សេវាអចលនទ្រព្យ

ក្រុមហ៊ុនអចលនទ្រព្យកើតឡើងច្រើន បិទវិញក៏ច្រើន ខណៈវិស័យដីធ្លីរឹងមាំ


មន្ត្រីជំនាញក្នុងវិស័យអចលនទ្រព្យបានធ្វើការអះអាងថា ការកើនឡើងនូវក្រុមហ៊ុនបំរើសេវាកម្មអចលនទ្រព្យ បានដើរទន្ទឹមទៅនឹងការរីកចម្រើននៅក្នុងវិស័យសំណង់ និង អចលនទ្រព្យផងដែរ។ គិតមកដល់ខែឧសភាឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និង អាជ្ញាបណ្ណសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុប ២២០ក្រុមហ៊ុន ប៉ុន្តែសម្រាប់រយៈពេល ៥ខែដើមឆ្នាំ២០១៩ គេឃើញមានតែក្រុមហ៊ុនថ្មីចំនួន១៩ ប៉ុណ្ណោះដែលត្រូវបានចុះបញ្ជី។
វិស័យអចលនទ្រព្យនៅកម្ពុជា (រូបភាព៖ ហេង ភារម្យ)
ដោយ

មន្ត្រីជំនាញ​បានលើកឡើងថា កំណើន​នៃចំនួន​ក្រុមហ៊ុន​ចុះបញ្ជីថ្មីៗនេះ គឺជាសញ្ញា​ល្អសម្រាប់​វិស័យ​អចលនទ្រព្យ​ ខណៈការអភិវឌ្ឍ​ក៏បានបង្ហាញ​ពីតួលេខ​ស្នើសុំអភិវឌ្ឍន៍​នៅបន្តមាន ដែលបាន​និងកំពុង​ធ្វើឲ្យសកម្មភាព​នៃការដោះដូរ​អចលនទ្រព្យ នៅតែមានច្រើន​ដោយកើនឡើង​ជាលំដាប់ និងបើពិនិត្យមើល​ពីតម្រូវការ​ប្រើប្រាស់​សេវាកម្ម​ភ្នាក់ងារ​អចលនទ្រព្យ​ក៏កើនឡើង​ជាងមុន នេះបើផ្អែក​តាមរបាយការណ៍​ទិញ លក់ និងជួល​ប្រចាំថ្ងៃ។

ឯកឧត្តម នង ពិសិដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ និងបញ្ចំា នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​បានលើក​ឡើងថា កំណើនចុះបញ្ជី​ក្រុមហ៊ុនវាយតម្លៃ ​និងភ្នាក់ងារ​គឺជាការឆ្លុះ​បញ្ចាំង​ពីទំនុកចិត្ត​នៃអ្នករកស៊ី​នៅក្នុងវិស័យនេះ លើស្ថិរភាព​សេដ្ឋកិច្ច និងនយោបាយ។ និងក៏ជាការ​បង្ហាញ​ពីការកើនឡើង​ទីផ្សារ​អចលនទ្រព្យ និងសំណង់ ក្នុងឆ្នាំនេះ ក៏ដូចជា​ឆ្នាំខាងមុខ។ លោកថា តម្លៃដីធ្លី​នៅតែមាន​ហាងឆេង​ល្អនៅលើ​ទីផ្សារ ពិសេស​នៅទីប្រជុំជន និងតាមបណ្តា​ខេត្ត​សក្តានុពល និងខេត្ត​ជាប់ព្រំដែន។

ប៉ុន្តែយ៉ាងណាក៏ដោយចុះ ការបើកផ្តល់​សេវាកម្មភ្នាក់ងារ​អចលនទ្រព្យ គឺមិនខុសគ្នា​ទៅនឹង​អាជីវកម្ម​ផ្សេងៗទៀត​ឡើយ អ្នកខ្លះក៏ជោគជ័យ ខ្លះក៏បាន​ប្រកាស​បិទទ្វារវិញ។ ជាក់ស្តែង ក្នុងចំណោម ២២០​ក្រុមហ៊ុន​ដែលបាន​ចុះបញ្ជីនោះ គឺមានក្រុមហ៊ុន​អចលនទ្រព្យ​ចំនួន ១៩២ ក្រុមហ៊ុន​នៅដំណើរការ ចំណែក២៨ ក្រុមហ៊ុន​ផ្សេង​ទៀត បានបិទអាជីវកម្ម។

សូមជម្រាបដែរថា ការលើកទឹកចិត្ត​ និងបំពេញ​តម្រូវការ​ខ្វះខាត​ផ្នែកជំនាញ​ផ្តល់សេវាកម្ម​ភ្នាក់ងារ​អចលនវត្ថុ​នេះដែរ កម្ពុជាក៏បាននឹង​កំពុង​បើកសាលាបង្រៀន​វិជ្ជាជីវៈផ្នែកភ្នាក់ងារ​សម្រាប់​អ្នកជំនាញ ដើម្បី​ពង្រឹងសមត្ថភាព គុណភាព​ជំនាញ​បន្ថែមឲ្យ​ឆ្លើយតប​តាមលក្ខខណ្ឌ​តម្រូវនៃការ​ស្នើសុំចុះបញ្ជី​នៃភ្នាក់ងារ​ក្រុមហ៊ុនម្នាក់ៗ។

អ្នកជំនាញនៅក្នុង​វិស័យអចលនទ្រព្យ ធ្លាប់លើកឡើង​ថា ទីផ្សារនៃការផ្តល់​សេវាកម្ម​នៅកម្ពុជា​នៅទូលាយ​ខ្លាំង​បើធៀបនឹង​ចំនួនប្រជាជន​ជាង១៥លាននាក់ មានភ្នាក់ងារ​ដែលស្របច្បាប់​ត្រឹមជាង ២ម៉ឺនាក់​គឺមិនគ្រប់គ្រាន់​ឡើយ ដែលត្រូវការបន្ថែម​ភ្នាក់ងារ​ច្រើនជាង ១០០ដងទៀត​ក៏នៅមិនទាន់គ្រប់គ្រាន់​សម្រាប់​ទីផ្សារអលនទ្រព្យ​នៅកម្ពុជាដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងធ្វើវិសោធនកម្មច្បាប់ការងារថ្មី បន្ថយម៉ោងធ្វើការបុគ្គលិកមកនៅត្រឹម ៥២ ម៉ោងក្នុងមួយសប្ដាហ៍

ព័ត៌មាន
បុគ្គលិកដែលបម្រើការនៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលការសម្រួលម៉ោងធ្វើការកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យមានតុល្យភាពពេលវេលាជីវិតរស់នៅ និងក…

ម៉ាកាវ ចង់កំណត់ពន្ធលើភ្ញៀវទេសចរ ដោយសារតែព្រួយពីផលប៉ះពាល់អវិជ្ជមាននៃកំណើនភ្ញៀវកើនច្រើនហួស

ព័ត៌មាន
ដោយសារតែបារម្ភខ្លាចកើតមានផលប៉ះពាល់អវិជ្ជមាន ដោយសារតែកំណើនភ្ញៀវទេសចរហូរចូលគំហុកពេក អាជ្ញាធរតំបន់រដ្ឋបាលពិសេស ម៉ាកាវ នៃប្រទេសចិន ថ្មីៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ