វិស័យសេដ្ឋកិច្ច

វៀតណាមគ្រោងចាក់បញ្ចូលទឹកប្រាក់៨២ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចនៅឆ្នាំ២០២៤


នៅក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចពី៦% ទៅ៦,៥% នៅឆ្នាំ២០២៤នេះ ធនាគាររដ្ឋរបស់ប្រទេសកុម្មុយនីស្តវៀតណាម ដែលប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរី គ្រោងចាក់បញ្ចូលសាច់ប្រាក់រហូតដល់ទៅជាង៨២ពាន់លានដុល្លារទៅក្នុងចរន្តសេដ្ឋកិច្ច តាមរយៈការបញ្ចេញនូវកញ្ចប់ឥណទាន ឫប្រាក់កម្ចី។ ក្រៅពីនេះ វៀតណាម ក៏ដាក់ផែនការលើកកម្ពស់ការចំណាយសាធារណៈ ផ្សេងៗផងដែរ។
វិស័យសេដ្ឋកិច្ច
ដោយ

ដើម្បីលើកកម្ពស់ និងពង្រឹងចរន្តសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានប្រជាជនជាង១០០លាននាក់ ធនាគាររដ្ឋវៀតណាម បានកំណត់ទិសដៅលើកកម្ពស់កំណើនឥណទានរហួតដល់១៥% ស្មើនឹង ជាង៨២ពាន់លានដុល្លារនៅឆ្នាំ២០២៤។ វិស័យធនាគារនៅប្រទេសវៀតណាម កំពុងតែប្រឹងប្រែងដើម្បីជំរុញកំណើនសេដ្ឋកិច្ច ស្របពេលដែលកាលពីឆ្នាំ២០២៣ វិស័យធនាគារបានទ្រទ្រង់ស្ថានភាពសេដ្ឋកិច្ចជាច្រើនតាមរយៈកញ្ចប់ឥណទានផ្សេងៗ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VN Express។

លោក ដាវ មិញ ថឹ ( Dao Minh Tu ) អគ្គទេសាភិបាលរងធនាគារកណ្តាលវៀតណាម បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃសុក្រ កន្លងទៅថា កាលពីឆ្នាំ២០២៣ កន្លងទៅវិស័យធនាគារនៅវៀតណាម បានចាក់បញ្ចូលថវិកាប្រមាណជា៥៣ពាន់លានដុល្លារ ពោលគឺមានកំណើនកើនឡើងដល់ទៅជិត១៤% ទៅក្នុងចរន្តសេដ្ឋកិច្ច។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ប្រសិនបើស្ថានភាពអំណោយផលនោះ នៅឆមាសទីពីរនៃឆ្នាំនេះ ធនាគាររដ្ឋវៀតណាម នឹងផ្តល់ការអនុញ្ញាតឲ្យស្ថាប័នធនាគារ ដែលមានស្ថានភាពល្អប្រសើរនូវកូតាបញ្ចេញកញ្ចប់ឥណទានបន្ថែមទៀត។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ច កាលពីខែធ្នូ ឆ្នាំ២០២៣ បណ្តាធនាគារនានា នៅក្នុងប្រទេសនេះបានជំរុញគោលដៅកំណើនឥណទាន តាមរយៈការផ្តល់ប្រាក់កម្ចីដោយមិនមានការប្រាក់ និងកញ្ចប់ឥណទានតាមរយៈក្រេឌីតកាត ដែលជាហេតុនាំឱ្យនៅក្នុងខែធ្នូ កន្លងទៅនេះ កម្មវិធីឥណទាននៅវៀតណាម មានកំណើនដល់ទៅ៤,៥៦%។

ពាក់ព័ន្ធនឹងផែនការជំរុញសេដ្ឋកិច្ចនេះដែរ លោក ឃ្វៀន ឌឹក ជី ( Nguyen Duc Chi) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា វៀតណាមក៏កំពុងតែជំរុញសកម្មភាពសេដ្ឋកិច្ចតាមទីផ្សាភាគហ៊ុនផងដែរ ដោយបច្ចុប្បន្នវៀតណាម មានគណនីជួញដូរភាគហ៊ុនជាង៧លានគណនី។ នៅពេលនេះគេដឹងថា ទីផ្សារភាគហ៊ុនវៀតណាម គឺមានទុនសរុបរហូតដល់ទៅប្រមាណជា២៤៦ពាន់លានដុល្លារ កើនឡើង៩,៥% ពោលគឺស្មើនឹង៦២% នៃផលិតផលក្នុងស្រុកសរុប៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតអាវុធអាម៉េរិកចំនួន៥ ត្រូវបានចិនប្រកាសដាក់ទណ្ឌកម្ម ជុំវិញការលក់អាវុធឱ្យតៃវ៉ាន់

ព័ត៌មាន
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ថា ប្រទេសចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធយោធាអាម៉េរិកចំនួន៥ ដ…

រដ្ឋាភិបាលមីយ៉ាន់ម៉ា ចាប់ផ្ដើមយកពន្ធថ្មីលើប្រាក់ចំណូលរបស់ពលរដ្ឋដែលធ្វើការនៅបរទេស

ព័ត៌មាន
ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមយកពន្ធលើប្រាក់ចំណូលរបស់ពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងធ្វើការនៅបរទេស ដែលយន្តការនេះ គឺជាលំហូរចូលនៃរូបិយប័ណ្ណបរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ