អាម៉េរិក ឆេះដុំ

រដ្ឋបាលលោក ត្រាំ ព្រមានចាត់វិធានការក្រុមហ៊ុនចិនណា ដែលលួចចម្លង និងកេងប្រវ័ញ្ចខួរក្បាល AI របស់អាម៉េរិក


រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ និងសន្យាថា នឹងចាត់វិធានការបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងឡាយណា ដែលកេងប្រវ័ញ្ចលើគំរូបញ្ញាសិប្បនិម្មិត ឬ AI ដែលផលិតដោយសហរដ្ឋអាម៉េរិក។ ការព្រមានចាត់វិធានការនេះ ធ្វើឡើងដើម្បីការពារឧត្តមភាពបច្ចេកវិទ្យា និងផលប្រយោជន៍ជាតិ របស់អាម៉េរិក ខណៈដែលចិន កំពុងព្យាយាមតាមឱ្យទាន់អាម៉េរិក តាមរយៈវិធីសាស្ត្រមិនប្រក្រតី។
អាម៉េរិក ឆេះដុំ
ដោយ

សារព័ត៌មាន អេភី បានរាយការណ៍នៅថ្ងៃទី២៤ ខែមេសា នេះថា សហរដ្ឋអាម៉េរិក បានរកឃើញសញ្ញាវិជ្ជមាន នៃយុទ្ធនាការដ៏ឆ្លាតវៃមួយពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ក្នុងការបង្រួមគម្លាតសមត្ថភាព AI ជាមួយអាម៉េរិក។ លោក ម៉ាយឃើល ក្រាតស៊ីអូស (Michael Kratsios) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកបានទម្លាយថា អង្គភាពចិនមួយចំនួនកំពុងប្រើប្រាស់វិធីសាស្ត្រចម្រាញ់យកចំណេះដឹងពីប្រព័ន្ធ AI ឈានមុខគេរបស់អាម៉េរិក ដើម្បីយកទៅអភិវឌ្ឍប្រព័ន្ធរបស់ខ្លួនដោយមិនបាច់ចំណាយកម្លាំងខួរក្បាល និងថវិកាច្រើន។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា អាម៉េរិកនឹងមិនឈរមើលមហាអំណាចបរទេសមកលួចចម្លងការច្នៃប្រឌិត និងជំនាញវិទ្យាសាស្ត្រដ៏មានតម្លៃរបស់អាម៉េរិក ជាដាច់ខាត។ រដ្ឋបាល លោក ត្រាំ គ្រោងនឹងបង្កើតប្រព័ន្ធការពារដ៏រឹងមាំ ដោយសហការជាមួយក្រុមហ៊ុន AI យក្សៗរបស់អាម៉េរិកដើម្បីកំណត់អត្តសញ្ញាណជនល្មើស និងត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ចឱ្យធ្ងន់ធ្ងរបំផុត។

ជាការឆ្លើយតប លោក លីវ ផេងយូ (Liu Pengyu) អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា ចិន តែងតែគោរពកម្មសិទ្ធិបញ្ញា និងចង់បានការប្រកួតប្រជែងដោយតម្លាភាព។ ទោះជាយ៉ាងណា ការផ្ទុះឡើងនៃក្រុមហ៊ុន DeepSeekរបស់ចិន កាលពីឆ្នាំមុន ដែលបានធ្វើឱ្យកក្រើកទីផ្សារអាម៉េរិក បានក្លាយជាភស្តុតាងដ៏សំខាន់មួយ។

លោក ដាវីដ សេក (David Sacks) អ្នកជំនាញបច្ចេកវិទ្យា និងជាទីប្រឹក្សាជិតស្និទ្ធរបស់លោក ត្រាំ បានអះអាងដោយមានភស្តុតាងថា DeepSeekមិនមែនបង្កើតឡើងដោយឯករាជ្យទាំងស្រុងនោះទេ ប៉ុន្តែបានលួចចម្លងនិងចម្រាញ់យកចំណេះដឹងពីគំរូរបស់ក្រុមហ៊ុន OpenAI របស់អាម៉េរិក។លោកបញ្ជាក់ថា នេះគឺជាការគំរាមកំហែងដល់សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់អាម៉េរិក ដែលតម្រូវឱ្យមានការឆ្លើយតបតាមផ្លូវច្បាប់ និងសេដ្ឋកិច្ចជាបន្ទាន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក អាល្លឺម៉ង់ និងបារាំង ជ្រុះចេញពីបញ្ជីប្រទេសអ្នកមានបំផុតទាំង១០ ខណៈសិង្ហបុរី ជាខ្លាអាស៊ីតែមួយគត់ដែលគ្រងតំណែងនេះ

លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើល បន្ទាប់ពីរបាយការណ៍សេដ្ឋកិច្ចឆ្នាំ២០២៦ បានបង្ហាញថា មហាអំណាចសេដ្ឋកិច្ចធំៗរួមមាន សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ …

ឥណ្ឌូនេស៊ី អះអាងថា រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងដល់ខ្លួនរហូតដល់១៥០លានបារ៉ែល

ប្រទេសឥណ្ឌូនេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងតំបន់អាស៊ានបានសម្រេចកិច្ចព្រមព្រៀងថាមពលដ៏ធំមួយជាមួយរុស្ស៊ី ដោយទីក្រុងមូស្គូ នឹងផ្គត់ផ្គង់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ