វិស័យកសិកម្ម

អាម៉េរិក កំពុងសម្លឹងនាំចេញផលិតផលកសិកម្មមកកាន់តំបន់អាស៊ីគ្នេយ៍ ក្រោយមានបញ្ជាជាមួយទីផ្សារអឺរ៉ុប និងចិន


ស្របពេលទីផ្សារកសិផលអាម៉េរិក កំពុងមានបញ្ហាជាមួយនឹងប្រទេសជិតខាងដូចជា កាណាដា ម៉ិកស៊ិក អឺរ៉ុប និងចិន ពេលនេះអាម៉េរិក កំពុងសម្លឹងពង្រីកទីផ្សារមកកាន់អាស៊ីអគ្នេយ៍ ក្នុងនោះម៉ាឡេស៊ី ត្រូវបានគេឃើញថា ជាគោលដៅស្នូល។ នៅចន្លោះឆ្នាំ២០២៤-២០២៥ ការនាំចេញកសិផលអាម៉េរិក មកកាន់តំបន់អាស៊ីអគ្នេយ៍ មានតម្លៃពី១៤ ទៅ១៥ពាន់លានដុល្លាររួចទៅហើយ តែតួលេខនេះនៅមិនទាន់គ្រប់គ្រាន់តាមមហិច្ឆតារបស់ទីក្រុងវ៉ាស៊ីនតោនឡើយ។
វិស័យកសិកម្ម
ដោយ

សហរដ្ឋអាម៉េរិក កំពុងមើលឱកាសនាំចេញកសិផលមួយចំនួនដូចជាសណ្តែកសៀង ស្រូវ​សាលី ផលិតផលទឹកដោះគោ និងអាហារដែលមានតម្លៃខ្ពស់ផ្សេងៗមកកាន់តំបន់អាស៊ាន ក្នុងនោះម៉ាឡេស៊ី បានក្លាយជាគោលដៅស្នូល។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មទទួលបន្ទុកការនាំចេញ និងទីផ្សារបរទេសរបស់អាម៉េរិក លោក ឡាក់ លីនប័ក (Luke J. Lindberg) បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ចង់បានតុល្យភាពពាណិជ្ជកម្មមួយ ដែលល្អប្រសើរជាងមុនជាមួយតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសម៉ាឡេស៊ី។

លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នមានគម្លាតធំណាស់រវាងការនាំចូលរបស់អាម៉េរិកពីម៉ាឡេស៊ី បើធៀបនឹងខ្លួននាំចេញទៅវិញ។ លោកបានបន្តថា ការចុះកិច្ចព្រមព្រៀងជាជំហាន១ តែអ្វីដែលសំខាន់ គឺការបង្កើតទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ ដែលវានឹងបង្កើតតម្លៃសេដ្ឋកិច្ចពិតប្រាកដ។

យោងទិន្នន័យបានបង្ហាញថា នៅចន្លោះឆ្នាំ២០២៤-២០២៥ ការនាំចេញកសិផលរបស់សហរដ្ឋអាម៉េរិក មកកាន់តំបន់អាស៊ីអាគ្នេយ៍ មានទំហំចន្លោះពី១៤ ទៅ១៥ពាន់លានដុល្លារប៉ុណ្ណោះ។ ដោយឡែកម៉ាឡេស៊ី បានចំណាយថវិការហូតដល់ទៅ២៥ពាន់លានដុល្លារអាម៉េរិកលើការនាំចូលផលិតផលកសិកម្ម និងស្បៀងអាហារនៅជុំវិញពិភពលោក។ ប៉ុន្តែក្នុងនោះមានត្រឹមតែ៤% ប៉ុណ្ណោះ ដែលនាំចូលពីអាម៉េរិក។ កត្តានេះធ្វើឱ្យអាម៉េរិក មើលឃើញថា ម៉ាឡេស៊ីអាចជាទីផ្សារដ៏ធំមួយសម្រាប់ខ្លួន ជាពិសេសសាច់គោតែម្តង ព្រោះការសិក្សាមួយបានបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីម្នាក់បរិភោគសាច់គោជិត៩គីឡូក្រាមក្នុង១ឆ្នាំ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកម្ពុជា ត្រូវពង្រឹងអ្វីខ្លះ ដើម្បីស្រូបទាញការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មជាមួយអង់គ្លេស?

ស្របពេលប្រទេសវៀតណាម កំពុងសម្រុកធ្វើពិពិធកម្មកសិកម្ម ដោយកាត់បន្ថយការដាំដុះដំណាំមានតម្លៃទាប ហើយងាកទៅដាំដំណាំមានតម្លៃខ្ពស់ដូចជាទុរេន កាហ្វ…

មេ UN ព្រមានថា ពិភពលោកនឹងធ្លាក់ក្នុងរណ្តៅអស្ថិរភាព បើគ្រប់គ្រោងដោយប៉ូលមហាអំណាចពីរ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការផ្ញើសារផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ