សភាអាម៉េរិក

សភាអាម៉េរិកអនុម័តច្បាប់គោលនយោបាយការពារជាតិសម្រាប់ឆ្នាំ២០២៤ ជាង៨រយពាន់លានដុល្លារ ដើម្បីឱ្យលោក ចូ បៃដិន ចុះហត្ថលេខា


សភាតំណាងរាស្រ្តអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសំឡេងជាងពីរភាគបី បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិថ្មី សម្រាប់ឆ្នាំ២០២៤ ដែលនឹងរួមបញ្ចូលទាំងការចំណាយលើវិស័យយោធាប្រមាណ៨៨៦ពាន់លានដុល្លារ និងផ្តោតលើអាទិភាពលើជំនួយសម្រាប់អ៊ុយក្រែន និងជំរុញឱ្យមានការប្រឆាំងនឹងប្រទេសចិន នៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ ច្បាប់ដែលបានព្រមព្រៀងនេះ មានកម្រាសជាងបីពាន់ទំព័រ និងត្រូវបានបញ្ជូនទៅតុប្រធានាធិបតី ដើម្បីរង់ចាំការចុះហត្ថលេខាសម្រេចចុងក្រោយពីលោក ចូ បៃដិន។
សភាអាម៉េរិក
ដោយ

ច្បាប់ស្តីពីគោលនយោបាយការពារជាតិ (NDAA) សម្រាប់ឆ្នាំ២០២៤ ទទួលការគាំទ្រយ៉ាងច្រើនពីសមាជិកសភាបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ក្នុងសំឡេង៣១០ទល់នឹង១១៨។ ច្បាប់ដែលទទួលបានគាំទ្រជាងពីរភាគបី នៃសភាតំណាងនេះ គឺក្តោបលើការចំណាយយោធាទាំងអស់របស់សហរដ្ឋអាម៉េរិក រួមទាំងជំនួយបរទេសដូចជា សម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងសម្ព័ន្ធមិត្តផ្សេងទៀតនៅលើពិភពលោក។

ច្បាប់នេះត្រូវបានតាក់តែងឡើងជារៀងរាល់មួយឆ្នាំម្តងពីសំណាក់ស្ថាប័ននីតិបញ្ញត្តិទាំងពីររបស់អាម៉េ​រិក គឺសភាតំណាង និងព្រឹទ្ធសភា មុននឹងត្រូវចុះហត្ថលេខាសម្រេចចុងក្រោយដោយប្រធានាធិបតីអាម៉េរិក លោកចូ បៃដិន។ ច្បាប់នេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ក្រុមហ៊ុនឧស្សាហកម្មយោធាអាម៉េរិក ដូចជា Lockheed Martin និង RTX Corp ដែលនឹងត្រូវទទួលកិច្ចសន្យាផលិតកម្មយោធាជាមួយក្រសួងការពារជាតិ។

បើគេចាំមិនខុសទេ ច្បាប់ចំណាយយោធាសម្រាប់ឆ្នាំក្រោយនេះ មានកម្រាស់ប្រមាណ៣ពាន់ទំព័រ និងមានទំហំទឹកប្រាក់ប្រមាណ៨៨៦ពាន់លានដុល្លារ កើនឡើង៣% បើធៀបនឹងឆ្នាំមុន។

ច្បាប់នេះនឹង ផ្តល់ប្រាក់រាប់ពាន់លានដុល្លារ ដើម្បីពង្រឹងការរារាំង និងជំហរការពាររបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រឆាំងនឹងឥទ្ធិពលកើនឡើងរបស់ចិននៅក្នុងតំបន់។

វាក៏ពង្រីកមូលនិធិជំនួយយោធាដល់អ៊ុយក្រែនដែរក្នុងទឹកប្រាក់ដំបូងចំនួន៣០០លានដុល្លារ។ តែយ៉ាងណា ចំនួននេះ គឺតិចខ្លាំងណាស់បើធៀបនឹងចំនួន៦១ពាន់លានដុល្លារ ដែលប្រធានាធិបតីលោក ចូ បៃដិន បានស្នើទៅសភាសម្រាប់អ៊ុយក្រែននៅចុងឆ្នាំនេះ។ តាមរយៈច្បាប់សារពើពន្ធឆ្នាំ២០២៤ នេះ វាក៏អនុញ្ញាតបន្តប្រតិបត្តិការបួនខែទៅមុខទៀតនៃសេវាកម្មសន្តិសុខក្រៅប្រទេសរបស់សហរដ្ឋអាម៉េរិកដូចជាទីភ្នាក់ងារ FBI ដើម្បីអនុវត្តកម្មវិធីឃ្លាំមើលអេឡិចត្រូនិក រួមទាំងតាមរយៈការលួចបន្លំអ៊ីម៉ែលទៅលើជនជាតិមិនមែនសហរដ្ឋអាម៉េរិកនៅបរទេសដោយខុសច្បាប់ផងដែរ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាម៉េរិក លោកស្រី Janet Yellen បាននិយាយនៅក្នុងសុន្ទរកថា គោលនយោបាយ ដែលបានរៀបចំមួយថា សហរដ្ឋអាម៉េរិកនឹងបន្តគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចដ៏លំបាកជាមួយប្រទេសចិននៅឆ្នាំក្រោយ តាមរយៈការប្រាស្រ័យទាក់ទងគ្នាឱ្យបាន«ជាប់លាប់» និងការពារភាពតានតឹងកុំឲ្យកើនឡើង។

លោកស្រី ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅឆ្នាំក្រោយដែរ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀត បន្ទាប់ពីទៅប្រទេសចិនរួចទៅហើយកាលពីខែកក្កដា។ ក្នុងដំណើរនោះ សហរដ្ឋអាម៉េរិក និងចិន បានបង្កើតក្រុមការងាររួម ដែលជួបគ្នាជាប្រចាំ ដើម្បីពិភាក្សាអំពីកង្វល់សេដ្ឋកិច្ច និងបញ្ហាហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ៕

None



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីកំពុងសិក្សាផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរ២០សញ្ជាតិ

រដ្ឋាភិបាលឥណ្ឌូនេស៊ីនៅពេលនេះកំពុងតែសិក្សាជ្រើសរើសប្រទេសចំនួន២០សម្រាប់ផ្តល់ទិដ្ឋាការចូលដោយឥតគិតថ្លៃនៅក្នុងផែនការជំរុញ និងទាក់ទាញភ្ញៀវទេស…

ធនាគារកណ្ដាលអឺរ៉ុបគ្មានផែនការកាត់បន្ថយអត្រាការប្រាក់ ទោះអតិផរណាមានការធ្លាក់ចុះ

ធនាគារកណ្តាលអ៊ឺរ៉ុប(ECB) កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលនូវក្ដីសង្ឃឹមពីការកាត់បន្ថយ អត្រាការប្រាក់នៅក្នុងកិច្ចពិភាក្សាឆាប់ៗនេះ ដោយធនាគារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ