លោក ដូណាល់ ត្រាំ

តើជប៉ុនគិតយ៉ាងណាចំពោះលោក ដូណាល់ ត្រាំ ខណៈភាគរយរបស់លោកវិលមកសេតវិមានកាន់តែកើនឡើង?


ខណៈដែលប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ កាន់តែមានទំនោរកើនឡើង រដ្ឋាភិបាលជប៉ុន នៅពេលនេះហាក់កំពុងតែរៀបចំជើងព្រួលទុកជាមុន ខណៈដែលលោក ដូណាល់ ត្រាំ ដែលធ្លាប់កាន់កាប់សេតវិមានពីឆ្នាំ២០១៧ ដល់ ២០២១ កំពុងតែខិតខំរៀបចំជើងព្រួលវិលមកវិញជាថ្មី។ ទោះបីជាលោកបរាជ័យនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០២០ ក្រោមដៃលោក ចូ បៃដិន ប៉ុន្តែលោកមិនបាន បោះបង់មហិច្ឆិតានយោបាយរបស់លោក ដើម្បីដឹកនាំសេតវិមាននៅអណត្តិទី២ម្តងណាឡើយចាប់តាំងពីចាញ់ឆ្នោតមក។
លោក ដូណាល់ ត្រាំ
ដោយ

សារព័ត៌មាន Nikkei បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន​ កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរដ្ឋការសហរដ្ឋអាម៉េរិកបច្ចុប្បន្នឱ្យគាំទ្រលើគម្រោងសំខាន់ៗ ជាច្រើន និងកំពុងរៀបចំទីប្រឹក្សាដើម្បីសិក្សា និងដាក់ចេញនូវគោលនយោបាយយ៉ាងទូលំទូលាយ ដើម្បីរុករកទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចជាមួយនឹងសហរដ្ឋអាម៉េរិក ខណៈដែលលទ្ធភាពនៃការវិលត្រឡប់មកសេតវិមានរបស់លោក ដូណាល់ ត្រាំ កាន់តែលេចឡើង ហើយពិបាកនឹងស្មានទុក។

នៅក្នុងស្ថានភាពនេះមានសេចក្តីរាយការណ៍ថា ស្ថានទូតជប៉ុន នៅទីក្រុងវ៉ាស៊ីនតោន បានសម្រេចប្រើប្រាស់ក្រុមហ៊ុនចរចារ និងហ៊ុនប្រឹក្សា៣បន្ថែមទៀត ដើម្បីដំណើរការទម្រង់ការទ្រទ្រង់ និងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការវាងជប៉ុននិងអាម៉េ​រិក។

ក្រុមហ៊ុនទាំងបីនោះគឺរួមមានក្រុមហ៊ុន Ballard Partners ដែលជាក្រុមហ៊ុនបញ្ចុះបញ្ចូលដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា ដែលជិតស្និទ្ធនឹងលោក ដូណាល់ ត្រាំ។ ក្រុមហ៊ុន theGROUP D.C. ដែលជាក្រុមហ៊ុនមានទំនាក់ទំនងស្និទបំផុតនឹងសភាតំណាងរាស្រ្តអាម៉េ​រិក និងក្រុមហ៊ុន West Wing Writers ដែលជាក្រុមហ៊ុនសរសេរសុន្ទរកថាដែលបង្កើតឡើងដោយអតីតប្រធានាធិបតី បៀល គ្លីនតុន។

ប្រភពដដែលបានឲ្យដឹងថា ដើម្បីធានាប្រក្រតីភាពនៃទំនាក់ទំនងរវាងជប៉ុននិងអាម៉េ​រិក ស្ថានទូតជប៉ុននៅសហរដ្ឋអាម៉េ​រិក ត្រូវបានគេដឹងថា នឹងប្រើប្រាស់ក្រុមហ៊ុនឯកជនដែលមានជំនាញខាងបញ្ចុះបញ្ចូល និងសម្របសម្រួលនេះសរុបប្រមាណជា២០ក្រុមហ៊ុន ជាហេតុនាំឱ្យជប៉ុន បានចំណាយថវិកាជាតិជះទៅលើក្រុមហ៊ុនទាំងនេះនៅក្នុងឆ្នាំ២០២៣ ប្រមាណជាជាង៤៩លានដុល្លារកើនឡើងដល់ទៅជាង១៣% បើធៀបនឹងឆ្នាំ២០២២ ហើយធៀបនឹងឆ្នាំ២០១៩ គឺកើនឡើងជាង២៨% ហើយបើធៀបនឹងឆ្នាំ២០១៥ គឺកើនឡើងដល់ទៅជាង៨២%៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានធនាគារកណ្ដាលអាម៉េរិក ចេញមុខអះអាងថា ប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក

ព័ត៌មាន
ស្របពេលលេចឮព័ត៌មានជាបន្តបន្ទាប់ថា ប្រទេសកាន់តែច្រើន ជាពិសេសសមាជិកនៃប្លុកប្រទេស BRICS បានឈប់ប្រើប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពា…

កម្ពុជាដាក់គោលដៅកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន១៥% នៃផលិតផលស្វាយចន្ទីសរុបនៅឆ្នាំ២០២៤

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា កន្លងមកការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានរហូតប្រមាណ៩៥% ខណៈគ្រាប់ស្វាយច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ