សហគ្រាស​ធុន​តូច​ និង​មធ្យម

វិស័យ SME មាន​គោល​នយោយបាយ​ពី​រដ្ឋ​ហើយ តែ​នៅ​ឡើយ​ខ្វះ​អ្នក​ចូលរួម​ធ្វើ!


អ្នក​ជំនាញ​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា (SME) បាន​លើក​ឡើង​ថា វិស័យ​នេះ​ហាក់​​កំពុង​​មាន​​ដំណើរការ​លូត​លាស់​ទាំង​ភាព​ក​វែក​ក​ឆ្នាំង​នៅ​ឡើយ ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​រួច​ហើយ​ក៏​ដោយ។
លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន HCC Group។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក ក្រុមហ៊ុន HCC Group ដែល​មាន​បទពិសោធន៍​ចាស់​ទុំ​ក្នុង​វិស័យ SME នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​លូត​លាស់​នៃ​វិស័យ SME កម្ពុជា ហាក់​នៅ​មាន​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ ដោយសារ​តែ​វិស័យ​មួយ​នេះ​មាន​តែ​គោល​នយោយបាយ ប៉ុន្ដែ មិន​សូវ​មាន​អ្នក​ចូលរួម​ធ្វើ​ឲ្យ​បាន​ទូលំ​ទូលាយ​នៅ​ឡើយ។

លោក​ឧកញ៉ា​បន្ត​ថា ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ មាន​ការ​លូត​លាស់​ខ្លាំង ចាំបាច់​បំផុត ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ម្ចាស់​អាជីវកម្ម​ សហគ្រាស​ធុន​​មធ្យម និង​ធំ ពោល​គឺ​ត្រូវ​ជួយ​លើក​ទឹក​ចិត្ត​តាមរយៈ​ការ​វិនិយោគ​ទាំង​ឡាយ​ណា ដែល​អាច​ឲ្យ​អាជីវកម្ម​ខ្នាត​តូច​ស្រូប​យក​ផល​ប្រយោជន៍​សម្រាប់​ដំណើរការ​ផលិត​របស់​ពួកគេ និង​ត្រូវ​មាន​ការ​ចូលរួម​ចំណែក​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​តែ​ម្ដង ដោយ​ត្រូវ​ដើរ​តួនាទី​សម្រប​សម្រួល​ដល់​ប្រតិបត្តិការ​នេះ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​បន្ថែម​ទៀត​ថា វិស័យ SME នៅ​កម្ពុជា នៅតែ​ប្រឈម​នឹង​បញ្ហា​ច្រើន​ក្នុង​ការ​បោះ​ជំហាន​ទៅ​រក​ការ​លូត​លាស់ តួយ៉ាង ការ​ខ្វះខាត​នូវ​ប្រភព​ទុន បច្ចេកទេស​ក្នុង​ការ​ផលិត និង​វត្ថុ​ធាតុ​ដើម ជាដើម។ 

យ៉ាង​ណា​ក៏​ដោយ លោកឧកញ៉ា ហ៊ុន ឡាក់ បាន​សំណូមពរ​ដល់​ម្ចាស់​អាជីវកម្ម ក៏​ដូចជា​សហគ្រាស​ខ្នាម​ធ្យមនិង​ធំ គួរតែ​លើក​ទឹក​ចិត្ត​ដល់​សហគ្រាស​ធុន​តូច​​បន្ថែម​​ទៀត តាមរយៈ​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​បម្រើ​ដល់​ការ​ផលិត​របស់​អាជីវកម្ម​ខ្នាត​តូច នោះ​ទើប​ជា​ការ​ឈាន​ទៅ​រក​លំនឹង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ទាំង​អស់​គ្នា។

តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គិត​មក​ទល់​ពេល​នេះ សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា មាន​ប្រមាណ ៥៣​ម៉ឺន​សហគ្រាស​ហើយ ខណៈ​ដែល​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សហកម្ម និង​សិប្បកម្ម មាន​ប្រមាណ​ជិត ៤​ម៉ឺន​សហគ្រាស៕




អត្ថបទបន្ទាប់


ការ​កក​ស្ទះ​ចរាចរណ៍​ជំរុញ​ឲ្យ​ពលរដ្ឋ​​​ងាក​មក​ប្រើ​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ

ព័ត៌មាន
កន្លង​មក គេ​សង្កេត​ថា បុគ្គលិក​ក្រុមហ៊ុន​ឯកជន រដ្ឋ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន មាន​ទម្លាប់​វេច​ម្ហូប​អាហារ​ដើម្បី​ទៅ​ពិសា​នៅ​កន្លែ…

នាយក​ប្រតិបត្តិ Anussa៖ ធ្វើ​ជំនួញ​មិន​ខុស​ពី​ការ​រៀន​ជំនាញ​នោះ​ទេ

ព័ត៌មាន
ថ្លែង​នៅ​ក្នុង​កម្មវិធី​សន្និសីទ​​ធុរកិច្ច៖ «រៀន​ធ្វើ​ជំនួញ» កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Anussa លោក សេង ពិសិដ្ឋ បាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ