ធនាគារជាតិ

ធនាគារជាតិ លើកទឹកចិត្តឲ្យប្រើប្រាស់សេវាអេឡិចត្រូ​និ​ចសម្រាប់ទូទាត់ អំឡុងពេលមានបញ្ហា Covid-19


អំឡុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួបប្រទះនូវបញ្ហាញាំញី ដោយ មេរោគ Covid-19នោះ ធនាគារជាតិនៃកម្ពុជា បានប្រកាសលើកទឹកចិត្ត ឲ្យមានការកាត់បន្ថយការប្រើប្រាស់ ឬចេញផ្សាយមូលប្បទានប័ត្រ ឬហៅថា សែក សម្រាប់ធ្វើការផាត់ទាត់ និងទូទាត់ ជំនួសដោយការប្រើប្រាស់សេវាអេឡិចត្រូនិកវិញ តាមលទ្ធភាពដែលអាចធ្វើទៅបាន។
វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា អាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាត់ចិត្តបានហើយ!

បើ​តាម​សេចក្ដី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា ការ​លើកទឹកចិត្ត​ការ​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និក ជំនួស​ឲ្យ​ការ​ប្រើប្រាស់​មូល​ប្ប​ទា​នប​ត្រ​នេះ គឺ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ដែល​កំពុង​រីក​រាលដាល និង​ដើម្បី​ធានា​សុវត្ថិភាព និង​ការពារ​ហានិភ័យ​នានា ដែល​អាច​កើត​មាន​ឡើង​ដោយ​យថាហេតុ​។

ជាមួយ​គ្នា​នេះ​ដែរ លោក បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា អំឡុង​ពេល​ដែល​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​ទាំងមូល ជួប​ប្រទះ​នូវ​បញ្ហា​រីក​រាលដាល​នៃ Covid-19 នេះ លោក​ថា វា​ក៏​ជា​ឱកាស​សម្រាប់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​រីក​ធំធាត់​ដែរ ព្រោះ​អ្វី? ព្រោះថា សេវា​អេ​ឡិច​ត្រូ​និក​នេះ នឹង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​ពលរដ្ឋ កាន់តែ​មាន​ទំនុកចិត្ត និង​សុវត្ថិភាព​ជាង​មុន ស្រប​ពេល​ដែល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​កំពុង​តែ​ខ្វាយខ្វល់​ពី​បញ្ហា​សុខភាព ដែល​អាច​ឆ្លង​នូវ​ជំងឺ​ផ្សេង​។ 

លោក បណ្ឌិត អ៊ិ​ន ចាន់​នី មាន​ប្រសាសន៍​ថា «​ខ្ញុំ​រំឭក​បន្ដិច​ថា កាល​នៅ​ប្រទេស​ចិន ដែល​ឌី​ជី​ថ​ល​ចាប់ផ្ដើម​ដើរ​ដំណើរ​នៅ​ពេល​ដែល ដំណើរការ​ល្អ​ហ្នឹង មានការ​ប្រើប្រាស់​ទូលំទូលាយ​ហ្នឹង នៅ​ពេល​ដែល​មាន​ព័ត៌មាន​ពី​ជំងឺសារ ណ៎​! ហើយ​មនុស្ស​មានការ​ខ្វាយខ្វល់​ពី​ការ​កាន់​ក្រដាសប្រាក់​។ អ​ញ្ចឹ​ង​ធ្វើ​ឲ្យ WeChat, Alipay ពេល​នោះ ចាប់ផ្ដើម​ដើរ​យ៉ាង​សកម្ម​។​»ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «​អ​ញ្ចឹ​ង​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ហ្នឹង​ក៏​អាច​ជា​ចំណែក​មួយ​ដែរ​។ ខ្ញុំ​មិន​ចង់​យក​ឱកាស​នេះ ទៅ​ផ្សាយ​ថា​កាន់​ក្រដាសប្រាក់​ទៅ​ឆ្លង (Covid-19) អត់​ទេ​! ព្រោះ​វត្ថុ​ដែល​មានការ​ប៉ះ​ហើយ​បញ្ជូន​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ដែល​យើង​ខ្វល់​ហ្នឹង គួរតែ​ប្រើ​មធ្យោបាយ​ឌី​ជី​ថ​ល​ទៅ កុំ​ឲ្យ​មានការ​សង្ស័យ​។ ឌី​ជី​ថ​លអាច​ជួយ​ក្នុង​ការ​ទូទាត់​បង់ថ្លៃ​សេវា​អី​ផ្សេង​ៗ ជៀសវាង​ការ​ប្រើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ខ្វល់​»​។

ទោះ​យ៉ាងណា អ្នកជំនាញ​ធនាគារ​រូប​នេះ សង្កត់ធ្ងន់​ថា ការ​លើក​ឡើង​ខាងលើ​នេះ មិនមែន​បាន​ន័យ​ថា ក្រដាសប្រាក់ វា​ជា​ប្រភព​ចម្លង​មេរោគ Covid-19 នោះ​ទេ ប៉ុន្ដែ បើសិនជា​អ្នក​ប្រើប្រាស់​មានការ​ខ្វាយខ្វល់ ឬ​សង្ស័យ គឺ​អាច​ជ្រើសរើស​ប្រើ​ការ​ទូទាត់​តាម​ឌី​ជី​ថ​ល ដែល​មាន​សុវត្ថិភាព និង​ទំនុកចិត្ត​ខ្ពស់​។ មិនតែប៉ុណ្ណោះ ពលរដ្ឋ​ក៏​មិន​គួរ​មានការ​ភ័យ​ខ្លាច​ខ្លាំង​ហួសហេតុ​ពេក​រហូត​មិន​ហ៊ាន​ចេញ​លក់ដូរ ឬ​ប្រកប​រប​អាជីវកម្ម​របស់​ខ្លួន​នោះ​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម របាយការណ៍​ពី ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ នេះ មាន​កំណើន​រហូត​ដល់​ជាង​៣៧​ភាគរយ ជាមួយនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ និង​រំពឹង​ថា បន្ត​កំណើត​រហូត​ដល់​ជាង ៥៧ ភាគរយ ក្នុង​ឆ្នាំ​២០២០ ជាមួយនឹង​ទំហំ​ទឹកប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រយៈពេលជិត ៤០ម៉ោង ទំនិញ​ជាង​៥០០​កុងតឺន័រ បាន​ជាប់គាំង​នៅ​តាម​ព្រំដែន​កម្ពុជា​-វៀតណាម

ព័ត៌មាន
សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​អះអាង​ប្រាប់ ខេមបូណូមីស ថា យ៉ាង​ហោច​ណាស់ ក្នុង​រយៈពេល​ជិត ៤០​ម៉ោង មាន​ទំនិញ​ប្រមាណ​ជាង ៥០…

គម្រោងផ្សារបន្លែបឹងតាមោក មិនទាន់ចេញរូបរាងផង ឥឡូវរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីបឹងតាមោក ៧៥ហិកតាទៀត ដើម្បីធ្វើសួន និងឧទ្យានធម្មជាតិ

ព័ត៌មាន
ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមផ្តល់ផ្ទៃដីបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៧៥ហិកតា ដែលស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ