ការចាក់វ៉ាក់សាំងប្រទេសថៃ

ថៃកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ក្មេងអាយុ ៣ ឆ្នាំឡើងទៅ


ក្រុមហ៊ុនឱសថរបស់ថៃ បាយអូ ចេនន័រតិច ដែលជាអ្នកនាំចូលវ៉ាក់សាំងស៊ីណូហ្វាមក្នុងប្រទេសថៃ បានដាក់សំណើទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ដើម្បីប្រើវ៉ាក់សាំងរបស់ពួកគេសម្រាប់ចាក់ជូនកុមារអាយុចាប់ពី ៣ ឆ្នាំឡើងទៅ។ រដ្ឋបាលចំណីអាហារនិងឱសថថៃ នៅមិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយទេ ដោយគណៈកម្មាធិការត្រួតពិនិត្យ កំពុងពិចារណាអំពីសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំង ហើយនឹងធ្វើការសម្រេចចិត្តឱ្យបានលឿនបំផុតក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។
ថៃកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ក្មេងអាយុ ៣ ឆ្នាំឡើងទៅ
ដោយ

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ថៃ កំពុង​ពិចារណា​លើ​សំណើ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ចាប់ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ ដែល​ជា​ការ​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន​នាំ​ចូល​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ថៃ​។

ក្នុង​នោះ ក្រៅ​តែ​ពី​ក្រុមហ៊ុន​នាំ​ចូល​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ក៏​មាន​ក្រុម​អ្នកបញ្ជា​ទិញ​វ៉ាក់សាំង​ផ្សេង​ទៀត កំពុង​តាមដាន និង សុំ​ឯកសារ​គាំទ្រ​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដើម្បី​ស្នើ​សុំ​សម្រាប់​ចាក់​ជូន​ក្មេង​អាយុ ៣ ឆ្នាំ​ឡើង​ទៅ​ផង​ដែរ​។ បច្ចុប្បន្ន​ប្រទេស​ថៃ មាន​វ៉ាក់សាំង​ចំនួន​ពីរ​ប្រភេទ​ប៉ុណ្ណោះ គឺ Pfizer និង Moderna របស់​អា​មេ​រិ​ក ដែល​អាច​ចាក់​ជូន​កុមារ និង​យុវជន ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង​ទៅ ។

ទន្ទឹម​នេះ វ៉ាក់សាំង Pfizer គ្រោង​នឹង​ចាប់ផ្តើម​ចាក់​ជូន​សិស្សានុសិស្ស​ចំនួន ៤ លាន​នាក់​នៅ​ខែ​ក្រោយ​។ ស្រប​ពេល សិស្ស​ប្រមាណ ៥ ម៉ឺន​នាក់ បាន​និង​កំពុង​ចុះ​ឈ្មោះ​តាម​អន​ឡាញ​សម្រាប់​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​។ យុទ្ធនាការ​នេះ មាន​គោលបំណង​ផ្តល់​ភាពស៊ាំ​ដល់​សិស្ស​មុន​ពេល​ចូល​រៀន ព្រមទាំង​ធ្វើ​ឱ្យ​ការ​សិក្សា​ក្នុង​ថ្នាក់​មាន​សុវត្ថិភាព​។ យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែកញ្ញា​នេះ​តែ​ម្តង​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី ៩ ខែកញ្ញា អ្នក​ចាក់​វ៉ាក់សាំង​សរុប​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ​៣៨​លាន​លាន​នាក់​ហើយ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក ចិន និងអឺរ៉ុប បើកកិច្ចចរចាអំពីឧបសគ្គនៃការដឹកជញ្ជូនកុងតឺន័រ

ព័ត៌មាន
ទីភ្នាក់ងារត្រួតពិនិត្យអន្តរជាតិធំៗនៅលើសកលលោក ទទួលបន្ទុកត្រួតពិនិត្យជំនួញពាណិជ្ជកម្មកុងតឺន័រអន្តរជាតិ បានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីព...

TOYOTA នឹងចំណាយថវិកា ១៣,៥ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍអាគុយរថយន្តអគ្គិសនីនៅឆ្នាំ ២០៣០

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ត តូយ៉ូតា បានបញ្ជាក់ថា ខ្លួនរំពឹងចំណាយទឹកប្រាក់ជាង ១៣,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍការផលិតអាគុយ និង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ