វិស័យរ៉ែ

អាម៉េរិក ផ្អាកការនាំចេញរ៉ែកម្រទៅចិន ក្រោយសង្គ្រានពន្ធរវាងចិន និងអាម៉េរិក ឡើងកម្តៅដូចបាយពុះ


ក្រុមហ៊ុនជីករ៉ែ MP Materials របស់សហរដ្ឋអាម៉េរិក បានផ្អាកនាំចេញរ៉ែកម្រទៅកាន់ប្រទេសចិន ជាបណ្តោះអាសន្ន ក្រោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន កាន់តែឡើងកម្តៅ បន្ទាប់ពីមហាអំណាចទាំងពីរបានដំឡើងពន្ធដាក់គ្នាទៅវិញទៅមកនៅមួយរយៈចុងក្រោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យរ៉ែ
ដោយ

ក្រុមហ៊ុនជីករ៉ែ Shenghe ដែលគាំទ្រដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានសារភាពនៅក្នុងឯកសារមួយផ្ញើទៅកាន់ផ្សារហ៊ុនក្រុងសៀងហៃ កាលពីល្ងាចថ្ងៃអាទិត្យ សប្តាហ៍មុនថា ក្រុមហ៊ុនរុករករ៉ែ MP របស់អាម៉េរិក បានផ្អាកនាំចេញរ៉ែកម្រទៅប្រទេសចិន បណ្តោះអាសន្នដោយសារការដាក់ពន្ធបន្ថែមកាលពីពេលថ្មីៗក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន។

ក្រុមហ៊ុនជីករ៉ែរបស់ចិន ខាងលើ ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន MP របស់អាម៉េរិក។ ក្រុមហ៊ុនទាំងពីរនេះមានកិច្ចព្រមព្រៀងផ្តាច់មុខជាមួយគ្នា ដោយសាខាក្រុមហ៊ុន Shenghe នៅប្រទេសសិង្ហបុរីនឹងទិញយករ៉ែកម្ររបស់ក្រុមហ៊ុន MP ដើម្បីផ្គត់ផ្គង់អ្នកប្រើប្រាស់ចុងក្រោយនៅក្នុងប្រទេសចិនដីគោក។ កិច្ចព្រមព្រៀងដែលបានចូលជាធរមានជាថ្មីនៅក្នុងខែមករា ឆ្នាំ២០២៤ នេះមានសុពលភាពរយៈពេលពីរឆ្នាំ។

ក្រុមហ៊ុន MP បាននិយាយដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបញ្ឈប់ការនាំចេញរ៉ែកម្រទៅកាន់ប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធសងសឹក និងការត្រួតពិនិត្យការនាំចេញរបស់ចិន។

ក្រុមហ៊ុននេះ បានលើកឡើងថា ការលក់ផលិតផលសំខាន់ៗរបស់ពួកគេនៅក្រោមពន្ធ១២៥% វាជារឿងមិនសមហេតុផល ឬស្របតាមផលប្រយោជន៍ជាតិរបស់អាម៉េរិកឡើយ។ ទីក្រុងប៉េកាំង បានបង្កើនការយកពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកទាំងអស់ដល់១២៥% បន្ទាប់ពីរដ្ឋការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានដំឡើងពន្ធលើទំនិញរបស់ចិន រហូតដល់១៤៥% ហើយកាលពីពេលថ្មីៗអាម៉េរិក បានបង្កើតអត្រាពន្ធរហូតដល់២៤៥%៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម គ្រោងដាក់ចេញទិដ្ឋាការពិសេសចំនួនពីរ ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកមានទ្រព្យធន

រដ្ឋាភិបាលវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា កំពុងពិចារណាដាក់ចេញទិដ្ឋាការពិសេសចំនួនពីរ រួមមាន ទិដ្ឋាការមាស និងទិដ្ឋាការចូលនិវត្តន៍ ដើម្ប…

វៀតណាម ចាប់ផ្ដើមបង្ក្រាបទំនិញបរទេសដែលបន្លំបិទស្លាកផលិតនៅវៀតណាម សម្រាប់នាំចេញទៅអាម៉េរិក ដើម្បីលាងសម្អាតកេរ្ដិ៍ឈ្មោះ

ក្រសួងពាណិជ្ជកម្មវៀតណាម បានចេញសារាចរណែនាំមួយបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ និងមន្ត្រីមានសមត្ថកិច្ចបង្ក្រាបលើទំនិញបរទេសខុសច្បាប់ ដែលបន្លំបិទស្លាកសញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ