ការប្រកាសដកទ័ព

អាមេរិកនៅតែជឿថា រុស្សីនឹងវាយអ៊ុយក្រែន ទោះម៉ូស្គូប្រកាសដកទ័ពមកវិញមួយចំនួនក្ដី


ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃអង្គារទី១៥កុម្ភៈ បានចេញមកអំពាវនាវចំៗតែម្តង ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ឲ្យឈានជើងចេញពីគំនិតចង់បង្កសង្រ្គាមជាមួយអ៊ុយក្រែនទៅ។ ការលើកឡើងជាសាធារណៈពីប្រមុខដឹកនាំក្រុងវ៉ាស៊ីនដូចនេះធ្វើឡើងនៅបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រុស្សីបានផ្តើមដកកងទ័ពមួយចំនួនចេញពីតំបន់ព្រំដែនអ៊ុយក្រែនហើយ។ យ៉ាងណាក៏ដោយលោក ចូ បៃឌិននៅតែជឿថា រុស្សីនឹងវាយឈ្លានពានអ៊ុយក្រែន ដរាបណាព័ត៌មានដកកងទ័ពនេះមិនទាន់ត្រូវបានគេបញ្ជាក់ឲ្យបានច្បាស់។
លោក Biden

ថ្លែងចេញពីសេតវិមានកាលពីថ្ងៃអង្គារ លោក ចូ បៃឌិន និយាយថា៖ អាមេរិកមិនបានចាត់ទុកប្រជាជនរុស្សីជាសត្រូវនោះទេ ហើយលោកជឿថា ប្រជាជនរុស្សីក៏មិនចង់មានសង្រ្គាមបង្ហូរឈាមជាមួយអ៊ុយក្រែនដែរ។ លោក បៃឌិនបន្ថែមថា សហរដ្ឋអាមេរិក មិនចង់មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ីទេ ប៉ុន្តែប្រសិនបើរុស្ស៊ីវាយប្រហារជនជាតិអាមេរិកនៅអ៊ុយក្រែន លោកនឹងឆ្លើយតបដោយកម្លាំងទៅវិញ។

នៅក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅថ្ងៃអង្គារដដែល នាទីក្រុងម៉ូស្កូ ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ី មិនចង់មានសង្រ្គាមនៅអឺរ៉ុបឡើយ។ លោកពូទីនបន្ថែមថា នេះគឺជាហេតុផល ដែលរុស្ស៊ីបានដាក់សំណើទៅកាន់អង្គការណាតូ និងសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមពិភាក្សាគ្នា អំពីការធានាសន្តិសុខសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែលោកសោកស្តាយដែលសំណើមិនត្រូវបានគេយកចិត្តទុកដាក់។

គួរជម្រាបថា ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារទី១៥កុម្ភៈបានប្រកាសថា កម្លាំងទ័ពមួយចំនួន ដែលបានពង្រាយនៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន បានចាប់ផ្តើមដកពីភូមិភាគខាងត្បូង និងភូមិភាគខាងលិច មកបន្ទាយវិញហើយ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ពីចំនួនទ័ពដែលត្រូវបានដកឡើយ។ វីដេអូដែលផ្សាយចេញដោយក្រសួងការពារជាតិរុស្សី ក៏បានបង្ហាញពីសកម្មភាពកងទ័ពរុស្សីដែលបានបញ្ចប់ភារកិច្ច និងកំពុងរៀបចំសម្ភារដាក់រថភ្លើង និងរថយន្តផងដែរ។ 

យ៉ាងណាមិញសម្រាប់អាមេរិក ការវាយឈ្លានពានអ៊ុយក្រែន ពីកងទ័ពរុស្សីនៅតែអាចទៅរួច។ លោក ចូ បៃឌិនសង្កត់ធ្ងន់ដូចនេះ ហើយបានអះអាងទៀតថា លោកមិនទាន់អាចជឿជាក់បានឡើយដរាបណា ព័ត៌មានដែករុស្សីបានដកទ័ពមិនទាន់ត្រូវបានអ្នកជំនាញអាមេរិកធានាឲ្យបានច្បាស់។ 

ប៉ុន្តែសម្រាប់ប្រមុខដឹកនាំអង្គការណាតូលោកយែន ស្តុលទែនប៊ែរ បានចាត់ទុកព័ត៌មានដែលរុស្សីដកទ័ព ថាបានបង្ហាញពីសញ្ញាបន្តកិច្ចសន្ទនា តែក៏ត្រូវបន្តមានការប្រយ័ត្នប្រយែងផងដែរព្រោះថា រុស្សីមិនបានដកទ័ពទាំងអស់ត្រឡប់ទៅវិញឡើយ រីឯគ្រឿងសព្វាវុធគ្រប់ធន់ក៏បង្ហាញ វត្តមាននៅតាមព្រំដែនដដែល។ 

បើតាមការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិក រុស្សីកំពុងមានទាហានជិត១៥ម៉ឺននាក់តាមបន្ទាត់ព្រំដែនរុស្សី-អ៊ុយក្រែន និងបេឡារុសផងដែរ គួបផ្សំនឹងគ្រឿងសព្វាវុធគ្រប់ធន់ ជាច្រើនទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹម ១ថ្ងៃប៉ុណ្ណោះ អេ អឹម ខេ អាចអនុម័តកម្ចីដល់ម្ចាស់អាជីវកម្មអនឡាញបាន

ព័ត៌មាន
អាជីវកម្មតាមប្រព័ន្ធអនឡាញ ពិតជាមានការរីកដុះដាលខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអាជីវកម្មនេះទទួលប្រាក់ចំណេញច្រើន ព្រោះយើងម…

Moderna បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសិង្ហបុរី ដើម្បីសម្រួលការចែកចាយវ៉ាក់សាំងក្នុងតំបន់

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna កាលពីថ្ងៃអង្គារទី១៥កុម្ភៈ បានប្រកាសពីគម្រោងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីនៅក្នុងប្រទេសសិង្ហបុរី ក៏ដូចជានៅក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ