ក្រុមហ៊ុន​ផ្ដល់សេវា​អចលនទ្រព្យ

ចំនួនក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យស្នើសុំចុះបញ្ជីកើនឡើង ខណៈដែលវិបត្តិកូវីដ-១៩ នៅបន្ត


រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២០ នេះសម្រេចផ្តល់ការចុះបញ្ជីអាជីវកម្មក្រុមហ៊ុនដែលជាភ្នាក់ងារអចលនវត្ថុនៅកម្ពុជាចំនួន ២៦ ក្រុមហ៊ុន ដោយកើនលើសឆ្នាំទៅមិញ ៧ក្រុមហ៊ុន និងបើគិតពីចំនួនក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដែលក្រសួងបានផ្តល់អាជ្ញាបណ្ណសរុបចំនួន ២២០ ក្រុមហ៊ុន។ ក្នុងនោះ មានក្រុមហ៊ុនដែលបានបិទអាជីវកម្មមានចំនួន ២៨ ក្រុមហ៊ុន និងនៅដំណើរការចំនួន ១៩២ ក្រុមហ៊ុន។
អាជីវកម្ម​ពុះ​ដីឡូត៍​លក់ មាន​សកម្មភាព​យ៉ាង​ផុសផុល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ រូបភាពឯកសារ
ដោយ

ជុំវិញ​ទៅ​នឹង​ចំនួន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ចុះបញ្ជី​ថ្មី​កើនឡើង​នេះ អ្នកជំនាញ​អចលនទ្រព្យ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​អះអាង​ថា ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺ​សកល​នេះ ជា​ទូទៅ​គឺ​ក្រុមហ៊ុន​អចលនទ្រព្យ​ភាគច្រើន​ទទួល​បានការ​ងារ​ពី​អតិថិជន​ប្រើប្រាស់​សេវាកម្ម​ទិញ​លក់​ច្រើន​។

លោក​ថា វត្តមាន​នៃ​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ភ្នាក់ងារ​អចល​ទ្រព្យ​នា​ពេល​នេះ​អាច​ជា​ការ​ត្រៀមខ្លួន​ដើម្បី​ទទួល​បានការ​រីក​ចម្រើន​បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ ១៩ ផុតរលត់​ទៅ​ដែល​រំពឹង​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​ត្រូវការ​ប្រើប្រាស់​សេវាកម្ម​អចលនទ្រព្យ​ពី​សំណាក់​ភ្នា​ក់​កាន់តែ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​។

លោក​សុខ​នី​ម​បន្ត​អះ​អា​ថា ដោយសា​តែ​ទីផ្សារ​អចលនទ្រព្យ​ប្រឈម​នឹង​បញ្ហា​កូ​វី​ដ ១៩ នេះ​ដែរ បានជា​មាន​លក្ខ​ខ័​ណ្ឌ​ចាំបាច់​មួយ​ចំនួន​ក៏​ត្រូវ​ឲ្យ​មានការ​ប្រើប្រាស់​សេវាកម្ម​ភ្នាក់ងារ​នេះ​ច្រើន​ដូច​គ្នា ហើយ​ក្នុងអំឡុងពេល​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដែល​ជា​ភ្នាក់ងារ​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់​និង​ឲ្យ​តម្លៃ​ច្រើន​ទៅ​តាម​នោះ​ដែរ​។

បើ​តាម​អ្នកជំនាញ បាន​អះ​អា​ថា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ជំងឺ​កូ​វី​ដ ១៩ នៅ​តែ​បង្ក​ជាប​ញ្ហ​ធំ​បំផុត​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​ការ​ដោះ​ដូរ​អចលនទ្រព្យ​ភាគច្រើន​ពេល​នេះ​អាច​ធ្វើ​បាន មាន​ត្រឹមតែ​ជា​អតិថិជន​ក្នុងស្រុក​ប៉ុណ្ណោះ​ដែល​និយាយ​បាន​ថា សកម្មភាព​ដោះ​ដូរ​នេះ​នឹង​កាន់តែ​ថមថយ ឬ​និយាយ​មួយ​បែប​ទៀត អាច​នឹង​ផុតដង្ហើម​នៅ​ពេល​ណាមួយ​ក៏​ថា​បាន​។

តាម​ការ​គូសបញ្ជាក់​របស់​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ សកម្មភាព​ដោះ​ដូរ​អា​លន​ទ្រព្យ​ដែល​សកម្ម​ខ្លាំង​ពេល​នេះ​មាន​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​សក្តានុពល​តំបន់​ទេសចរណ៍​ប៉ុណ្ណោះ​។ ដោយឡែក នៅ​បណ្តា​ខេត្ត​ក្រៅពី​នោះ​គឺ​ស្ងប់ស្ងាត់​គួរ​ឲ្យ​កត់សម្គាល់​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋវិទូធនាគារ ADB៖ កម្ពុជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីបំណុលបន្ថែម

ព័ត៌មាន
ក្រុមសេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានអះអាងថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ននៅតែមានកម្រិតទាបនៅឡើយ ដែលផ្ដល់នូវលទ្ធភាពខ្ពស់ក្…

ស្ករសថៃ នាំចូល​វៀតណាម ត្រូវរង​ការស៊ើបអង្កេតពី​វៀតណាម​

ព័ត៌មាន
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចាប់ផ្តើមបើកការស៊ើបអង្កេតលើ ករណីការលក់បង្ខូចថ្លៃរបស់ ស្ករ ដែលនាំចូលមកពី ប្រទេសថៃ ដែលបានជំរុញឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ