Advertisement
រូបិយវត្ថុអេឡិចត្រូនិក

ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រកាស​ថ្កោលទោស​ក្រុមហ៊ុន​មួយទាក់ទង​នឹងការ​បង្កើត​រូបិយវត្ថុ​ Crypto


ធនាគារ​ជាតិ​នៃកម្ពុជា កាលពី​ពេលថ្មីៗ​នេះ បានចេញ​មុខប្រកាស​ថ្កោលទោស​ក្រុមហ៊ុន​បរទេស​មួយ តាមរយៈ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ដែលថា​ធនាគារ​ជាតិ​នៃកម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​នោះ ក្នុងការ​បង្កើត​នូវរូបិយវត្ថុ​ Crypto ខណៈដែល​កន្លងមក​ធនាគារ​ជាតិនៃ​កម្ពុជា ទើបតែ​ធ្លាប់​បានប្រកាស​បដិសេធ​មិនទទួល​ស្គាល់​រូបិយវត្ថុ Crypto នោះឡើយ។ ​
រូបកាក់ Bitcoin ដែលជារូបិយវត្ថុ Crypto កំពុងមានចរាចរច្រើនលើទីផ្សារ
ដោយ

ការចេញ​មុខថ្កោលទោស​ដាច់អហង្ការ​របស់​ធនាគារជាតិ​នៃកម្ពុជា​នេះ បានធ្វើ​ឡើង ក្រោយពី​ក្រុមហ៊ុន​ជប៉ុនមួយ​ឈ្មោះ Chaintope និង​ក្រុមហ៊ុន​ចិន Digital Agriculture Exchange បាន​ប្រកាស​ជាសាធារណៈ​ថា ក្រុមហ៊ុន​ខ្លួនមាន​បង្កើត​នូវរូបិយវត្ថុ​អេឡិច​ត្រូនិក K-coin ដោយ​មានការសហការ​ក៏ដូចជា ការអនុញ្ញាត​ពីធនាគារ​ជាតិ​នៃកម្ពុជា។ ធនាគារជាតិ​នៃកម្ពុជា​បានចាត់​ទុកថា​ នេះជាអំពើ​ផ្សព្វផ្សាយ​ព័ត៌មាន​បោកប្រាស់ និងកំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដែលមាន​ជាធរមាន​ លើក្រុមហ៊ុន​បរទេស​នេះផងដែរ​។

Advertisement

តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រុមហ៊ុន​ Chaintope ដែលត្រូវ​បាន​ធនាគារជាតិ​នៃកម្ពុជា​​សម្រេចថ្កោល​ទោស និងចាត់​វិធានការ​ផ្លូវច្បាប់​នោះ បានឲ្យ​ដឹងថា​ រូបិយវត្ថុ K-coin នេះ បង្កើតឡើង​ក្នុងគោល​បំណង​ចរាចរ​ជារូបិយបណ្ណ​ទូទាត់​សម្រាប់​ប្រើប្រាស់​នៅក្នុងការ​នាំចូល​នាំចេញ និងកៃច្នៃ​ផលិតផល​កសិកម្ម​នៅកម្ពុជា ព្រមទាំង​បានអះអាង​ថា ចំនួន​ក្រុមហ៊ុន​ពាក់ព័ន្ធ​នៅក្នុង​ប្រតិបត្តិការ​មានរហូត​ដល់២០ម៉ឺន​ក្រុមហ៊ុន ​និងរំពឹងទៀតថា នឹងកើន​ឡើងដល់​១លាន​ក្រុមហ៊ុន​នៅថ្ងៃអនាគត ដោយ​មានទំហំ​ទឹកប្រាក់​បោះពុម្ព​សរុប​ប្រមាណ​២០០ពាន់​លានដុល្លារ។​ 

យ៉ាងណា​ក៏ដោយចុះ ធនាគារជាតិ​នៃកម្ពុជា​បានបញ្ជាក់​ជាថ្មីថា ធនាគារ​ជាតិ​នៃកម្ពុជា​មិនដែល​បានអនុញ្ញាត​ឲ្យមាន​ការទិញ​-លក់ និងចរាចរ​រូបិយវត្ថុ Crypto​ ក្នុង​ទម្រង់​ណាមួយ ដូចជា K-coin ដែលបាន​លើកឡើង​នេះទេ។ លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃកម្ពុជា​ ធ្លាប់បានអះអាង​ដែរថា ការធ្វើ​ការ​ប្រតិបត្តិការ​ដែលទាក់ទង​នឹងរូបិយវត្ថុ​អេឡិច​ត្រូនិក ឫ Crypto currencies អាចបង្ក​ហានិយភ័យ​ដល់សារធារណជន និង អាចជា​មធ្យោបាយ​សម្រាប់ការ​សម្អាតប្រាក់ ហិរញ្ញប្បទាន​ភេវរកម្ម និងទីផ្សារ​ងងឹត​ដែលវិនិយោ​គិន​មិនមាន​ការយល់​ដឹង​គ្រប់គ្រាន់ នឹងងាយ​រងការឆបោក​​។

សូមជម្រាប​ថា រូបិយវត្ថុ Crypto ឬហៅថា រូបិយវត្ថុ​អេឡិចត្រូនិកនេះ បាននិងកំពុង​មានចរាចរ​ប្រើប្រាស់​នៅ បណ្ដាប្រទេស​ប៉ែក​អឺរ៉ុបមួយ​ចំនួន ប៉ុន្ដែ​ក៏មាន​ប្រទេសខ្លះ​ រួមទាំង​កម្ពុជា​ផងដែរ ​បានប្រកាស​មិនទទួល​ស្គាល់រូបិយវត្ថុ​ Crypto នេះឡើយ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងរៀបចំដែនដី បង្គាប់ឲ្យម្ចាស់សំណង់ សរសេរអក្សរខ្មែរធំៗ លើផ្ទាំងគំនូរ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋាន

ព័ត៌មាន
កន្លងមក គេសង្កេតឃើញថា ការដ្ឋានសាងសង់បុរី ខុនដូរ ឬ អាគារពាណិជ្ជកម្មជាដើម តែងតែ សរសេរភាសាបរទេស ដូចជា ភាសាចិន កូរ៉េ និង អង់គ្លេសជាដ...

ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​នៅ​ឆ្នាំ​២០១៧ បង្កើត​​កំណត់​ត្រា​ថ្មី ខណៈ​កម្ពុជា​រអាក់​រអួល

ព័ត៌មាន
ស្រប​ពេល​ដែល​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ហាក់​មាន​ភាព​រអាក់​រអួល​មួយ​ចំនួន ការ​នាំ​អង្ករ​ចេញ​អង្ករ​របស់​ថៃ​ដែល​ជ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ