ការព្យាកររបស់ការិយាល័យថវិកាសភា (CBO) បានឲ្យដឹងថា បំណុលអាមេរិកនឹងកើនដល់១០២% នៃផលិតផលក្នុងស្រុកសរុប យ៉ាងដូច្នេះ គឺដោយសារតែអាមេរិកមានការចំណាយដ៏ច្រើនសម្បើមលើការដោះស្រាយនូវបញ្ហាមេរោគរាតត្បាតកូវីដ-១៩។ ការចំណាយនេះ ត្រូវបានរំពឹងថា អាចនឹងថយចុះបន្ដិចនៅមួយរយៈពេលទសវត្សរ៍ខាងមុខ និងការរួមតូចនៃឱនភាពថវិកាអាចនឹងមានមធ្យម ៤,៤% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២២-២០៣១ ពោលគឺមានការធ្លាក់ចុះពី ជាង១០% ដែលមាននៅក្នុងឆ្នាំ២០២១នេះ។
ប៉ុន្ដែ ឱនភាពត្រូវបានព្យាករថានឹងមានជាមធ្យម ៧,៩% នៃផលិតផលក្នុងស្រុករបស់អាមេរិក នៅឆ្នាំ២០៣២-២៤១ និងមានជាង ១១% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៤២-២០៥១។ នេះបើតាមការព្យាកររយៈពេលវែងរបស់ការិយល័យថវិកាសភាអាមេរិក។
ទោះយ៉ាងណា ការព្យាករនេះ មិនបានរួមបញ្ចូលនូវសំណើថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារអាមេរិករបស់លោកចូ បៃឌិនប្រធានាធិបតីអាមេរិកនោះទេ៕