ជំនួយអាមរិក

អាមេរិកផ្តល់ជំនួយជាង ៣៥លានដុល្លារ គាំទ្រវិស័យសុខាភិបាល សាធារណៈរបស់អាស៊ាន នៅអំឡុងពេលកូវីដ-១៩នេះ


នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមរយៈវីដេអូ Conference បានឲ្យដឹងថា បណ្តាប្រទេសជាសមាជិកអាស៊ានបានសម្តែងការកោតសរសើរចំពោះសហរដ្ឋអាមរិកចំពោះការគាំទ្រវិស័យសុខាភិបាលសាធារណៈរបស់អាស៊ាន ដោយបានផ្តល់ជំនួយជាង៣៥ លានដុល្លារអាមេរិក។
អាមេរិកផ្តល់ជំនួយជាង ៣៥លានដុល្លារ គាំទ្រវិស័យសុខាភិបាលសាធារណៈរបស់អាស៊ាន នៅអំឡុងពេលកូវីដ-១៩នេះ(រូបភាព asean.usmission.gov)
ដោយ

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​បាន​ស្វាគមន៍​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ​របស់​សហរដ្ឋអាមេរិក ដើម្បី​លើកកម្ពស់​ភាព​ជា​ដៃគូ​ជាមួយ​អាស៊ាន ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​ស្រាវជ្រាវ ការ​កសាង​សមត្ថភាព​ប្រព័ន្ធ​សុខាភិបាល និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​។ សហរដ្ឋ​អាម​រិ​កបាន​សន្យា​បន្ត​គាំទ្រ​ការ​រឹតចំណង កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ក្នុង​ផ្នែក​ថែទាំ​សុខភាព​សាធារណៈ តាម​រយៈ​កម្មវិធី​ផ្លាស់​ប្តូរ​នានា មាន​ដូច​ជា​ការ​បណ្តុះ​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ និង​សុខាភិបាល​អាស៊ាន​បាន​ចំនួន ២.៤០០​នាក់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

យ៉ាងណាមិញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ ស​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើក​ឡើង​ថា អាស៊ាន និង​សហរដ្ឋអាមេរិក​គួរតែ រិះរក​នូវ​មធ្យោបាយ​ទាំងឡាយ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ ការ​បើកចំហ​សង្វា​ក់​ផ្គត់ផ្គង់​តំបន់ និង​សកលលោក ព្រមទាំង​លំហូរ​ទំនិញ សំខាន់​ៗ​នានា​ជា​ពិសេស​ការ​ផ្គត់ផ្គង់​ថ្នាំពេទ្យ និង​ស្បៀងអាហារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រលងចូលក្របខណ្ឌរដ្ឋ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ព្រោះវិបត្តិកូវីដ១៩

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវការជ្រើសរើសក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២០នេះ ដោយស…

បុគ្គលិកបម្រើការនៅព្រលានយន្ដហោះ ប្រាក់ខែលើស ៥០០ ដុល្លារត្រូវបានកាត់ប្រាក់ខែ ២០%

ព័ត៌មាន
នាយកក្រុមហ៊ុន ហ៊ុន អាកាសយានដ្ឋានកម្ពុជា លោក Alain Brun បានបញ្ជាក់ឲ្យដឹងថា បើទោះបីមាន ផលប៉ះពាល់ដោយសារ កូវីដ-១៩ បានធ្វើឲ្យការហោះហើររប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ