ប្រវត្តិសាស្ត្រអាមេរិក

សភាអាមេរិក ធ្លាក់ចូលក្នុងភាពចលាចល ក្រោយទម្លាក់លោក ម៉ាកាធី ពីកៅអីប្រធានសភា


សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានបោះឆ្នោតដកតំណែងប្រធានសភា ដែលមកពីបក្សសាធារណរដ្ឋ ជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក២៣៤ឆ្នាំ។ លោកខេវិន ម៉ាកាធី ប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារទី៣ ខែតុលា ត្រូវបានសភាជិកសភាសាធារណរដ្ឋខ្លួនឯង បោះឆ្នោតទម្លាក់ចេញពីកៅអី ពោលគឺនៅពីរថ្ងៃ ក្រោយពេល ដែលមានចោទប្រកាន់លោកថា បានក្បត់ការសន្យាចំពោះក្រុមសាធារណរដ្ឋ និងមានព្រមព្រៀងដោយសម្ងាត់។
ប្រវត្តិសាស្ត្រអាមេរិក
ដោយ

សារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយដោយកាលពីថ្ងៃអង្គារថា សមាជិកសភាស្តាំនិយមមកពីបក្សសាធារណរដ្ឋដឹកនាំដោយលោកម៉ាត ហ្កេតតំណាងរាស្រ្តមកពីរដ្ឋហ្ល័រីដា បានរួមគ្នាបោះឆ្នោតដកតំណែងលោកម៉ាកាធីភ្លាមៗ ក្នុងសម្លេងគាំទ២១៦ទល់នឹងសំឡេងជំទាស់២១០សម្លេង។

លោកម៉ាកាធីបានប្រាប់អ្នកកាសែតថា លោកនឹងមិនកាន់តំណែងជាប្រធានសភាទៀតទេ។ មុននឹងឈានមកដល់ដំណាក់នេះ កាលពីថ្ងៃចន្ទតំណាងរាស្ត្រលោកម៉ាត ហ្កេតបានប្រកាសថា លោកនឹងដាក់ពាក្យសុំឱ្យដកតំណែងប្រធានសភាលោកម៉ាកាធី។

ហេតុផលនេះគឺថា លោកម៉ាកាធី បានក្បត់នឹងការសន្យាចំពោះបក្សសាធារណរដ្ឋខ្លួនឯង និងបានគាំទ្រចេញច្បាប់បណ្តោះអាសន្នមួយ ដើម្បីបញ្ចេញមូលនិធិ បញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធ កាលពីថ្ងៃសៅរិ៍សប្តាហ៍មុន។ ច្បាប់នោះហើយ គឺជាដើមចមនៃការមិនពេញចិត្តរបស់ក្រុមសាធារណរដ្ឋដែលថា វាបានផ្តល់ប្រយោជន៍ដល់ក្រុមប្រជាធិបតេយ្យជាង។

តំណាងរាស្ត្រមកពីរដ្ឋហ្ល័ររីដា លោកម៉ាត ហ្កេត (Matt Gaetz) ដែលជាអ្នកផ្តើមគំនិតដកតំណែងលោកម៉ាកាធី បាននិយាយថា «មូលហេតុដែលធ្វើឱ្យម៉ាកាធី ធ្លាក់ដល់ដំណាក់កាលនេះ គឺដោយសារតែគ្មាននរណាជឿគាត់តទៅទៀត ហើយម៉ាកាធី បានធ្វើនូវអ្វីដែលផ្ទុយពីការសន្យាជាច្រើន។ ដោយឡែក ក្រុមប្រជាធិបតេយ្យបាននិយាយថា ម៉ាកាធី មិនគួរឱ្យទុកចិត្តបន្ទាប់ពីលោកធ្វើឱ្យខូចកិច្ចព្រមព្រៀងជាមួយលោកចូ បៃដិន កាលពីខែឧសភា ស្តីពីការចំណាយ។

យ៉ាងណាក៏មានដែរអ្នកគាំទ្រលោកម៉ាកាធីមួយចំនួនដែលថា ក្នុងតំណែងជាប្រធានសភាកន្លងទៅ ម៉ាកាធី បានកំណត់ការចំណាយដោយជោគជ័យ និងជំរុញផ្នែកអាទិភាពផ្សេងទៀត ទោះបីជាគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសេតវិមាន និងព្រឹទ្ធសភាក៏ដោយ។

នៅថ្ងៃអង្គារនោះដែរ លោកចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍ ដោយជំរុញសភាជ្រើសរើសអ្នកជំនួសតំណែងឱ្យបានឆាប់តាមតែធ្វើទៅបាន។

យ៉ាងណាមកទល់នឹងពេលនេះគេមិនទាន់ដឹងថានរណានឹងចូលមកជំនួសតំណែងកំពូលក្នុងស្ថាប័នសភានេះនៅឡើយទេ ហើយក៏កំពុងជំរុញឱ្យមានភាពចលាចលបន្ថែមទៀត។ ទោះយ៉ាងណា លោកផាទ្រីក ម៉ាហេនរី (Patrick McHenry) ដែលជាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋ និងជាដៃគូលោកម៉ានកាធី នឹងត្រូវបានតែងតាំងជាប្រធានសភា បណ្តោះអាសន្នសិន។

បច្ចុប្បន្នកៅអីទាំង៤៣៥នៃសភាតំណាងគឺមានតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋចំនួន២២១នាក់ និងបក្សប្រជាធិបតេយ្យ២១២រូប។ ទន្ទឹមគ្នានេះ ការដកលោកម៉ាកាធី ក៏នឹងធ្វើឱ្យកាន់តែមានភាពមិនច្បាស់លាស់ជុំវិញការចំណាយរបស់រដ្ឋាភិបាល រួមទាំងជំនួយរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងតម្រូវការអន្តរជាតិផ្សេងទៀតផងដែរ៕

None



អត្ថបទបន្ទាប់


រឹបអូសទ្រព្យសម្បត្តិជាង២ពាន់លានដុល្លារ ក្នុងប្រតិបត្តិការបង្ក្រាបអំពើលាងលុយនៅសិង្ហបុរី

ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារទី ៣ខែតុលា បាននិយាយថា ខ្លួននឹងពិនិត្យមើលឡើងវិញនូវក្របខណ្ឌច្បាប់ ស្ដីពីឧក្រិដ្ឋកម្មហិរញ្ញវត្ថុ នៅចំពេលមានការស…

ខ្សែចង្វាក់ផលិតកម្មនៅតំបន់ SME Clusters ទទួលការចាប់អារម្មណ៍ពីមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

តំបន់បណ្ដុំសហគ្រាសធុនតូច និង មធ្យម ឬហៅថា SME Clusters បង្កើតឡើងដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ