ការចាក់វ៉ាក់សាំងនៅអាមេរិក

ការចាក់វ៉ាក់សាំងនៅអាមេរិកកើនដល់ជាង១៦៥លានដូសហើយ


សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនដល់ពលរដ្ឋរបស់ខ្លួនបានជាង១៦៥លានដូសហើយ និងបានចែកចាយវ៉ាក់សាំងជាង២០០លានដូស គិតត្រឹមថ្ងៃទី ៥ខែមេសា ខណៈដែលចំនួនអ្នកដែលបានចាក់វ៉ាក់សាំងសរុបនៅទូទាំងសកលលោកមានជាង៦៥៨លានដូសហើយ។ នេះបើតាមការរាយការណ៍ពី Bloomberg។
ពលរដ្ឋកអាមេរិករស់នៅក្រុង New York កំពុងទទួលការចាក់វ៉ាក់សាំងពីក្រុមគ្រូពេទ្យ រូបភាព៖ Xinhua
ដោយ

នៅ​អា​មេ​រិ​ក គិត​ជា​មធ្យម​ក្នុង​មួ​យស​ប្ដា​ហ៍​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​មាន​ប្រមាណ ៣​លាន​ដូ​ស​ក្នុង​មួយ​ថ្ងៃ ហើយ​តាម​តួលេខ​នេះ អា​មេ​រិ​ក​អាច​ត្រូវការ​ពេល​ប្រហែល​៣​ខែ​ទៀត ទើប​អាច​ចាក់​វ៉ាក់សាំង​បាន​ដល់​ប្រជាជន​របស់​ខ្លួន ៧៥% នៃ​ចំនួន​ប្រជាជន​សរុប​។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​របស់​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី ០៥ ខែមេសា មាន​ប្រជាជន​អា​មេ​រិ​ក​ជាង​១០៦​លាន​នាក់​ហើយ​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ចំនួន​មួយ​ដូ​ស​សម្រាប់​ម្នាក់​ៗ ខណៈ​ដែល​មាន​ជាង​៦១​លាន​នាក់​ទៀត ទទួល​បានការ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ពេញលេញ​។

នៅ​អា​មេ​រិ​ក មាន​វ៉ាក់សាំង​៣​ប្រភេទ​ដែល​កំពុង​ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន គឺ​ប្រភេទ Moderna និង Pfizer ដែល​តម្រូវ​ឲ្យ​ចាក់​២​ដូ​ស​សម្រាប់​មនុស្ស​ម្នាក់ និង​ប្រភេទ Johnson & Johnson តម្រូវ​ឲ្យ​ចាក់​តែ​១​ដូ​ស​ប៉ុណ្ណោះ​។

ការ​សម្រុក​ចាក់​វ៉ាក់សាំង​បាន​លឿន ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​សញ្ញាណ​ដ៏​ល្អ​មួយ​របស់​អា​មេ​រិ​ក ក្នុង​ការ​ឈាន​ទៅ​រក​ការ​ស្ដារ​សេដ្ឋកិច្ច​ឲ្យ​ស្ទុះ​ងើបឡើង​វិញ​បាន​លឿន​។ ជាក់ស្ដែង នៅ​ថ្មី​ៗ​នេះ បន្ទាប់​ពី​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង គេ​សង្កេត​ឃើញ​ថា ចំនួន​ការងារ​នៅ​អា​មេ​រិ​ក​ក្នុង​ខែមីនា​កន្លង​ទៅ ក៏​បាន​កើនឡើង​ខ្ពស់​បំផុត គិត​តាំងពី​ខែសីហា​ឆ្នាំ​២០២០​មក​។

សូម​បញ្ជាក់​ថា បើ​ទោះបីជា​វ៉ាក់សាំង​កំពុង​បង្កើន​ការ​ចាក់​ជូន​មនុស្ស​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ក៏​ដោយ​ចុះ ប៉ុន្ដែ ចំនួន​វ៉ាក់សាំង​ដែល​បាន​ចាក់​ជូន​មនុស្ស​ចំនួន​៦៥៨ លាន​ដូ​ស គិត​ត្រឹម​ថ្ងៃ​ទី ៥​ខែមេសា​នោះ គឺ​ទើបតែ​បាន​ប្រមាណ ៤,៣% នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ទូ​ទាំង​ពិភពលោក​ប៉ុណ្ណោះ​។ ដូច្នេះ វា​នៅ​ត្រូវការ​ការ​ផលិត​វ៉ាក់សាំង​បន្ថែម​ទៀត និង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន​ថែម​ទៀត​។ ប៉ុន្ដែ បញ្ហា​ដែល​ចោទ​ជា​សំខាន់​នៅ​ពេល​នេះ ថា​តើ​ការ​ផលិត​វ៉ាក់សាំង​អាច​ផលិត​បាន​លឿន​តាម​តម្រូវការ​ឬ​ក៏​អត់? ហើយ​ប្រទេស​ក្រីក្រ នឹង​អាច​ទទួល​បាន​វ៉ាក់សាំង​ដូច​ប្រទេស​អ្នកមាន​ឬ​ក៏​អត់?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនតូតាល់នៅតែរកស៊ីនៅភូមាទោះរងការរិះគន់

ព័ត៌មាន
ក្រោយពីមានរដ្ឋប្រហារដោយយោធា និងមានការបង្ក្រាបដោយហិង្សាលើក្រុមបាតុករ មានក្រុមហ៊ុនធំៗជាច្រើន រួមទាំងក្រុមហ៊ុនមកពីប្រទេសជប៉ុនផង បានដកខ្លួន …

Tesla បញ្ចេញលក់រថយន្ដបានជិត២០ម៉ឺនគ្រឿងនៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំរបស់អាមេរិកគឺ Tesla Inc បានបញ្ចេញលក់រថយន្ដបានជាង១៨ម៉ឺនគ្រឿងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ ដែលជាការបំបែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ