របបផ្តាច់ការកូរ៉េខាងជើង

មហាអំណាចអាមេរិកព្រមានថា របបផ្តាច់ការកូរ៉េខាងជើងនឹងសាកល្បងអាវុធនុយក្លេអែរ ឬមីស៊ីលផ្លោងអំឡុងពេលលោក បៃឌិន ទស្សនកិច្ចតំបន់អាស៊ី


ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបង្ហាញថា វាអាចនឹងមានការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬក៏ការធ្វើតេស្តមីស៊ីលផ្លោងណាមួយ ទាំងនៅមុនពេល ក្នុងអំឡុងពេល ឬក៏នៅក្រោយពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់ប្រទេសកូរ៉េខាងត្បូង និង ជប៉ុន ដែលនឹងត្រូវធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៤ខែឧសភានេះ។
មេដឹកនាំកូរ៉េខាងជើង និងអាមេរិកជួបគ្នាម្ដងទៀតនៅឆ្នាំនេះ?

លោក Joe Biden នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងក្នុងដំណើរទស្សនកិច្ចនៅតំបន់អាស៊ីលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក។ប្រការនេះវាបានផ្ញើសារយ៉ាងច្បាស់លាស់មួយទៅកាន់មហាយក្សចិន ដែលទីប្រឹក្សា និងក្រុមអ្នកវិភាគចាត់ទុកថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលរបស់អាមេរិកនេះ កំពុងប្រាប់ទៅកាន់ទីក្រុងប៉េកាំងថា កុំព្យាយាមធ្វើអ្វីនៅគ្រប់ទីកន្លែងនៅក្នុងតំបន់អាស៊ី និង ជាពិសេស គឺកោះតៃវ៉ាន់តែម្ដង ពោលគឺកុំធ្វើដូចអ្វីដែលប្រទេសរុស្ស៊ីបានធ្វើទៅលើអ៊ុយក្រែនឲ្យសោះ។

លោក ចូ ប៉ៃឌិន នឹងចាកចេញពីអាមេរិកសម្រាប់ការធ្វើដំណើររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២០ឧសភាបន្ទាប់ពីលោកបានចំណាយពេលជាច្រើនខែក្នុងការរៀបចំឱ្យសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីចំពោះការលុកលុយទៅលើអ៊ុយក្រែនដែលទីក្រុងម៉ូស្គូហៅថាជា«ប្រតិបត្តិការពិសេស»នោះ ។

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា មន្ត្រីចារកម្មរបស់សហរដ្ឋអាមេរិកបានឱ្យតម្រុយថា កូរ៉េខាងជើងអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរឬក៏មីស៊ីលផ្លោងផ្សេងទៀតដែលអាចធ្វើនៅមុនពេល នៅក្នុងអំឡុងពេល ឬក៏នៅក្រោយពេលដំណើរទស្សនកិច្ចរបស់លោក Joe Biden ទៅកាន់ប្រទេសកូរ៉េខាងត្បូងនិងជប៉ុននេះ។

ទោះយ៉ាងណា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនគ្រប់កាលៈទេសៈទាំងអស់រួមទាំងការត្រៀមខ្លួនសម្រាប់ការបង្កហេតុណាមួយក្នុងពេលមន្ត្រីកំពូលអាមេរិកកំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង ឬនៅប្រទេសជប៉ុនផងដែរ។

លោក Sullivan បាននិយាយទៀតថា សហរដ្ឋអាមេរិកកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុនពាក់ព័ន្ធនឹងបញ្ហានេះ ហើយក៏បានពិភាក្សាជាមួយភាគីចិន គឺលោក Yang Jiechi អំពីបញ្ហារបស់កូរ៉េខាងជើងតាមរយៈទូរស័ព្ទកាលពីថ្ងៃពុធផងដែរ។

មន្ត្រីសន្តិសុខជាតិអាមេរិករូបនេះបន្ថែមថា អាមេរិកបានបញ្ជាក់ក្នុងន័យច្បាស់លាស់ថា ការស៊ើបការណ៍របស់អាមេរិក គឺឆ្លុះបញ្ចាំងពីលទ្ធភាពពិតប្រាកដដែលថាកូរ៉េខាងជើងនឹងមានការធ្វើតេស្តមីស៊ីលបន្ថែមទៀត រួមទាំងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ ឬក៏ការធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅក្នុងថ្ងៃ ឬក៏នៅពេល លោក ចូបៃដិន បញ្ចប់ដំណើរទស្សនកិច្ចទៅកាន់តំបន់នេះ។

ក្នុងដំណើរទស្សនកិច្ចដែលចាប់ផ្ដើមពីថ្ងៃសុក្រទី២០ខែឧសភា លោក បៃដិន នឹងជួបប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក យុន ស៊ុក យែល នៅទីក្រុងសេអ៊ុល និងជួបនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅទីក្រុងតូក្យូ ហើយមេដឹកនាំទាំងបីនេះនឹងពិភាក្សាពីបញ្ហាកូរ៉េខាងជើង និងប្រទេសចិន ក៏ដូចជាការពង្រឹងសម្ព័ន្ធភាពយូរអង្វែងរបស់ពួកគេជាមួយក្រុងវ៉ាស៊ីងតោន។

លោក Evan Medeiros មន្ត្រីឯកទេសកិច្ចការនៅតំបន់អាស៊ីនៅក្នុងសម័យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ាបាននិយាយថា ចំណុចសំខាន់របស់ដំណើរទស្សនកិច្ចនេះ គឺចង់កសាងបណ្តាញសម្ព័ន្ធភាពនៅតំបន់អាស៊ីបូព៌ា ជាផ្នែកមួយដើម្បីប្រឆាំងរាល់សកម្មភាពរបស់ចិនទៅលើកោះតៃវ៉ាន់៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ប្រទេសស្រីលង្កានឹងបរាជ័យក្នុងការសងបំណុលខណៈដែលប្រាក់ទុកសម្រាប់ទូទាត់ថ្លៃនាំចូលប្រេងឥន្ធនៈក៏ត្រូវអស់ដែរ

ស្រីលង្កាត្រូវបានគេរំពឹងថា នឹងត្រូវបានភ្នាក់ងារវាយតម្លៃប្រាក់កម្ចី ដាក់បញ្ចូលនៅក្នុងប្រទេសបរាជ័យលើការសងបំណុល បន្ទាប់ពីប្រទេសនេះ គ្មានប្រាក់…

សម្តេចតេជោ ហ៊ុន សែន៖ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងចេញពីប្រទេសស្វីស បានបញ្ជាក់ច្បាស់ៗ អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ជុំវិញបញ្ហាការដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ