ប្រភពពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបន្ថែមទៀតថា ការិយាល័យប្រចាំតំបន់ថ្មីនេះនឹងពង្រឹងសមត្ថភាពរបស់ CDC សហរដ្ឋអាមេរិក ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ក្នុងការការពារជនជាតិអាមេរិក និងប្រជាជននៅក្នុងតំបន់ ដោយធ្វើការឆ្លើយតបបានឆាប់ ទៅនឹងការគំរាមកំហែង រាល់ពេលដែលវាកើតមានឡើង ហើយកសាងទំនាក់ទំនងជាគន្លឹះ សម្រាប់ដោះស្រាយអាទិភាពរួមផ្នែកសុខភាព។
ពិធីសម្ពោធនេះ ធ្វើឡើងតាមកម្មវិធី Zoom នៅវេលាម៉ោង ៣:៣០ រសៀល នៅថ្ងៃពុធ ទី ២៥ ខែសីហា ឆ្នាំ ២០២១នេះ ប្រទេសវៀតណាម។
គួរបញ្ជាក់់ផងដែរថាCDC មានភាពសមស្របជាពិសេសសម្រាប់បង្កើនការចូលរួម និងការសហការរបស់សហរដ្ឋអាមេរិក ជាមួយមេដឹកនាំនៅអាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់សមត្ថភាពរបស់តំបន់នេះ ក្នុងការបង្ការ តាមដាន និងឆ្លើយតបទៅនឹងជំងឺឆ្លង និងការគំរាមកំហែងថ្មីៗដទៃទៀត មកលើសុខភាព។
អាទិភាពសម្រាប់ការិយាល័យថ្មី ប្រចាំតំបន់នេះរួមមាន កសាងកម្លាំងអ្នកធ្វើការផ្នែកសុខភាពសាធារណៈទៅអនាគត ពង្រីកការបណ្តុះបណ្តាលមន្ទីរពិសោធន៍ ផ្នែកសុខភាពសាធារណៈប្រចាំតំបន់ អភិវឌ្ឍកម្មវិធីថ្មីៗ ដើម្បីកែលម្អសុខភាពសម្រាប់ប្រជាជនធ្វើចំណាកស្រុក និងបម្លាស់ទី ធ្វើឲ្យមានការឆ្លើយតបដោយមានការសម្របសម្រួលគ្នា ចំពោះស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ តាមរយៈមជ្ឈមណ្ឌល ប្រតិបត្តិការក្នុងគ្រាបន្ទាន់ដែលមាន ជាបណ្តាញ ហើយពង្រឹងប្រព័ន្ធព្រមានទាន់ពេល ទាក់ទងនឹងការរកឃើញជំងឺឆ្លងថ្មីៗ និងពីសត្វមកមនុស្ស៕
អត្ថបទ៖ ហួន ស្រីនីត