ក្រុមហ៊ុនអន្តរជាតិ

មន្ត្រីក្រសួងការងារអាម៉េរិក ស្នើឱ្យក្រុមហ៊ុនអន្តរជាតិ បោះបង់ការវិនិយោគនៅតំបន់ស៊ីនជាំង


មន្ត្រីក្រសួងការងារអាម៉េរិក បានលើកឡើងថា ក្រុមហ៊ុនអន្តរជាតិ មិនអាចធ្វើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ស៊ីនជាំងបាននោះទេ ដូច្នេះហើយពួកគេគួរតែចាកចេញពីតំបន់ស្ថិតនៅភាគខាងលិចនៃប្រទេសចិនមួយនេះ ដោយសារមានការព្រួយបារម្ភពីការងារដោយបង្ខំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗ។
ក្រុមហ៊ុនអន្តរជាតិ
ដោយ

រដ្ឋាភិបាលអាម៉េរិក បានចោទប្រកាន់ថា មន្ត្រីចិនបន្តប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទៅលើជនជាតិអ៊ុយហ្គឺ (Uyghurs) និងជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅក្នុងស៊ីនជាំង ហើយក្រុមសិទ្ធិមនុស្សបានដាក់គំនាបឱ្យក្រុមហ៊ុនបស្ចិមលោកនៅទីនោះធ្វើសវនកម្មប្រតិបត្តិការរបស់ពួកគេ ដោយសារពួកគេព្រួយបារម្ភពីពលកម្មដោយបង្ខំ ប៉ុន្តែចិន បានបដិសេធការចោទប្រកាន់នេះ។

ពាក់ព័ន្ធនឹងកង្វល់សិទ្ធិមនុស្សនេះ លោកស្រី ធៀ លី (Thea Lee) អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអន្តរជាតិនៃក្រសួងការងាររបស់អាម៉េរិក បានប្រាប់សវនាការសភាអាម៉េរិកថា ទីក្រុងប៉េកាំង បានចាត់ទុកជារឿងខុសច្បាប់ចំពោះការធ្វើសវនកម្មសិទ្ធិមនុស្សដោយឯករាជ្យនៅតំបន់ស៊ីនជាំង។

លោកស្រី ធៀ លី បានប្រាប់គណៈកម្មការសភាពាក់ព័ន្ធនឹងប្រទេសចិនថា ប្រសិនបើចិនមិនអាចអនុញ្ញាតឱ្យធ្វើសវនកម្មសិទ្ធិមនុស្សដោយឯករាជ្យនេះទេ ដូច្នេះហើយ គឺមានតែធ្វើរឿងមួយគត់គឺក្រុមហ៊ុនបស្ចិមលោកមិនត្រូវបន្តធ្វើប្រតិបត្តិការរបស់ពួកគេនៅទីនោះទៀតឡើយ។

ស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយតាមអ៊ីមែលថា ការចោទប្រកាន់ពីអាម៉េរិក ចំពោះការងារដោយបង្ខំនេះ គឺគ្មានអ្វីក្រៅតែពីការភូតកុហកក្នុងបំណងគាបសង្កត់សហគ្រាសចិន នោះទេ។ ជាការពិតមន្ត្រីចិន បានទទួលស្គាល់ថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងតំបន់នេះមែន ប៉ុន្តែគឺក្នុងបំណងទប់ស្កាត់អំពើភេរវកម្ម ការបំបែកខ្លួន និងភាពជ្រុលនិយមខាងលទ្ធិសាសនាតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីគ្រោងផ្ដល់សញ្ជាតិពីរដល់ពលរដ្ឋ ដើម្បីទាក់ទាញកម្មករជំនាញរបស់ឥណ្ឌូនេស៊ីដែលកំពុងរស់នៅបរទេស

រដ្ឋមន្ដ្រីខុទ្ទកាល័យជាន់ខ្ពស់មួយរូបនៅប្រទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ី អាចនឹងផ្តល់សញ្ជាតិពីរដល់ពលរដ្ឋ ដែលមានដើម…

ទីបំផុតអឺរ៉ុប ងើបផុតពីវិបត្តិសេដ្ឋកិច្ច ក្រោយប្រទេសមានសេដ្ឋកិច្ចធំៗទាំង៤សម្រេចបានកំណើនលឿនជាងការរំពឹងទុក

សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ថា នៅទីបំផុតតំបន់អឺរ៉ុប បានងើបចេញផុតពីវិបត្តិសេដ្ឋក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ