បច្ចេកវិទ្យា

ក្រុមហ៊ុន Twitter និង Facebook ផ្អាកគណនីរបស់លោកដូណាល់ត្រាំ ក្រោយពីបានអំពាវនាវដល់ក្រុមបាតុករ


ការរាយការណ៍មួយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃទី ៧ ខែមករា បានឲ្យដឹងថា គណនី Twitter របស់លោកដូណាល់ត្រាំ ត្រូវបានក្រុមហ៊ុន Twitter សម្រេចផ្អាករយៈពេល១២ម៉ោង បន្ទាប់ពីលោកបានបោះបង្ហោះសារដល់អ្នកគាំទ្ររបស់លោកឲ្យវាយប្រហារចូលក្នុងវិមានរដ្ឋសភាអាមេរិក។ បន្ទាប់គ្នានោះ ក្រុមហ៊ុន Facebook និង Instagram ក៏បានព្រមាននឹង ផ្អាកទំព័រហ្វេសប៊ុក លោកត្រាំ រយៈពេល ២៤ម៉ោងផងដែរ។
ទីបំផុត លោក ដូណាល់ ត្រាំ ត្រូវបាន​រាយការណ៍ថា បាន​ទទួលស្គាល់ជាសាធារណៈ​ហើយ ថាលោក បៃដិន បាន​ឈ្នះ​ការបោះឆ្នោត
ដោយ

នៅក្នុង​ការផុស​ជាបន្ដបន្ទាប់​គ្នា របស់​លោកត្រាំ នៅលើ Twitter លោកបាន​ប្រាប់​ទៅកាន់​ក្រុមបាតុករ ដែលជាអ្នកគាំទ្រ​របស់លោកថា «ខ្ញុំស្រឡាញ់អ្នក» មុននឹង​ប្រាប់​ពួកគេ​ឲ្យ​វិលត្រឡប់​ទៅផ្ទះវិញ។ ទន្ទឹមនឹងនេះ លោកត្រាំ ក៏បាន​អះអាង​ដដែលៗ​អំពី​ការលួចបន្លំ​សន្លឹកឆ្នោតផងដែរ។

​ក្រុមហ៊ុន​ Twitter​ បាន​​បញ្ជាក់ថា ក្រុមហ៊ុន​បានដកចោល ​នូវ​ការ​ផុស​ចំនួន ៣​ របស់លោកត្រាំ ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​នៃ​​គោលការណ៍នៃភាពស្មោះត្រង់​របស់​ពលរដ្ឋ»។ ក្រុមហ៊ុន Twitter បាន​បញ្ជាក់ទៀតថា គណនី​របស់​លោកត្រាំ អាចនឹង​នៅតែ​បន្ដ​ផ្អាក​ បើសិនជា​ការផុសនោះ មិនត្រូវ​បាន​លុបចោលទេនោះ។

ក្រោយពី​ពេល​ដែល​ Twitter បាន​ផ្អាក​គណនី​របស់​លោកត្រាំ ក្រុមហ៊ុន​ Facebook ឯណោះវិញ ក៏បាន​ប្រកាស​ដែរថា​ នឹងផ្អាក​​ទំព័រ​ហ្វេសប៊ុក​របស់ប្រធានាធិបតីអាមេរិក​រូបនេះ​ ក្នុងរយៈពេល​២៤ម៉ោងផងដែរ ដោយសារតែ​​បំពាន​គោលការណ៍​ចំនួន​២ចំនុច។ រីឯក្រុមហ៊ុន Instagram ដែលជារបស់​ក្រុមហ៊ុន​ Facebook ដែរនោះ ក៏​បាននិយាយថា នឹង​ផ្អាក​គណនី​របស់​លោកត្រាំ ២៤ម៉ោងផងដែរ។

ការឆ្លើយតប​ពីក្រុមហ៊ុន​បណ្ដាញសង្គមនាពេលនេះ គឺនៅចំពេលដែល​មានការ​ចោទ​ប្រកាន់​លោកត្រាំថា ​កំពុង​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ដោយ​ប្រើប្រាស់​ក្រុមបាតុករ សម្រុកចូល​ក្នុង​វិមានរដ្ឋសភា​អាមេរិក ព្យាយាម​ធ្វើឲ្យ​ខូច​ដល់​​​ការប្រកាស​​នៃជ័យជំនះ​​របស់​លោក​ Joe Biden។​

ក្រុមហ៊ុន​ Facebook, Youtube និង Google ក៏បាន​លុបចោល​វីដេអូ​ ដែល​ក្នុងនោះ លោកត្រាំ​បាន​បន្ត​ចោទ​ប្រកាន់​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​ថា ជាការក្លែង​បន្លំ បើទោះបីជា​​គាត់​​បាន​អំពាវនាវ​ឲ្យ​ក្រុម​បាតុករ​វិល​ត្រឡប់​ទៅផ្ទះវិញ​ក៏ដោយចុះ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តព្រះសីហនុទទួលបានទុនវិនិយោគសំណង់ជាង ២ពាន់លានដុល្លារ នៅ១១ខែឆ្នាំ ២០២០

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅរយៈពេល ១១ ខែ នៅឆ្នាំ២០២០ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ប្រមាន ៤…

អាមេរិកកំពុងពិចារណា ដកក្រុមហ៊ុនយក្សៗចិនចំនួន ២ ចេញពីផ្សារភាគហ៊ុនរបស់អាមេរិក

ព័ត៌មាន
រដ្ឋបាលលោកដូណាល់ត្រាំកំពុងពិចារណា បន្ថែមក្រុមហ៊ុនចិនចំនួន២ គឺក្រុមហ៊ុន Alibaba និង ក្រុមហ៊ុន Tencent ចូលទៅក្នុងបញ្ជីខ្មៅ នៃក្រុមហ៊ុនចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ