ប្រព័ន្ធបច្ចេកវិទ្យា

សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុននឹងរួមគ្នាប្រឆាំងការគំរាមកំហែងតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង


ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកចេកស៊ូលីវ៉ាន់បានឱ្យដឹងថាសហរដ្ឋអាម៉េរិកកូរ៉េខាងត្បូងនិងជប៉ុនបានយល់ព្រមលើគំនិតផ្តួចផ្តើមថ្មីកាលពីថ្ងៃសៅរ៍ទី៩ខែធ្នូដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងនៅក្នុងប្រព័ន្ធអ៊ីនធឺណេតរួមទាំងការរំលោភបំពានលើរូបិយប័ណ្ណអេឡិចត្រូនិកនិងការបាញ់បង្ហោះអវកាសកាលពីពេលថ្មីៗនេះកិច្ចព្រមព្រៀងនោះមានការចូលរួមពីសំណាក់ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសទាំងបីនៅទីក្រុងសេអ៊ូលខណៈដែលទីក្រុងព្យុងយ៉ាងបានព្រមានថាខ្លួននឹងបង្ហោះផ្កាយរណបចារកម្មបន្ថែមទៀត។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNA។
ប្រព័ន្ធបច្ចេកវិទ្យា
ដោយ

បើតាមលោក ស៊ូ លីវ៉ាន់ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចូ បៃដិន បានប្រាប់អ្នកកាសែតថា កិច្ចប្រជុំនេះបានអនុវត្តតាមការប្តេជ្ញាចិត្ត ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅ Camp David ដែលរៀបចំដោយប្រធានាធិបតី ចូ បៃដិន កាលពីខែសីហា និងមានវត្តមានមេដឹកនាំសម្ព័ន្ធមិត្តអាស៊ីសំខាន់ៗទាំងពីរ គឺកូរ៉េខាងត្បូង និងជប៉ុន ដោយបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

លោក ស៊ូលីវ៉ាន់ បានបន្ថែមថា កិច្ចប្រជុំកាលពីថ្ងៃសៅរិ៍ ប្រទេសទាំងបីបានដាក់ចេញនូវគំនិតផ្តួចផ្តើមត្រីភាគីថ្មី ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើងពីឧក្រិដ្ឋកម្មតាមលំហអ៊ីនធឺណិត និងការលាងលុយរូបិយប័ណ្ណគ្រីបតូ ដល់យានអវកាសចារកម្មរបស់ព្យុងយ៉ាង និងការធ្វើតេស្តមីស៊ីលផ្លោងជាដើម។

ខណៈដែលសមភាគីជប៉ុនលោក Takeo Akiba បាននិយាយថា សកម្មភាពអ៊ីនធឺណេតខុសច្បាប់ដូចជាការលួចលុយតាមប្រព័ន្ធអ៊ីនធឺណិតរបស់កូរ៉េខាងជើង បានលេចឡើងជាបញ្ហាប្រឈមថ្មីៗបំផុតសម្រាប់ការប្រើប្រាស់ជាមូលនិធិ ក្នុងការការអភិវឌ្ឍកម្មវិធីមីស៊ីលនុយក្លេអ៊ែ​ និងកម្មវិធីអាវុធផ្សេងទៀតរបស់ប្រទេសមួយនេះ។

ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិ កូរ៉េខាងត្បូង លោក ចូ តៃយ៉ុង (Cho Tae-yong) ក៏បាននិយាយអំពីជំនួបកាលពីថ្ងៃសៅរិ៍នោះដែរថា អ្នកទាំងបី ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។

ក្រៅពីនោះ លោក ចេក ស៊ូលីវ៉ាន់ ក៏បានបញ្ជាក់ឱ្យដឹងដែរថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសទាំងបីនឹងកំណត់គោលដៅពីការគំរាមកំហែងសក្តានុពល នៃការបង្ខិតបង្ខំសេដ្ឋកិច្ច និងបានបញ្ចប់ការងារលើប្រព័ន្ធព្រមានអំពីខ្សែច្រវាក់ផ្គត់ផ្គង់ ដែលបានព្រមព្រៀងគ្នានៅ Camp David ក៏ដូចជាកិច្ចសហប្រតិបត្តិការរ៉ែសំខាន់ៗ និងថ្មអាគុយអគ្គិសនីជាដើម។ បើតាមថ្នាក់ដឹកនាំរូបនេះ ប្រទេសទាំងបី ដែលមានអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនបន្តប្តេជ្ញា ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងកើត និងខាងត្បូង។

បើទោះបីជាយ៉ាងណា កូរ៉េខាងជើងកាលពីថ្ងៃសៅរិ៍បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងប្ដេជ្ញាបាញ់បង្ហោះផ្កាយរណបចារកម្មបន្ថែមទៀតក្នុងពេលឆាប់ៗនេះ និងបានហៅការអភិវឌ្ឍ​យានអវកាសនេះ គឺជាផ្នែកមួយនៃសិទ្ធិរបស់ខ្លួនក្នុងការការពារខ្លួនដូចប្រទេសដទៃទៀតដែរ៕

None



អត្ថបទបន្ទាប់


តើកំពូលស្ត្រីអ្នកមានទាំង៥រូបរបស់ថៃ ប្រចាំឆ្នាំ២០២៣ ជានរណា?

សារព័ត៌មានថៃ the Nation នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញមុខកំពូលសេដ្ឋីនីទាំង៥របស់ប្រទេស។ កំពូលសេដ្ឋីទាំងនោះ គឺមានទ្រព្យសម្បត្តិចាប…

តម្លៃទំនិញនៅចិនធ្លាក់ចុះលឿនបំផុតមិនធ្លាប់មានកាលពីខែវិច្ឆិកា ក្នុងរយៈពេល៣ឆ្នាំ

តម្លៃទំនិញប្រើប្រាស់នៅចិន បានធ្លាក់ចុះលឿនបំផុតកាលពីខែវិច្ឆិកា ដែលជាការធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ខណៈសម្ពាធបរិត្តផរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ