សភាអាមេរិកនឹងអនុម័តច្បាប់ការប្រកួតប្រជែងរបស់អាមេរិក-ចិនថ្មី

សភាអាមេរិកនឹងអនុម័តច្បាប់ថ្មី បង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាមេរិកជាមួយចិននៅសប្តាហ៍នេះ!


សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកកាលទើបតែបានបង្កើតសេចក្ដីព្រៀងច្បាប់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាមេរិកជាមួយប្រទេសចិន និងជំរុញការផលិតបន្ទះអេឡិចត្រូនិចរបស់សហរដ្ឋអាមេរិក ក្នុងការបម្រើដល់ផលិតកម្មក្នុងស្រុក និងនាំចេញ។ សេចក្ដីព្រៀងច្បាប់នេះ នឹងត្រូវបានអនុម័តពេញលេញដោយសភានៅក្នុងសប្តាហ៍នេះហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
សភាអាមេរិកនឹងអនុម័តច្បាប់ការប្រកួតប្រជែងរបស់អាមេរិក-ចិនថ្មី

រដ្ឋបាល​របស់​ប្រធានាធិបតី លោក ចូ ប៉ៃ​ដិ​ន បាន​និង​កំពុងធ្វើការ ដើម្បី​បញ្ចុះបញ្ចូល​សភា​ឱ្យ​អនុម័ត​ច្បាប់​នេះ ខណៈ​ច្បាប់​នេះ​រួម​បញ្ចូល​នូវ​ទឹកប្រាក់​ប្រហែល ៥២ ពាន់​លាន​ដុល្លារ ដើម្បី​ប្រើប្រាស់​សម្រាប់​ជា​ឧបត្ថម្ភ​ធន​ដល់​ការ​ផលិត និង​ការ​ស្រាវជ្រាវ​បន្ទះ​អេ​ឡិច​ត្រូ​និ​ច ខណៈ​ពេល​ដែល ផលិតផល​នេះ កំពុង​មានការ​ខ្វះខាត​ខ្លាំង​មែនទែន​ក្នុង​ការ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​ផលិត​យានយន្ដ និង​កុំព្យូទ័រ​ជាដើម​។

យ៉ាងណាមិញ ក្នុង​សេចក្ដីព្រៀងច្បាប់​នេះ​មាន​បទ​ប្បញ្ញត្តិ​ពាណិជ្ជកម្ម​ជា​ច្រើន ហើយ​ក្នុង​នោះ ក៏​មានការ​រួមចំណែក​ចំនួន​ជាង ៨ ពាន់​លាន​ដុល្លារ​ពី​សហរដ្ឋអាមេរិក​ដល់​មូលនិធិ​អាកាសធាតុ​បៃតង ដែល​បង្កើត​ឡើង​ដោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ទន្ទឹម​នេះ ប្រធាន​សភា​លោកស្រី Nancy Pelosi កាលពី​ស​ប្តា​ហ៍​មុន​បាន​និយាយ​ដែរ​ថា សេចក្ដីព្រៀងច្បាប់​នេះ នឹង​មាន​ឥទ្ធិពល​ខ្លាំង​លើ ការ​វិនិយោគ​លើ​បន្ទះ​ឈី​ប ជំរុញ​ការ​ផលិត និង​ការ​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក និង​ជំរុញ​នូវ​ភាព​នាំមុខ​គេ​ក្នុង​ការ​ផលិត​បន្ទះ​ឈ​បី ខណៈ​ដែល​បច្ចុប្បន្ន​អា​មេ​រិ​ក កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រជែង​កាន់តែ​ខ្លាំង​ពី​ប្រទេស​ចិន​។

សូម​រំឭក​ថា ព្រឹទ្ធសភា​អា​មេ​រិ​កបាន​អនុម័ត ច្បាប់​ស្តី​ពី​ការ​ច្នៃប្រឌិត និង​ការ​ប្រកួតប្រជែង​របស់​សហរដ្ឋអាមេរិក​រួច​ហើយ​កាលពី​ខែមិថុនា ឆ្នាំ​មុន​។ ច្បាប់​នោះ​មាន​រួម​បញ្ចូល​ទាំង​ថវិកា ៥២ ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​ការ​ផលិត​បន្ទះ​អេ​ឡិច​ត្រូ​និ​ច​ក្នុងស្រុក និង​ទឹកប្រាក់ ១៩០ ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​បច្ចេកវិទ្យា និង​ការ​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន​។

ជុំវិញ​ការ​ប្រកួតប្រជែង​លើ​ការ​ផលិត​បន្ទះ​ឈី​ប​នេះ​ដែរ ប្រទេស​ចិន​ក៏​ខិតខំ​សម្បើម​ណាស់​ដែរ ដោយ​ថ្មី​ៗ​នេះ ចិន​ប្រកាស​ថា នឹង​បង្កើត​អង្គភាព​ពិសេស​មួយ ដែល​ដើរតួ​ជា​អ្នកសម្របសម្រួល​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​នៅ​ក្រៅប្រទេស​ដូច​ជា Intel, AMD និង​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ទៀត ដែល​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ឈានមុខ​គេ​ក្នុង​ពិភពលោក ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​កម្មវិធី Software សម្ភារៈ និង​ឧបករណ៍​រោងចក្រ​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព៍​ត៌​មាន Nikkei Asia ៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


វៀតណាម នឹងចាប់ផ្ដើមសាងសង់គម្រោងផ្លូវល្បឿនលឿនធំៗ១២ខ្សែ តម្លៃជាង៦ពាន់លានដុល្លារនៅឆ្នាំ២០២២

គម្រោងការសាងសង់ផ្លូវល្បឿនលឿនធំៗជាច្រើននឹងដំណើរការនៅឆ្នាំនេះនៅក្នុងប្រទេសវៀតណាម ដែលភាគច្រើននៅតំបន់នៃភាគខាងត្បូងនៃប្រទេស។

ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងធ្វើទស្សនកិច្ចលើកដំបូងនៅអាស៊ីនៅខែឧសភាខាងមុខ

មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកបានបញ្ជាក់ថា លោក Joe Biden គ្រោងនឹងធ្វើដំណើរទស្សនៈកិច្ច នៅតំបន់អាស៊ីក្នុងនៅអំឡុងខែឧសភាឆ្នាំនេះ ដែលដំណើរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ