Advertisement
ចំណូលពន្ធដារ

ចំណូលពន្ធដារប្រមូលបានជាង ១.៥០០ លានដុល្លារអាមេរិក នៅឆមាសទី ១ ឆ្នាំ២០១៩


តួលេខដែលបានបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធដារ អាករជូនរដ្ឋបានរហូតដល់ជាង ១.៥០០ លានដុល្លារអាមេរិក ស្មើនឹងជិត ៦៧ភាគរយនៃផែនការប្រចាំឆ្នាំ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គ​នាយកដ្ឋានពន្ធដារ​
ដោយ
Advertisement

បើធៀបនឹង​ ៦ខែ ឆ្នាំ២០១៨ ឃើញថា ចំណូលពន្ធដារ នៅ៦ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ ជាង ២០០ លានដុល្លារអាមេរិក។

ដោយឡែក​កាលពីឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ចំណូល​ពន្ធដារ មានការកើន​ឡើងលើស​ផែនការ​ប្រចាំ​រហូតដល់​២ខ្ទង់ឯណោះ ពោលគឺ នៅឆ្នាំ២០១៧ មានលើស​ផែនការ​ជាង​១៥% និងឆ្នាំ២០១៨ កើនលើស​ផែនការ ជាង​១៤%។ បើតាមអគ្គនាយក​ដ្ឋានពន្ធដារ ធ្លាប់បាន​ឲ្យដឹងថា នៅរយៈ​ពេល ៥ឆ្នាំ ចុងក្រោយនេះ ចំណូល​ពន្ធដារ បានកើនឡើង​ក្នុងរង្វង់ ២០% ក្នុងមួយឆ្នាំ។

បើនិយាយពីស្ថាប័ន​ប្រមូលចំណូល​ជូនជាតិ អគ្គនាយកដ្ឋាន​ពន្ធដារ គឺជា​ស្ថាប័ន​សំខាន់ទី២ហើយ បន្ទាប់ពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ស្ថាប័ន​ប្រមូលចំណូល​ទាំងពីរនេះ ត្រូវបាន​គេដឹងថា ក្នុងឆ្នាំៗ បំពេញកាតព្វកិច្ច​ប្រមូល​ចំណូល​ជូន​រដ្ឋ​បាន​ប្រមាណជិត​៥ពាន់លាន​ដុល្លារអាមេរិក ហើយថវិកា​ទាំងនោះ ត្រូវបាន​យកមក​ប្រើប្រាស់​សម្រាប់​ការចំណាយ​របស់រដ្ឋ​ក្នុងការ​បើកប្រាក់ខែជូន​មន្ត្រី​រាជការ និងការអភិវឌ្ឍនានាជាច្រើនទៀត៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន, អូស្រ្តាលី ជា​ទីផ្សារ​ធំ​សម្រាប់​អង្ករ​កម្ពុជា​បន្ទាប់​ពី​ការ​យក​ពន្ធ​នៅ​អឺរ៉ុប

ព័ត៌មាន
ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយ:ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ ហើយ​ប្រទេស​អូស្...

ចាប់ពីថ្ងៃទី ១០ ខែធ្នូ តទៅ ថៃនឹងបិទការនាំចូលឡានជជុះទាំងស្រុង

ព័ត៌មាន
ចាប់ពីទី ១០ ខែធ្នូ ឆ្នាំ២០១៩នេះ តទៅ រាជរដ្ឋាភិបាលថៃ នឹងចាប់ផ្ដើមអនុវត្ត ច្បាប់ថ្មី ដោយបិទការនាំចូលរថយន្ដជជុះទាំងស្រុង ដើម្បីបំបាត់កា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ