កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីអាមេរិក-តៃវ៉ាន់ឲ្យកាន់តែខ្លាំងក្លា

ប្រធានាធីបតីអាមេរិក លោក ចូ បៃឌិន ចុះហត្ថលេខាបង្កើតច្បាប់ ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីអាមេរិក-តៃវ៉ាន់


ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី ៧ ខែសីហា បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដែលអនុម័តលើកិច្ចព្រមព្រៀងជាលើកដំបូង ដែលបានចរចាក្រោមគំនិតផ្ដួចផ្ដើម អាមេរិក-តៃវ៉ាន់ ស្ដីពី «ពាណិជ្ជកម្មសតវត្សរ៍ទី២១»។ លោកចូ បៃឌិន ថែមទាំងបានបានប្តេជ្ញាចិត្តទៀតថា រដ្ឋបាលរបស់លោក នឹងពិគ្រោះយោបល់ជាមួយសភា ដើម្បីបង្កើតកិច្ចព្រមព្រៀងផ្សេងៗទៀតជាមួយតៃវ៉ាន់នាពេលអនាគត ក្រោមគំនិតផ្ដួចផ្ដើមនេះ។
ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីអាមេរិក-តៃវ៉ាន់ឲ្យកាន់តែខ្លាំងក្លា
ដោយ

បើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។ ការដោះដូរពាណិជ្ជកម្ម និងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងកោះតៃវ៉ាន់ កំពុងត្រូវបានជំរុញកាន់តែខ្លាំង បើទោះបីជា ភាគីទាំងពីរមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ តួយ៉ាង ប្រធានាធិបតី អាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃទី ៧ ខែកក្កដា ទើបតែបានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដើម្បីអនុម័តកិច្ចព្រមព្រៀងទ្វេភាគីជាលើកដំបូង ក្រោមគំនិតផ្ដួចផ្ដើមពាណិជ្ជកម្ម ដែលបានប្រកាសដាក់ចេញកាលពីពេលកន្លងទៅ។

មុននឹងលោកចូ បៃឌិន ចុះហត្ថលេខាបង្កើតជាច្បាប់ ដើម្បីអនុម័ត, កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងកោះតៃវ៉ាន់នេះ ត្រូវបានចុះហត្ថលេខាដោយតំណាងពាណិជ្ជកម្មរវាងភាគីទាំងពីរ តាំងពីថ្ងៃទី០១ ខែមិថុនាមកម្ល៉េះ។ កិច្ចព្រមព្រៀងនេះ មានគ្របដណ្ដប់លើការសម្រួលនីតិវិធីគយ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការជួយដល់អាជីវកម្មខ្នាតតូចរុករកនីតិវិធីច្បាប់នៅក្នុងទីផ្សារអាមេរិក និងតៃវ៉ាន់។

លើសពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងតៃវ៉ាន់នេះ គឺមានគោលបំណងយ៉ាងទូលំទូលាយ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងអាមេរិក និងតៃវ៉ាន់ ប៉ុន្ដែ មិនបានរួមបញ្ចូលនូវលក្ខខណ្ឌនៃការចូលទៅកាន់ទីផ្សារណាមួយឡើយ។

មែនទែនទៅ នេះគឺជាកិច្ចព្រមព្រៀងលើកដំបូងមួយ នៃកិច្ចព្រមព្រៀងមួយចំនួនទៀត ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានធ្វើឡើងនៅក្រោមគំនិតផ្ដួចផ្ដើមស្ដីពី ពាណិជ្ជកម្មសតវត្សរ៍ទី២១ ដែលត្រូវបានរៀបចំឡើងដោយអាមេរិក និងតៃវ៉ាន់ និងជាក្របខណ្ឌសម្រាប់កិច្ចចរចាទ្វេភាគីរវាងដៃគូពាណិជ្ជកម្មទាំងពីរនេះ។

សមាជិកសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Janson Smith និយាយថា ខណៈដែលប្រទេសចិន បន្ដគំរាមកំហែងផលប្រយោជន៍របស់ជនជាតិអាមេរិកាំងនោះ កោះតៃវ៉ាន់បានពង្រឹងទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយនឹងអាមេរិក ហើយលោកជឿជាក់ថា ច្បាប់ថ្មីនេះ នឹងធានាឲ្យប្រជាជនអាមេរិកមានសំឡេងដ៏មានឥទ្ធិពល តាមរយៈអ្នកតំណាងរបស់ពួកគេ ក្នុងការចរចាពាណិជ្ជកម្មនាពេលអនាគត។

ក្រុមអ្នកសង្កេតការណ៍វិញ យល់ឃើញថា ច្បាប់ដែលលោកចូ បៃឌិន ទើបតែបានចុះហត្ថលេខានេះ គឺមានច្រើនទាក់ទងនឹងសិទ្ធិអំណាចរបស់សភាទៅលើគោលនយោបាយពាណិជ្ជកម្ម បង្ហាញពីការគាំទ្រសម្រាប់ការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងតៃវ៉ាន់។

សូមបញ្ជាក់ជូនថា អាមេរិក និងតៃវ៉ាន់ មិនត្រឹមតែជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចផ្នែកសម្ព័ន្ធភាពយោធាប៉ុណ្ណោះទេ ប៉ុន្ដែ ភាគីទាំងពីរនេះ ក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់រវាងគ្នាផងដែរ។ ជាក់ស្ដែង តាមទិន្នន័យពីអាជ្ញាកោះតៃវ៉ាន់បង្ហាញថា ទំហំពាណិជ្ជកម្មរវាងតៃវ៉ាន់ និងអាមេរិក សម្រេចបានជាង ១២០ពាន់លានដុល្លារនៅឆ្នាំ២០២២ ដោយក្នុងនោះ អាមេរិកនាំចេញទៅតៃវ៉ាន់ មានប្រមាណជាង៤៥ពាន់លានដុល្លារ ខណៈតៃវ៉ាន់នាំចេញទៅអាមេរិកវិញ មានជាង ៧៥ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់តៃវ៉ាន់ ជាទីផ្សារនាំចេញធំបំផុតទី២ និងជាប្រភពទីផ្សារនាំចូលធំបំផុតទី៣ផងដែរ។

ដោយឡែក ការវិនិយោគសរុបរបស់អាមេរិក នៅតៃវ៉ាន់កាលពីឆ្នាំមុន មានដល់ប្រមាណ ២៦ពាន់លានដុល្លារ ពោលគឺអាមេរិក ជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំជាងគេបំផុតរបស់កោះប្រជាធិបតេយ្យមួយនេះ។ ខណៈតៃវ៉ាន់វិញ ក៏មានការវិនិយោគនៅអាមេរិកជិត២៤ពាន់លានដុល្លារដែរ ហើយទិសដៅវិនិយោគក្រៅប្រទេសធំបំផុតទី២របស់តៃវ៉ាន់៕




អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកត្រូវការក្រុមបច្ចេកវិទ្យាមួយ ដើម្បីទប់ទល់នឹង«សង្គ្រាមនយោបាយ»ដែលប្រទេសចិនកំពុងលេង!

មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានចេញផ្សាយរបាយការណ៍យុទ្ធសាស្ត្រថ្មីមួយរបស់…

ការធ្លាក់ចុះតម្រូវការបានអូសទាញខ្សែសង្វាក់ផលិតកម្មជាសាកលឱ្យដល់កម្រិតវិបត្តិហិរញ្ញវត្ថុ

សូចនាករផលិតកម្មជាសកលបានចង្អុលបង្ហាញពីការធ្លាក់ចុះនៃតម្រូវការសម្រាប់ទំនិញក្នុងកម្រិតដែលអាចប្រៀបធៀបទៅនឹងវិបត្តិហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០០៨ខណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ