អាមេរិក-CPTPP

អាមេរិកថានឹងមិនចូល CPTPP វិញទេប៉ុន្តែនឹងបង្កើតកិច្ចព្រមព្រៀងថ្មី១ទៀតដែលល្អជាងនេះទៅទៀត


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រីជីណា រ៉ៃមុនដូ បានបញ្ជាក់អះអាងថា សហរដ្ឋអាមេរិកនឹងមិនត្រឡប់ចូលរួមជាមួយ កិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CP TPP វិញឡើយ។ លើសពីនេះ អាមេរិកកំពុងសម្លឹងរកការបង្កើតកិច្ចព្រមព្រៀងថ្មីមួយទៀត ដែលមានវិសាលភាពធំជាង CP TPP និងល្អជាងនេះទៅទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
លោកស្រី Gina Raimindp រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក
ដោយ
អំពី US-CPTPP CPTPP

អាមេរិកសម្លឹងឃើញ ក្របខណ្ឌសេដ្ឋកិច្ចមួយដែល អាចនឹងមានភាពរឹងមាំជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលគេនិយមធ្វើនាពេលបច្ចុប្បន្ននេះទៅទៀត ។ នេះជាការអះអាងរបស់លោកស្រី Raimindo អំឡុងទស្សនកិច្ចទៅកាន់ក្រុងតូក្យូប្រទេសជប៉ុន។

ស្របពេលជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិករូបនេះបានសង្កត់ធ្ងន់ថា៖ ពេលនេះគឺរដ្ឋបាលរបស់លោកចូ បៃឌិន ហេតុដូច្នេះ អាមេរិកមិនមានតួនាទីអ្វីនៅក្នុងកិច្ចព្រមព្រៀង CPTPP ក្នុងពេលបច្ចុប្បន្នទៀតនោះទេ។ យ៉ាងណាក៏ដោយ អាមេរិកនៅតែបន្តបើកទូលាយក្នុងក្របខណ្ឌសេដ្ឋកិច្ចនានា មិនថាតែ ជាមួយជប៉ុន ឬ ប្រទេសជាមិត្តផ្សេងទៀតនោះទេ ហើយអាមេរិកនឹងធ្វើការជាមួយគ្នាលើវិស័យជាច្រើន ដូចជា បច្ចេកវិទ្យាឌីជីថល និង ខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។

គួររំឭកថា សហរដ្ឋអាមេរិកកាលពីក្រោមរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា និង ប្រទេសសម្ព័ន្ធមិត្ត ជាអ្នកផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀង CPTPP នេះឡើង។ ប៉ុន្តែក្រោយមក នៅឆ្នាំ២០១៧ ក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះវិញ។

នេះជាការលើកឡើងពីសំណាក់ភាគីអាមេរិក ដើម្បីឆ្លើយតបទៅប្រទេសជប៉ុន ដែលបានស្នើឲ្យអាមេរិកត្រឡប់មករកកិច្ចព្រមព្រៀង CPTPPវិញ។ សូមជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសជប៉ុនកាលពីខែតុលា បានអំពាវនាវដល់សហរដ្ឋអាមេរិក ឲ្យជួយគាំទ្រដល់ស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការចូលរួមជាមួយកិច្ចព្រមព្រៀងដ៏ធំមួយនេះ។

បច្ចុប្បន្នប្រទេសចិន និងកោះតៃវ៉ាន់ក៏កំពុងតែប្រជែងឥទ្ធិពលគ្នាក្នុងការចូលរួមក្នុងកិច្ចព្រៀមព្រៀង CP TPP នេះផងដែរ ប៉ុន្តែវាហាក់បីដូចជា ចិន កំពុងមានប្រៀបជាងកោះតៃវ៉ាន់ ដោយហេតុថា ចិនចាប់ផ្តើមទទួលបានការគាំទ្រពីប្រទេសសមាជិកមួយចំនួនរួចហើយ។

កោះតៃវ៉ាន់ឯណោះវិញ បានប្រឹងប្រែងគ្រប់វិធីសាស្ត្រ ដោយកាលពីពេលថ្មីៗនេះ ខ្លួនបានឆ្លៀតប្រើវេទិកាប្រចាំឆ្នាំ APEC ដើម្បីស្វែងរកការគាំទ្រផងដែរ។

បន្ថែមពីនេះ បច្ចុប្បន្ន ចក្រភពអង់គ្លេសឯណោះវិញ ក៏បានបង្ហើបដែរថា ខ្លួនកំពុងរៀបចំកិច្ចពិភាក្សាជាមួយប្រទេសសមាជិកទាំង១១ ដើម្បីឆ្ពោះទៅរកការចូលរួមជាមួយ កិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CP TPP ផងដែរ។ នេះបើតាមមន្រ្តីផ្នែកពាណិជ្ជកម្មអង់គ្លេស ប្រាប់សារព័ត៌មាន Nikkei៕

None



អត្ថបទបន្ទាប់


ផែនការគ្មានកូវីដរបស់ប្រទេសចិនកំពុងរារាំងការស្តារសេដ្ឋកិច្ចឡើងវិញ ឬយ៉ាងណា?

តើផែនការ គ្មានកូវីដរបស់ប្រទេសចិន អាចនឹងរារាំង និងជួយស្តារសេដ្ឋកិច្ចឡើងវិញដែរឬទេ? ផែនការគ្មានកូវីដ ឬ Zero Covid ដែលប្រទេសចិនបានដាក់ច…

ក្រុមហ៊ុនចិន China Telecom ស្នើតុលាការឧទ្ធរណ៍អាមេរិកជួយរារាំងការសម្រេចរបស់ FCC បញ្ឈប់ប្រតិបត្តិការខ្លួន

ក្រុមហ៊ុនទូរគមនាគមន៍ចិន China Telecom នៅដើមសប្តាហ៍នេះបានដាក់សំណើទៅតុលាការឧទ្ធរណ៍អាមេរិក ឲ្យរារាំងការសម្រេចចិត្តរបស់គណៈកម្មការទូរគមន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ