ការប្រយុទ្ធនៅអ៊ុយក្រែន

មន្ទីរបញ្ចកោណអាមេរិក៖ រុស្ស៊ីកំពុងកែនទ័ពមកពីស៊ីរី ដើម្បីជួយប្រយុទ្ធនៅអ៊ុយក្រែន


មន្ទីរបញ្ចកោណអាមេរិកបានអះអាង ថា រុស្ស៊ីកំពុងកែនជនជាតិ ស៊ីរី និងយុទ្ធជនបរទេសផ្សេងទៀតមកជួយប្រយុទ្ធក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ស្របពេលដែលទីក្រុងម៉ូស្គូកំពុងបង្កើនការវាយលុករបស់ខ្លួនទៅលើតំបន់សំខាន់ៗរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
មន្ទីរបញ្ចកោណអាមេរិក៖ រុស្ស៊ីកំពុងកែនទ័ពមកពីស៊ីរី ដើម្បីជួយប្រយុទ្ធនៅអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អា​មេ​រិ​កបាន​និយាយ​ថា ឥឡូវនេះ ប្រធានាធិបតី​រុ​ស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទី​ន កំពុង​ប្រើ​វិធីសាស្ត្រ​ថ្មី ដើម្បី​បង្កើន​កម្លាំង​ទ័ព​មក​វាយប្រហារ​អ៊ុយ​ក្រែ​ន តាម​រយៈ​ការ​ជ្រើសរើស​ជនជាតិ និង​កងទ័ព​ស៊ី​រី ដើម្បី​យក​អ្នក​ទាំង​អស់នោះ មក​ជួយ​ច្បាំង​ក្នុង​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន​។ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ខាងលើ បាន​ធ្វើ​ឡើង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រោយ​លោកពូ​ទី​ន​បញ្ជា​ឲ្យ​កងទ័ព​ខ្លួន​វាយ​កាន់កាប់​រដ្ឋធានី​កៀវ របស់​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​។ 

មន្ត្រី​អា​មេ​រិ​ក​ម្នាក់​ទៀត​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា យុទ្ធ​ជន​ស៊ី​រី​មួយ​ចំនួន​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​រួច​ទៅ​ហើយ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​គេ​មិន​ច្បាស់​ថា តើ​មាន​អ្នក​ប្រយុទ្ធ​ប៉ុន្មាន​នាក់​ត្រូវ​បាន​ជ្រើសរើស​រួចរាល់​នោះ​ទេ​។ 

យ៉ាងណា​ក៏​ដោយ ជនបរទេស​ដែល​ចូលរួម​ប្រយុទ្ធ​សុទ្ធសឹងតែ​មាន​វត្តមាន​ពី​ភាគី​ទាំង​សងខាង ពោល​គឺ​សូ​ម្បី​តែ​អ៊ុយ​ក្រែ​ន ក៏​មាន​ជនបរទេស​មក​ជួយ​ប្រយុទ្ធ​ផង​ដែរ គ្រាន់តែ​វត្តមាន​យុទ្ធ​ជនបរទេស​នៅ​អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្ម័គ្រចិត្ត​។

ជាក់ស្តែង រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​អះអាង​ថា អ្នក​ស្ម័គ្រចិត្ត​បរទេស​ប្រហែល ២​ម៉ឺន​នាក់​រួច​ហើយ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ចូលរួម​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន ប្រឆាំង​នឹង​រុ​ស្ស៊ី​។

ហេតុ​អ្វី​លោកពូ​ទី​ន ជ្រើសរើស​ទ័ព​ស៊ី​រី​មក​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន?

វា​មិនមែន​ជា​រឿង​ចម្លែក ហើយ​ក៏​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​លោកពូ​ទី​ន ជ្រើស​យក​ទាហាន​ស៊ី​រី​។ ទីក្រុង​មូ​ស្គូ​បាន​លូកដៃ​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​តាំង​តែ​ពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ ហើយ​គ្រប់​គ្នា​សុទ្ធតែ​បានដឹង​ហើយ​ថា វិមាន​ក្រឹម​ឡាំង មាន​ទំនោរ និង​ផ្តល់​ការ​គាំទ្រ​ទៅ​ខាង​ភាគី​នៃ​របប​ផ្តាច់​ការ​របស់​ប្រធានាធិបតី បា​សា អាល់​អា​សាត​(Bashar al-Assad) ដែល​បន្ត​គ្រប់គ្រង​ស៊ី​រី​មួយ​ផ្នែក​ធំ​រហូត​ដល់​សព្វថ្ងៃ​។ គួរ​ជម្រាប​ដែរ​ថា ស៊ី​រី​នេះ​បាន​ជាប់​គាំង​នៅ​ក្នុង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​។ 

សូម​ជម្រាប​ថា រដ្ឋធានី​ក​កៀវ និង​ទីក្រុង​ធំ​ទី​ពីរ ខា​គី​វ នៅ​តែ​ស្ថិត​ក្រោម​កា​រថ​កាន់កាប់​ដោយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដដែល​ទេ​មក​ទល់​នឹង​ពេល​នេះ ខណៈ​ពេល​ដែល​រុ​ស្ស៊ី​បាន​ដណ្តើម​យក​ទីក្រុង​កំពង់​ផែ Kherson​ទាំងស្រុង​រួច​ហើយ ព្រមទាំង​បាន​បង្កើន​ការ​បាញ់​ផ្លោង​ទៅ​ចំ​កណ្តាល​ទីក្រុង​ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

ការ​វាយប្រហារ​អស់​ពេល​ជិត​ពី​រស​ប្តា​ហ៍​របស់​រុ​ស្ស៊ី​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ១​លាន​៧​សែន​នាក់​ហើយ​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​។ អង្គការសហប្រជាជាតិ​បាន​ហៅ​ការ​នេះ​ថា​ជា វិបត្តិ​ជនភៀសខ្លួន​ដែល​កំពុង​កើនឡើង​លឿន​បំផុត​របស់​អឺរ៉ុប​ចាប់តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​ពីរ​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបនឹងសម្រេចលុបចោលការពឹងផ្អែកការនាំចូលឧស្ម័ន ប្រេង និងធ្យូងថ្មពីរុស្ស៊ី

ព័ត៌មាន
បន្ទាប់ពីជួបប្រជុំគ្នាជាច្រើនលើករួចមក និងមានភាពចម្រូងចម្រាស់ចំពោះកង្វល់ និងការប្រឈមមួយចំនួន នៅពេលនេះមេដឹកនាំសហភាពអឺរ៉ុបអះអាងថា ខ្លួនន…

ក្រុមហ៊ុនហាងបញ្ចាំ ឃែស យូ អាប់ ចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិអាជីវកម្មសម្រាប់សាខា ហ្វ្រែនឆាយ ទី៦ នៅស្រុកឧដុង្គ

ព័ត៌មាន
ក្រុមហ៊ុន ឃែស យូ អាប់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី បានចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិអាជីវកម្ម …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ