្ជូន​កុងតឺន័រ បាន​ចែករំលែក​នូវ លទ្ធផល​ត្រួតពិនិត្យ​រៀង​ៗ​ខ្លួន និង​ការ​អនុវត្ត​ច្បាប់​នៅ​លើ​ទីផ្សារ​របស់​ពួក​គេ ដើម្បី​ប្រៀបធៀប​សេចក្តីសន្និដ្ឋាន​ចុង​ក្រោយ​។

បញ្ហា​ជា​រួម​គឺ​ទាក់ទង​ទៅ​នឹង សមត្ថភាព​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ ក្នុង​ការ​បំពេញតម្រូវការ​ទៅ​តាម​សេវាកម្ម​របស់​ពួក​គេ និង​ការ​កើនឡើង​ថ្លៃ​ខុសធម្មតា សម្រាប់​ការ​ចំណាយ​ដឹក​ជញ្ជូន​តាម​កុងតឺន័រ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ និយ័ត​ករ រដ្ឋាភិបាល និង​សាធារណជន​។

កិច្ចប្រជុំ​ធ្វើ​ឡើង​បន្តា​ប់​ពី អ្នកជំនួញ​អា​មេ​រិ​ក មានការ​ព្រួយបារម្ភ​ថា នឹង​នៅ​តែ​បន្ដ​មាន​បញ្ហា​កកស្ទះ​កុងតឺន័រ នៅ​តាម​កំពង់​ផែ​សំខាន់​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក ពិសេស​រដូវ​កាល​ដឹក​ជញ្ជូន​ទំនិញ​រវល់​ខ្លាំង​បំផុត ក៏​កាន់តែ​ចូល​កៀក​មក​ហើយ​ដែរ​។

ការ​កើនឡើង​នូវ​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់កប់ពពក គួប​ផ្សំ​នឹង​តម្រូវការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​កើនឡើង​ខ្លាំង បាន​ដាក់​សម្ពាធ​ឲ្យ អ្នក​តាក់តែង​ច្បាប់​នៃ​ប្រទេស​នីមួយ​ៗ ចាប់ផ្តើម​ពង្រឹង​អំណាច​ទីផ្សារ​ដឹក​ជញ្ជូន​ឡើង​វិញ តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​ដឹក​ជញ្ជូន​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​បទបញ្ញត្តិ​សកល​នេះ​ដែរ​ក៏​បាន​ជជែក​អំពី​បញ្ហា​សំខាន់​ចំនួន ៣ រួម​មាន ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​ចាប់តាំងពី​មាន​បញ្ហា​មេរោគ​កូ​វី​ដ​១៩, វិធានការ​ដាក់​ចេញ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ និង សកម្មភាព​បន្ថែម ដើម្បី​បង្កើន​ភាព​ធន់ និង ដំណើរការ​រលូន​ក្នុង​វិស័យ​ដឹក​ជញ្ជូន​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសមហាអំណាចធំៗ កំពុងរួមដៃគ្នាជួយដោះស្រាយវិបត្តិនៅអាហ្វហ្កានីស្ថាន

ព័ត៌មាន
រដ្ឋមន្ត្រីមកពីបណ្តាប្រទេសលោកខាងលិច និង សម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន ជប៉ុន សហរដ្ឋអាមេរិក និង អឺរ៉ុបជាដើម បានជួបប្រជុំគ្នា ដើម្បីពិភាក្សាព…

ថៃកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ក្មេងអាយុ ៣ ឆ្នាំឡើងទៅ

ព័ត៌មាន
ក្រុមហ៊ុនឱសថរបស់ថៃ បាយអូ ចេនន័រតិច ដែលជាអ្នកនាំចូលវ៉ាក់សាំងស៊ីណូហ្វាមក្នុងប្រទេសថៃ បានដាក់សំណើទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ