ក្រុមហ៊ុន Google

តុលាការអាម៉េរិក សម្រេចឱ្យក្រុមហ៊ុន Google ចាញ់ក្ដីនៅក្នុងសំណុំរឿងប្រឆាំងទំនុកចិត្ត


ចៅក្រមអាម៉េរិកម្នាក់បានសម្រេចថា ម៉ាស៊ីនស្រាវជ្រាវរបស់ក្រុមហ៊ុន Google កំពុងប្រើឥទ្ធិពលរបស់ខ្លួនដោយខុសច្បាប់ ដើម្បីបំផ្លាញការប្រកួតប្រជែង និងរារាំងការច្នៃប្រឌិត។ នេះគឺជាការសម្រេចចិត្តមួយដែលអាចរង្គោះរង្គើវិស័យអ៊ីនធឺណិត និងដាក់កម្រិតក្រុមហ៊ុនដ៏ល្បីល្បាញបំផុតរបស់ពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុន Google
ដោយ

ការសម្រេចចិត្តរបស់ចៅក្រមអាម៉េរិក លោក អាមីត ម៉េះតា (Amit Mehta) នេះបានកើតឡើងក្នុងរយៈពេលជិតមួយឆ្នាំបន្ទាប់ពីការចាប់ផ្តើមកាត់ក្តី ដែលបានធ្វើឱ្យក្រសួងយុត្តិធម៌អាម៉េរិកប្រឈមមុខគ្នានឹងក្រុមហ៊ុន Google ក្នុងសំណុំរឿងប្រឆំាងទំនុកចិត្តដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។

លោក ម៉េះតា បានសរសេរក្នុងសេចក្តីសម្រេចថា បន្ទាប់ពីបានពិចារណា និងថ្លឹងថ្លែងយ៉ាងយកចិត្តទុកដាក់លើសក្ខីកម្មរបស់សាក្សី និងភស្តុតាងដាក់បន្ទុករួចមក តុលាការបានសម្រេចចិត្តថា ក្រុមហ៊ុន Google បានប្រើសិទ្ធិផ្តាច់មុខរបស់ខ្លួន បំផ្លាញការប្រកួតប្រជែង និងរារាំងការច្នៃប្រឌិតរបស់អ្នកប្រើប្រាស់​។

ការសម្រេចចិត្តរបស់តុលាការនេះ បានបង្ហាញពីបរាជ័យដ៏សំខាន់របស់ក្រុមហ៊ុន Google និងក្រុមហ៊ុនមេរបស់ខ្លួន គឺក្រុមហ៊ុន Alphabet ដែលបានប្រកែកយ៉ាងខ្លាំងថា ប្រជាប្រិយភាពរបស់ខ្លួន គឺបានមកពីចំណង់ដ៏លើសលប់របស់អ្នកប្រើប្រាស់ម៉ាស៊ីនស្រាវជ្រាវតាមអ៊ីនធឺណិតដ៏ល្អនេះតែប៉ុណ្ណោះ។

ម៉ាស៊ីនស្វែងរក ឬស្រាវជ្រាវរបស់ក្រុមហ៊ុន Google នេះ បច្ចុប្បន្នកំពុងដំណើរការប្រហែលជាង៨ពាន់លានសំណួរក្នុងមួយថ្ងៃនៅទូទាំងពិភពលោក ដែលស្ទើរតែកើនឡើងទ្វេដងនៃបរិមាណប្រចាំថ្ងៃរបស់ខ្លួន បើធៀបនឹង១២ឆ្នាំមុន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ប្ដឹងទាមទារលុយ៦ពាន់លានដុល្លារពីអតីតស្ថាបនិក និងអតីតនាយកប្រតិបត្តិកំពូលៗរបស់ខ្លួន

ក្រុមហ៊ុនយក្សចិន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ធំបំផុត និងដែលជាចំណុលស្នូល នៃការផ្ទុះវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ប្…

ក្រោយការធ្វើសនវកម្ម ថៃរកឃើញការចំណាយខ្ជះខ្ជាយលើគម្រោងសាងសង់នានា ជិត១ពាន់លានដុល្លារ

របាយការណ៍សវនកម្មរបស់រដ្ឋាភិបាលថៃ បានរកឃើញថា វិស័យសំណង់នៅក្នុងប្រទេសថៃ គឺជាប្រភពនៃគម្រោងចាយថវិការដ៏ខ្ជះខ្ជាយបំផុតរបស់ប្រទេស។ តាមការចុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ