ផលិតផលបច្ចេកវិទ្យា

ក្រុមហ៊ុននាំចូលអាមេរិកបានបង់ពន្ធគយ ៣២ពាន់លានដុល្លារ ដើម្បីនាំចូលផលិតផលបច្ចេកវិទ្យាពីប្រទេសចិន


របាយការណ៍ក្រុមហ៊ុនពាណិជ្ជកម្មថ្មីមួយបានបង្ហាញថា អ្នកនាំចូលផលិតផលបច្ចេកវិទ្យាពីប្រទេសចិនបានបង់ប្រាក់ពន្ធជាង ៣២ពាន់លានដុល្លារ ដោយសារតែការដំឡើងរនាំងពន្ធអាមេរិក រាប់ចាប់ពីពេលដែលអតីតប្រធានាធិបតី Donald Trump បានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន នៅចន្លោះពាក់កណ្តាលឆ្នាំ២០១៨ ដល់ចុងឆ្នាំ២០២១។
ក្រុមហ៊ុននាំចូលអាមេរិកបានបង់ពន្ធគយ ៣២ពាន់លានដុល្លារ ដើម្បីនាំចូលផលិតផលបច្ចេកវិទ្យាពីប្រទេសចិន
ដោយ

របាយការណ៍នេះ ធ្លាក់មកជួនចំពេលដែលរដ្ឋបាលរបស់លោកបៃឌិន កំពុងមានផែនការ សម្រេចថា តើត្រូវដករនាំងពន្ធមួយចំនួនចេញវិញដែរ ឬយ៉ាងណា ដើម្បីកាត់បន្ថយតម្លៃអតិផរណា ដែលកំពុងតែកើនឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

សមាគមអ្នកប្រើប្រាស់បច្ចេកវិទ្យា ដែលជាអ្នករៀបចំបាយការណ៍ខាងលើនេះ បានឲ្យដឹងថា ដោយសារតែរនាំងពន្ធគយ បានធ្វើឱ្យឧស្សាហកម្មបច្ចេកវិទ្យា​អាមេរិក បានកាត់បន្ថយការពឹងផ្អែក​របស់ខ្លួន​លើប្រទេសចិន ដោយបានងាកទៅពឹងផ្អែកលើប្រទេសវៀតណាម កោះតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសដទៃទៀត។

ទោះយ៉ាងណា គេមិនអាចកាត់ផ្តាច់ទាំងស្រុងពីបច្ចេកវិទ្យារបស់ចិនបានទេ ពោល ការនាំចូលពីចិននៅតែមាន គ្រាន់តែក្នុងចំនួនតិចជាងមុន ប៉ុន្តែអ្នកនាំចូលត្រូវបង់ពន្ធ​ច្រើនជាង​មុនដូចគ្នា។ សមាគមដដែលបន្តថា ប្រហែលពាក់កណ្តាលនៃពន្ធសរុបទាំង ៣២ពាន់លានដុល្លារត្រូវបានបង់លើ ផលិតផលកុំព្យូទ័រ និងផលិតផលអេឡិចត្រូនិក​ដែលផលិតដោយចិន។

គួរជម្រាបថា របាយការណ៍នេះធ្លាក់ចុះមក ជួនចំពេលដែលរដ្ឋបាលលោកចូ បៃឌិន កំពុងសម្រេចចិត្តថា តើត្រូវដកពន្ធមួយចំនួនពីទំនិញចិនដែរឬទេ។ ការឈានដល់ការសម្រេចចិត្តនេះ គឺដោយសារតែវ៉ាស៊ីនតោន យល់ឃើញថាវាមធ្យោបាយមួយ ដើម្បីផ្តល់ការធូរស្រាលខ្លះ ដល់អ្នកប្រើប្រាស់អាមេរិក​ពីកំណើនអតិផរណាខ្ពស់ក្នុងពេលបច្ចុប្បន្ន។

សម្រាប់សមាគមអ្នកប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក រនាំងពន្ធគយទាំងនេះមិនបានដោះស្រាយបញ្ហាពាណិជ្ជកម្មមិនស្មើភាពរវាងចិននិងអាមេរិកឡើយ តែផ្ទុយទៅវិញវាកំពុងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន និងអាជីវកម្ម និងពលរដ្ឋរបស់សហរដ្ឋអាមេរិកខ្លួនឯង។

សូមជម្រាបថា ដោយសារតែ​រនាំងពន្ធគយ ​ការនាំចូល​ផលិតផល​អេឡិចត្រូនិច ពីប្រទេសចិនមកអាមេរិក បានធ្លាក់ពី៣២% នៃការនាំចូលរបស់អាមេរិកសរុបក្នុងឆ្នាំ២០១៧ មកនៅត្រឹមតែតួលេខធ្លាក់ចុះ ១៧% កាលពីឆ្នាំ២០២១៕




អត្ថបទបន្ទាប់


អាជ្ញាធរចិនពិន័យក្រុមហ៊ុនយក្ស Didi ក្នុងតម្លៃទឹកប្រាក់ជាង ១ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋអំណាចទីក្រុងប៉េកាំងកំពុងរៀបចំផាកពិន័យក្រុមហ៊ុន កក់សេវាធ្វើដំណើរ ដ៏ធំមួយរបស់ចិន Didi Global ក្នុងទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្ល…

ប្រធានាធិបតីស្តីទីលោក Ranil ឈ្នះការបោះឆ្នោតប្រធានាធិបតីស្រីលង្កា ខណៈភាពវឹកវរអាចនឹងបន្ដកាន់តែខ្លាំង

ព័ត៌មាន
នៅទីបំផុត ស្រីលង្ការើសបានប្រធានាធិបតីថ្មីរបស់ខ្លួនហើយ ក្រោយពីមានការបោះឆ្នោតពីសភា នៅថ្ងៃពុធ ទី២០ កក្កដានេះ ប៉ុន្ដែ គេមិនដឹងថា តើជារឿងដ៏…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ