វិស័យសេដ្ឋកិច្ច

ប្រធានធនាគារកណ្តាលអាម៉េរិក អះអាងថា អតិផរណានៅអាម៉េរិក នៅតែមានស្ថិរភាព ទោះតម្លៃប្រេងហក់ឡើងខ្ពស់


លោក ជឺរ៉ូម ផូវែល (Jerome Powell) ប្រធានធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានអះអាងថា ទោះបីជាតម្លៃថាមពលបានហក់ឡើងខ្ពស់ក៏ដោយ ប៉ុន្តែវាមិនទាន់ប៉ះពាល់ដល់គ្រឹះសេដ្ឋកិច្ចធ្ងន់ធ្ងររហូតដល់រង្គោះរង្គើដល់អត្រាអតិផរណាគោល ដែលជាមូលដ្ឋាននាំឱ្យមានការប្រែប្រួលអត្រាការប្រាក់នោះឡើយ។ លោកបានសង្កត់ធ្ងន់ថា អត្រាអតិផរណានៅតែស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ប៉ុន្តែធនាគារកណ្តាលនឹងបន្តតាមដានការវិវត្ត នៃវិបត្តិនេះឱ្យបានដិតដល់បំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យសេដ្ឋកិច្ច
ដោយ

លោក ជឺរ៉ូម ផូវែល ប្រធានធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានអះអាងថា អត្រាអតិផរណានៅតែមានស្ថិរភាពទោះបីជាតម្លៃថាមពលហក់ឡើងខ្ពស់ក៏ដោយ។ ហេតុដូច្នេះធនាគារកណ្តាលមិនមានភាពចាំបាច់ដាក់ចេញនូវវិធានការបន្ទាន់ ឬកាត់បន្ថយអត្រាការប្រាក់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ានោះទេ។

ប្រធានស្ថាប័នគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចអាម៉េរិក ដែលជិតផុតអាណត្តិរូបនេះ មិនបានលើកឡើងលម្អិតអំពីផលប៉ះពាល់រយៈពេលវែង នៃសង្គ្រាមនៅមជ្ឈិមបូព៌ានោះទេ គ្រាន់តែបញ្ជាក់ថា មកដល់ពេលនេះ អត្រាអតិផរណានៅមានលំនឹង ហើយអត្រាអត់ការងារធ្វើនៅសហរដ្ឋអាម៉េរិក ក៏ស្ថិតក្នុងកម្រិតទាប។ លោក ជឺរ៉ូប បានសង្កត់ធ្ងន់ថា អាម៉េរិកមិនទាន់ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរនៅឡើយទេ ព្រោះទំហំនៃផលប៉ះពាល់សេដ្ឋកិច្ចពិតប្រាកដមិនទាន់លេចចេញជារូបរាងច្បាស់លាស់នៅឡើយទេ។ ទោះជាយ៉ាងណាលោកកំពុងយកចិត្តទុកដាក់ និងមានភាពប្រយ័ត្នប្រយែងខ្ពស់ មុននឹងឈានដល់ការសម្រេចចិត្តណាមួយ។

ពាក់ព័ន្ធនឹងគោលនយោបាយរូបិយវត្ថុ មេធនាគារកណ្តាលអាម៉េរិករូបនេះបានលើកឡើងថា ការរក្សាអត្រាការប្រាក់ក្នុងចន្លោះពី៣,៥% ទៅ៣,៧% គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ស្ថានភាពបច្ចុប្បន្ន។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ភាពចាំបាច់ដែលត្រូវតែតាមដានរួមមានសង្គ្រាមនៅអ៊ីរ៉ង់ និងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម។

គួររំលឹកថា លោក ជឺរ៉ូប នឹងត្រូវបញ្ចប់អាណត្តិដឹកនាំធនាគារកណ្តាលអាម៉េរិក នៅខែឧសភា ខាងមុខ ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងលោក ខេវិន វ៉ាស (Kevin Warsh) អតីតអភិបាលរដ្ឋមួយរូបឱ្យបន្តវេនពីលោក ទោះបីជាបេក្ខភាពថ្មីនេះនៅមានមតិវែកញែកលើបញ្ហាមួយចំនួនក៏ដោយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សម្ព័ន្ធក្រុមហ៊ុន Vingroup ស្នើលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LNG ក្រោយបារម្ភពីស្ថិរភាពផ្គត់ផ្គង់

សម្ព័ន្ធក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup បានជូនដំណឹងទៅកាន់រដ្ឋាភិបាលថា ខ្លួនមានបំណងលុបចោលផែនការសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ