Elon Musk

មហាសេដ្ឋីអាមេរិកលោក Elon Musk បានលក់ភាគហ៊ុនជាង ៥ពាន់លានដុល្លារ ចេញពីក្រុមហ៊ុន Tesla


នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អ៊ីឡុន ម៉ាស់ (Elon Musk) បានលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្នុងតម្លៃប្រមាណ ៥ពាន់លានដុល្លារអាមេរិក បន្ទាប់ពី កំពូលមហាសេដ្ឋីអាមេរិករូបនេះ បានធ្វើការស្ទង់មតិមួយនៅលើបណ្ដាញសង្គម Twitter ដោយបានចោទសួរថា តើលោកគួរតែលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Tesla ឬ ក៏មិនគួរលក់? ជាលទ្ធផលនៅក្នុងការស្ទង់មតិនោះ គឺមានមនុស្សភាគច្រើនបានយល់ស្របឲ្យលោកលក់ភាគហ៊ុនរបស់លោកមែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អ៊ីឡុន ម៉ាស់ និងខ្លឹមសារនៅលើបណ្ដាញសង្គមTwitter របស់លោក
ដោយ

តម្លៃភាគហ៊ុនប្រមាណ ៥ពាន់លានដុល្លារអាមេរិកនេះ គឺនៅមានកម្រិតតិចតួចនៅឡើយទេ ពោលគឺមិនបានទៅនឹងអ្វីដែលលោកធ្លាប់បានសន្យាកាលពីចុងសប្ដាហ៍មុននេះ នឹងលក់ភាគហ៊ុនចេញពីក្រុមហ៊ុន Tesla ក្នុងតម្លៃដល់ទៅ ២០ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន New York Times។

ហេតុអ្វីបានជាលោកមហាសេដ្ឋីអាមេរិក អ៊ីឡុន ម៉ាស ត្រូវលក់ភាគហ៊ុន Tesla បែបនេះ?

ចំពោះមូលហេតុចម្បងដែលធ្វើឱ្យលោកលក់ភាគហ៊ុនរាប់លានហ៊ុន ដែលមានតម្លៃរាប់ពាន់លានដុល្លារចេញពីក្រុមហ៊ុន Tesla យ៉ាងដូច្នេះ នោះក៏ដោយសារតែរូបលោកត្រូវប្រឈមមុខនឹងការបង់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃប្រហែលជាង ១៥ពាន់លានដុល្លារអាមេរិកឯណោះនៅចុងឆ្នាំនេះ ហើយក៏ទំនងជាលោកត្រូវការប្រាក់បន្ថែមសម្រាប់ការវិនិយោគផ្សេងទៀត នៅដើមឆ្នាំក្រោយ។

យ៉ាងណាមិញ មុនសម្រេចលក់ភាគហ៊ុន គេនៅចាំថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មហាសេដ្ឋីពិភពលោក អ៊ីឡុន ម៉ាស់ ដែលជានាយកប្រតិបត្ដិរបស់ក្រុមហ៊ុនផលិតរថយន្ដតេស្លាបានសួរទៅអ្នកដែលកំពុងតាមដានខ្លួន (Follower) ជាង ៦២លាននាក់នៅក្នុងបណ្ដាញសង្គមTwitterថា តើលោកគួរលក់ភាគហ៊ុនចេញពីក្រុមហ៊ុន Tesla ឬយ៉ាងណា?

លោកបានសរសេរ នៅក្នុងបណ្ដាញសង្គមTwitter ដែលមានន័យជាខេមរភាសាថា «ខ្ញុំគ្មានប្រាក់ខែ ឬប្រាក់បន្ថែមពីណានោះទេ អ្វីដែលខ្ញុំមានគឺភាគហ៊ុន។ ហេតុនេះ មធ្យោបាយតែមួយគត់ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពបង់ពន្ធនៅពេលនេះ គឺការលក់ភាគហ៊ុន»។

គួរកត់សម្គាល់ថា អស់ពេលជិត១សប្តាហ៍ បន្ទាប់ពីការស្ទង់មតិខាងលើ មានអ្នកចូលរួមបោះឆ្នោតដល់ទៅជាង ៣លាន៥សែននាក់ និងមានជិត៦០%នៃពួកគេ ឆ្លើយថាគួរតែលក់ ខណៈជាង៤០%ទៀត ឆ្លើយថាមិនគួរលក់នោះទេ។

លោក អេឡុន ម៉ាស់ បានចាប់ផ្ដើមលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន តេស្លាតាំងពីថ្ងៃចន្ទមកម្ល៉េះ ដោយគិតមកទល់ថ្ងៃពុធសប្ដាហ៍នេះ គឺលោកបានលក់ភាគហ៊ុនសរុបប្រហែល ជាង៤លាន៥សែនភាគហ៊ុន ហើយក្នុងមួយភាគហ៊ុនតម្លៃជាង១ពាន់ដុល្លារអាមេរិក ដែលធ្វើឲ្យលោកទទួលបានប្រាក់ពីការលក់ភាគហ៊ុននេះ ក្នុងតម្លៃជិត ៥ពាន់លានដុល្លារ។ នេះបើតាមឯកសារដែលបានដាក់ទៅកាន់ផ្សារភាគហ៊ុននៅអាមេរិក។

បើទោះបីជាលោក អេឡុន ម៉ាស់ បានលក់ភាគហ៊ុនអស់ជិត៥លានភាគហ៊ុនក៏ដោយចុះ ប៉ុណ្ណោះ លោកនៅតែមានកាន់កាប់ប្រមាណ ១៧% ភាគរយទៀតនៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនតេស្លា ដោយភាគហ៊ុន ១៧%នេះ មានតម្លៃប្រហែល ១៨០ពាន់លានដុល្លារ។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន តេស្លា ក៏ទើបតែបានហក់ឡើងតម្លៃទីផ្សារមូលធនរបស់ខ្លួនដល់ទៅ ១ទ្រីលានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Covaxin របស់ឥណ្ឌា

ព័ត៌មាន
បន្ទាប់ពីអង្គការសុខភាពពិភពលោកបានសម្រេចទទួលស្គាល់ និង អនុញ្ញាឲ្យប្រើប្រាស់ក្នុងក្របខណ្ឌបន្ទាន់ នូវវ៉ាក់សាំងបង្ការកូវីដ១៩មួយប្រភេទទៀត ដែលផលិ…

មិត្តហ្វូនបន្តរកឃើញអតិថិជនមានសំណាងប្រចាំខែតុលា ពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛»

ព័ត៌មាន
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី 1០ ខែវិច្ឆិកា ឆ្នាំ2021 មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ