ជប៉ុន-អាមេរិក-CPTPP

ជប៉ុនស្នើឱ្យអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដែរចំពេលដែលចិន និងកោះតៃវ៉ាន់កំពុងប្រជែងគ្នាចូលរួម


រដ្ឋមន្ត្រីការបរទេសសជប៉ុនកាលពីពេលថ្មីៗនេះបានអំពាវនាវដល់សហរដ្ឋអាមេរិកឲ្យជួយគាំទ្រដល់ស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការចូលរួមជាមួយកិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ CP TPP។ ការស្នើរបស់ជប៉ុនបែបនេះ ត្រូវបានគេមើលឃើញថា នៅគ្រាដែលប្រទេសចិន និងកោះតៃវ៉ាន់ក៏កំពុងតែប្រជែងឥទ្ធិពលគ្នាក្នុងការចូលចូលរួមក្នុងកិច្ចព្រៀមព្រៀង CP TPP ផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកម៉ូតេហ្គី រូបភាព៖ Nikkei
ដោយ

មែនទែន​ទៅ សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រទេស​សម្ព័ន្ធមិត្ត ជា​អ្នក​ផ្តួចផ្តើម​បង្កើត​កិច្ចព្រមព្រៀង CPTPP នេះ​ឡើង បាន​អា​មេ​រិ​ក​បែរជា​ដកខ្លួន​ចេញ​ទៅ​វិញ​ក្នុង​អាណិត្ត​លោក​ដូ​ណា​ល់​ត្រាំ​។​យ៉ាងណាមិញ សហរដ្ឋអាមេរិក មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​នោះ​ទេ ជុំវិញ​ការ​អំពាវនាវ​ឲ្យ​ចូលរួម​ជាមួយ CPTPP ពី​ប្រទេស​ជប៉ុន​។ 

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក ម៉ូ​ស៊ី​មី​សុ ម៉ូ​តេ​ហ្គី បាន​និយាយ​ថា​៖ វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​ការ​ចូលរួម ដើម្បី​បង្កើត​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ តាម​រយៈ​ការ​វិល​មក​ចរចារ​ក្នុង​កិច្ចព្រមព្រៀង CPTPP ឡើង​វិញ​។

ការ​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​ត្រឡប់​មក​ចូលរួម​ជា CPTPP ដូចនេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ចិន កំពុង​ខ្នះខ្នែង​ស្វែងរក​ការ​គាំទ្រ​សម្រាប់​បេក្ខភាព​របស់​ខ្លួន​ចួ​ល​រួម​ជាមួយ​កិច្ចព្រមព្រៀង​នេះ​ដែរ​។ ខណៈ​កោះ​តៃវ៉ាន់​ឯណោះ​វិញ ក៏​បាន​ប្រកាស​សុំ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ នៅ​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​សំណើ​របស់​ប្រទេស​ចិន​ផង​ដែរ​។ ប្រការ​នេះ​បាន​ប្រែក្លាយ CPTPP អោយ​ក្លាយជា​សង្វៀន​ប្រកួតប្រជែង​ថ្មី​មួយទៀត​រវាង​មហាអំណាច ព្រមទាំង​បង្កើន​កំ​ដៅ​មួយ​កម្រិត​ទៀត​រវាង​ទំនាក់ទំនង​ចិន និង​កោះ​តៃវ៉ាន់​។

មែនទែន​ទៅ សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រទេស​សម្ព័ន្ធមិត្ត ជា​អ្នក​ផ្តួចផ្តើម​បង្កើត​កិច្ចព្រមព្រៀង CPTPP នេះ​ឡើង​។ ប៉ុន្តែ​ក្រោយមក នៅ​ឆ្នាំ​២០១៧​ក្រោម​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ សហរដ្ឋអាមេរិក​បាន​ដកខ្លួន​វិញ​។

យ៉ាងណាមិញ សហរដ្ឋអាមេរិក មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​នោះ​ទេ ជុំវិញ​ការ​អំពាវនាវ​ឲ្យ​ចូលរួម​ជាមួយ CPTPP ពី​ប្រទេស​ជប៉ុន​។

គួរ​ជម្រាប​ថា ភាគី​ចិន​ធ្លាប់​អះអាង​កន្លង​មក​ថា​ខ្លួន​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​សមាជិក​មួយ​ចំនួន​ក្នុង​ការ​ស្នើ​ចូលរួម​ជាមួយ CPTPP ក្នុង​នោះ​មាន​ដូច​ជា​ប្រទេស​សិង្ហ​បុរី និង​ឈី​លី​។

ជុំវិញ​សំណើ​របស់​ចិន​នេះ​ដែរ លោក រ៉េ​ម៉ុ​ន ហ្គ្រី​ន​(Raymond Greene) ឯកអគ្គរដ្ឋទូត​បណ្តោះអាសន្ន​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​តូ​ក្យូ បាន​ព្រមាន​ថា​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើភាព​របស់ និង​ការ​ប្រើប្រាស់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ដាក់​ទៅ​លើ​ប្រទេស​ដទៃ របស់​ចិន គួរតែ​ត្រូវ​យក​មក​ពិចារណា មុន​អនុញ្ញាត​ឲ្យ​ចិន​ចូល​ជា​សមាជិក​របស់​ CPTPP​។

ប៉ុន្តែ​លោក​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​សំណើ​ចូល​ជា​សមាជិក​របស់​កោះ​តៃវ៉ាន់​ទៅ​វិញ ដោយ​បាន​អះអាង​ថា កោះ​តៃវ៉ាន់​មាន​កំណត់​ត្រា ជា​សមាជិក​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ហើយ​ការ​ឱបក្រសោប​យ៉ាង​រឹង​មាំ​នៃ​តម្លៃ​ប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់ ក៏​ជា​ចំណុច​ល្អ​សម្រាប់​ការ​ពិចារណា​ឲ្យ​ក្រុង​តៃប៉ិ​បាន​ចូល​ជា​សមាជិក​នៃ CPTPP ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកអនុញ្ញាតឲ្យលក់ផលិតតម្លៃរាប់ពាន់លានដុល្លារ ទៅឲ្យឱ្យក្រុមហ៊ុនចិន Huawei និងSMIC

ព័ត៌មាន
ក្រុមហ៊ុនរបស់អាមេរិកជាច្រើនបានទទួលអាជ្ញាបណ្ណ ដែលមានតម្លៃរាប់ពាន់លានដុល្លារពីការលក់ទំនិញ និងបច្ចេកវិទ្យារបស់ពួកគេទៅឱ្យក្រុមហ៊ុនទូរគមនាគ…

សេដ្ឋកិច្ចកើនយឺតជំរុញឲ្យចិននឹងពន្លឿនការបោះផ្សាយមូលបត្ររដ្ឋក្នុងស្រុក ២២៤ ពាន់លានដុល្លារបន្ថែម

ព័ត៌មាន
មន្ត្រីក្រសួងហិរញ្ញវត្ថុចិន បាននិយាយថ្មីៗនេះថា ប្រទេសចិនមានបំណងនឹងពន្លឿនការចេញបោះផ្សាយលក់មូលបត្របំណុលក្នុងស្រុកបន្ថែមជាង ២២៤ពាន់លានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ