កូវីដ១៩នៅអាមេរិក

ចំនួនអ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនឡើងដល់ ៥០លានករណីហើយ


សហរដ្ឋអាមេរិកក្លាយជាប្រទេសនាំមុខគេ ដែលមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេនៅទូទាំងពិភពលោក ជាក់ស្ដែង គិតត្រឹមថ្ងៃទី ១២ ធ្នូ ករណីឆ្លងថ្មីនៅអាមេរិកមានចំនួនជាង ៥ម៉ឺន ១ពាន់នាក់ ដែលធ្វើឱ្យករណីឆ្លងកូវីដ-១៩សរុបកើនដល់ ៥០លានករណីហើយ។
ចំនួនអ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនឡើងដល់ ៥០លានករណី (រូបភាព៖ Xinhua)
ដោយ

តាមពិតទៅ ស្ថានភាពឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កាលពី ២ ខែមុន មានការថយចុះជាបណ្ដើរៗហើយ ក៏ប៉ុន្ដែចូលដល់​រដូវរងានេះ​ករណីឆ្លងចាប់ផ្ដើម​កក្រើកឡើងវិញ ដ្បិតថា ខែរងា​​ហាក់អំណោយផលដល់មេរោគក្នុងការចម្លង ជាពិសេសសមត្ថភាពមេរោគ ឌែលតា ដែលងាយឆ្លង និងមានហានិភ័យ​ខ្ពស់ គួបផ្សំនឹង​វត្តមាន​នៃមេរោគបំប្លែងថ្មី​អូមីក្រុង​ក៏ចាប់ផ្ដើម​អុកឡុក​កាន់តែខ្លាំងនៅអាមេរិកផងដែរ។ ជារួម​ករណីឆ្លង​នៅអាមេរិក​មានការកើនឡើងខ្ពស់ខ្លាំងមែនទែន​នៅរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ។ ក្នុងនោះដែរ អ្នកជំងឺកូវីដ ១៩ នៅអាមេរិក ស្ទើរតែ ៩៩% ហើយជាអ្នកជំងឺដែលឆ្លងមេរោគបំប្លែងថ្មី ប្រភេទ ឌែលតា។

ចំនួនអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ក៏កំពុងកើនឡើងផងដែរ ពោលគឺកើនឡើង ២០% បើគិតចាប់តាំងពីថ្ងៃ​បុណ្យ Thanksgiving នៅចុងខែវិច្ឆិកាមកម្ល៉េះ។ ខណៈនៅក្នុងរយៈពេលមួយខែ​កន្លងមកនេះ ការស្លាប់​បានកើនឡើង ៤,៦% ដោយចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក​បានកើនឡើងលើសពី ៨០ម៉ឺននាក់ហើយ។

ជុំវិញការកើនឡើងនូវករណីឆ្លងនៅអាមេរិកនេះ រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក អនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer ដូសទី ៣ ដល់យុវវ័យ អាយុ ១៦ និង ១៧ ឆ្នាំ ក្រោយពីចាក់ដូសទី ២ បាន​៦ខែ។ យ៉ាងណាមិញ ការចាក់វ៉ាក់សាំង Pfizer ជាដូសទី ៣ នេះដែរ បើតាម​ការធ្វើតេស្តរបស់ ក្រុមហ៊ុន Pfizer បានបង្ហាញថា វាអាចជួយការពារសារពាង្គកាយទប់ទល់​ពីការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុងបាន។

សូមជម្រាបថា រហូតមកដល់ពេលនេះ ពលរដ្ឋអាមេរិក ប្រមាណជិត ៦១% ហើយ​ បានចាក់វ៉ាក់សាំងគ្រប់ចំនួន ២ ដូស ខណៈមានប្រហែល ១៤% នៃប្រជាជននៅក្នុងសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំង​ដូសជំរុញ៕

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អូស្ត្រាលី និង កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ៦៨០លានដុល្លារ ទាក់ទងវិស័យការពារជាតិ

ប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងវិស័យការពារជាតិជាមួយគ្នា ដោយគិតជាទំហំទឹកប្រាក់ ៦៨០ លានដុល្លារ ន…

ក្រុមប្រទេស G7 ព្រួយបារម្ភអំពីគោលនយោបាយសេដ្ឋកិច្ច បែបបង្ខិតបង្ខំរបស់ចិន

រដ្ឋមន្ត្រីមកពីក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចអភិវឌ្ឍធំៗទាំង៧ ឬហៅកាត់ថា G7 នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានបង្ហាញក្តីព្រួយបារម្ភដូចៗគ្នា អំពីគោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ