ជំនួយអាមេរិក-គម្រោងព្រៃឡង់បៃតង

អាមេរិកសម្រេចបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលលើគម្រោងព្រៃឡង់បៃតង


សហរដ្ឋអាមេរិក បានសម្រេចបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលនៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID។ ការសម្រេចកាត់ផ្ដាច់ជំនួយពីគម្រោងព្រៃឡង់បៃតងនេះ គឺធ្វើឡើយក្រោយពេលដែលអាមេរិកមើលឃើញថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់នេះ នៅតបន្ដកើតមាន ហើយស្ថានភាពកំពុងតែកាន់តែតាន់អាក្រក់ទៅៗ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១។
អាមេរិកសម្រេចបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលលើគម្រោងព្រៃឡង់បៃតង
ដោយ

សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ ស្តី​ពី​ការ​បង្វែរ​ថវិកា​នៃ​គម្រោង​ព្រៃ​ឡង់​បៃតង របស់​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បញ្ចប់​ជំនួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល សហរដ្ឋអាមេរិក​នឹង​បង្វែរ​ជំនួយ​ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ី​វិល និង​ការងារ របស់​សហគមន៍​មូលដ្ឋាន ដើម្បី​កែ​លម្អ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ  និង​ពង្រីក​កសិកម្ម ដែល​មិន​ប៉ះពាល់​បរិស្ថាន​វិញ​។ សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​បរិស្ថាន  និង​បម្រែបម្រួល​អាកាសធាតុ ដែល​ជា​កង្វល់​រួម​របស់​យើង និង​របស់​ពិភពលោក ដោយ​រួម​ទាំង​ការ​ធ្វើការ​តាម​រយៈ​កិច្ចសហការ​ជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក​បាន​ធ្វើការ​ចំណាយ​ថវិកា​ចំនួន​ជាង ១០០ លាន​ដុល្លារ លើ​កម្មវិធី​មួយ​ចំនួន សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទាំងនេះ នៅ​កម្ពុជា តាម​រយៈ​ទីភ្នាក់ងារ​ជំនួយ អា​មេ​រិ​ក USAID ។ តាំងពី​តាំងពី​ឆ្នាំ ២០១៦ មក ទោះបីជា​មានការ​គាំទ្រ របស់​ទីភ្នាក់ងារ​ជំនួយ អា​មេ​រិ​ក USAID ដើម្បី​ឲ្យ​មានការ​ដើរ​ល្បាត ការ​បណ្តុះបណ្តាល​ដល់​ផ្នែក​អនុវត្ត​ច្បាប់​ច្រើន​ថែម​ទៀត និង​ការ​រៀបចំ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​តំបន់​ការពារ​ថ្នាក់​ជាតិ​ក៏​ដោយ ក៏​តំបន់​ដែនជម្រកសត្វព្រៃ​នៅ​ព្រៃ​ឡង់ នៅ​តែ​បាន​បាត់បង់​ដដែល នូវ​ផ្ទៃដី​ព្រៃ​ប្រមាណ ៣៨ ០០០ ហិ​កតា គឺ​ជិត ៩% នៃ​ព្រៃឈើ​សរុប​នៅ​ទីនោះ​។

សេចក្ដីថ្លែងការណ៍​ពី​ទូត​អា​មេ​រិ​ក​បន្ថែម​ទៀត​ថា ការ​កាប់​ឈើ​ខុសច្បាប់​ដែល​ត្រូវ​បាន​បញ្ជាក់​ច្បាស់ នៅ​តែ​បន្ត​មាន  នៅ​ក្នុង​និង​ជុំវិញ​ដែនជម្រកសត្វព្រៃ នៅ​ព្រៃ​ឡង់ ហើយ​អាជ្ញាធរ កម្ពុជា​មិន​បាន​ធ្វើការ​កាត់ទោស​បាន​សម​ល្មម ចំពោះ​បទល្មើស​សត្វព្រៃ ឬ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំង នេះ​ឡើយ​។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​បាន​បន្ត​បំបិទ​សម្លេង ហើយ​ធ្វើទុក្ខ​សហគមន៍ មូលដ្ឋាន និង​សង្គម​ស៊ី​វិល ដែល​ជា​ដៃគូ របស់​គេ ដែល​បង្ហាញ​កង្វល់​ដ៏​សម​ហេតុផល លើ​ការ​បាត់បង់​ធនធានធម្មជាតិ របស់​គេ​។ បើ​ទោះបី​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​ដំណើរ​ចម្រើន​ទៅ​មុខ​ខ្លះ នៅ​ក្នុង​ការ​ការពារ​បរិស្ថាន​ក្តី តែ សហរដ្ឋអាមេរិក​បាន  សម្តែង​នូវ​កង្វល់​ម្តង ហើយ​ម្តងទៀត​លើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដែល​នៅ​តែ​មាន​ច្រើន នៅ​ក្នុង​តំបន់​ការពារ  ពិសេស នៅ​ដែនជម្រកសត្វព្រៃ នៅ​ព្រៃ​ឡង់  ជាទី​ដែល​ទីភ្នាក់ងារ​ជំនួយ អា​មេ​រិ​ក USAID បាន​ចំណាយធនធាន​ជា​ច្រើន​។

អា​មេ​រិ​ក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ច្រើន​ថែម​ទៀត រវាង​រដ្ឋាភិបាល​កម្ពុជា សហគមន៍ មូលដ្ឋាន និង​សង្គម​ស៊ី​វិល ដើម្បី​រក​ដំណោះស្រាយ​ដើម្បី​ការពារ​ព្រៃ​ឡង់ និង​បេតិកភណ្ឌ​ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ប្រយោជន៍ របស់​ប្រជាជន​កម្ពុជា​ទាំងអស់ និង​ពិភពលោក​៕

អត្ថបទ​៖ ហួ​ន ស្រី​នី​ត (អ្នកហាត់ការផ្នែកយកព័ត៌មាន)

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចូលសាច់ជ្រូកពីរុស្ស៊ីច្រើនជាងគេបង្អស់

ព័ត៌មាន
ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០២០រកចំណូលបានប្រមាណជាង១៣០លានដុល្លារ ពីការនាំចេញសាច់ជ្រូកទៅកាន់ប្រទេសវៀតណាម ហើយក៏បានក្លាយជាប្រទេសនាំចេញសាច់ជ្...

តោះ​ ដើរផ្សារ ! សប្បាយ​នឹង​ការបញ្ចុះ​តម្លៃ​ជាមួយ​ អេស៊ីលីដាម៉ូបាល

ព័ត៌មាន
ប្រម៉ូសិន​ពាក់​កណ្តាល​ឆ្នាំ​បាន​មក​ដល់​ទៀតហើយ...! ទទួល​បាន​ប្រាក់​វិញ ៣០% (រហូតដល់ ១០​ដុល្លារ) រាល់​ការទូទាត់​តាម​ អេស៊ីលីដាម៉ូ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ