អាមេរិកនឹងអញ្ជើញក្រុមមេដឹកនាំនៅតំបន់ប៉ាស៊ីហ្វិក

អាមេរិកនឹងអញ្ជើញក្រុមមេដឹកនាំនៅតំបន់ប៉ាស៊ីហ្វិក ទៅចូលរួមកិច្ចប្រជុំកំពូលនៅសេតវិមានដើម្បីរឹតចំណងការទូត


រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងបង្កើនទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិក ដោយអញ្ជើញមេដឹកនាំនៃប្រទេសទាំងនេះទៅកាន់សេតវិមាននៅចុងឆ្នាំនេះ ដើម្បីជួបគ្នាពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដែលអាមេរិកហៅថា ជាការរឹតចំណងទំនាក់ទំនងរវាងអាមេរិក និងតំបន់ប៉ាស៊ីហ្វិកផងដែរ។ នេះបើយោងតាមអ្នកសម្របសម្រួលសម្រាប់កិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺលោក ឃឺត ខេមបែល (Kurt Campbell) បានបង្ហើបឱ្យដឹងនៅថ្ងៃចន្ទ ទី២ ខែឧសភានេះ។
US hold meeting with pacific

ប៉ុន្ដែ ការ​អញ្ជើញ​នេះ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​ធ្វើ​ឡើង​ចំ​ពេល​មាន​ក្ដី​បារម្ភ​អំពី​ឥទ្ធិពល​នៃ​វត្តមាន​យោធា​ចិន​នៅ​ក្នុង​តំបន់​នេះ​។ ដ្បិតថា ថ្មី​ៗ​នេះ ទីក្រុង​ប៉េ​កាំ​ង និង​កោះ​សូ​ឡូ​ម៉ុង ទើបតែ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ពាក់ព័ន្ធ​នឹង​ការពារ​សន្ដិសុខ​។

លោក Campbell បាន​និយាយ​នៅ​ក្នុង​វី​ដេ​អូ​ពី​ចម្ងាយ​នៃ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អា​មេ​រិ​ក​និង​នូ​វែ​ល​ហ្សេ​ឡង់​ថា សហរដ្ឋអាមេរិក​មាន​បំណង​នឹង​អញ្ជើញ​ក្រុម​មេដឹកនាំ​នៅ​បណ្ដា​ប្រទេស​នៅ​ជាប់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ឱ្យទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​សេត​វិមាន ដើម្បី​រឹត​បន្តឹង​ចំណង​ការទូត​ជាមួយ​ពួក​គេ​។

ការ​បញ្ជាក់​របស់​មន្ត្រី​រូប​នេះ បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​មាន​កង្វល់​កើនឡើង​កាន់តែ​ខ្លាំង​អំពី​ផល​ប៉ះពាល់​ផ្នែក​សន្តិសុខ ដោយសារ​តែ​ការ​ពង្រីក​វត្តមាន​របស់​ចិន​នៅ​ក្នុង​តំបន់ ដូចដែល​បាន​បង្ហាញ​តាម​រយៈ​កតិកាសញ្ញា​ទីក្រុង​ប៉េ​កាំ​ង ដែល​ទើបតែ​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កោះ​សូ​ឡូ​ម៉ុ​ន (Solomon) កាលពី​ខែ​មុន​នេះឯង​។

លោក ខេ​ម​បែ​ល បាន​និយាយ​ថា ដើម្បី​ឱ្យ​នយោបាយ​បរទេស​របស់​សហរដ្ឋអាមេរិក​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ដូច្នេះ​ហើយ​អា​មេ​រិ​ក​ត្រូវ​តែ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​លើ​វិស័យ​មួយ​ចំនួន​ដែល​ចាំបាច់​និង​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ប្រទេស​ស្ថិត​នៅ​ក្នុង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​។

លោក​បាន​បន្ត​ទៀត​ថា រដ្ឋបាល​របស់​លោក Biden ក៏​នឹង​ធ្វើ​ការងារ​ជាមួយ​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អា​មេ​រិ​ក​USAID និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ​ថ្មី​របស់​សហរដ្ឋអាមេរិក​ដើម្បី​ផ្តល់​មូលនិធិ​ដល់​គម្រោង​នានា​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​ការ​ស្ដារ​និង​ពង្រីក​ទីភ្នាក់ងារ​អ្នក​ស្ម​គ្រ​ចិត្ត​អភិវឌ្ឍន៍​អន្តរជាតិ Peace Corps ឱ្យ​បាន​ច្រើន​នៅ​ក្នុង​តំបន់​នេះ ហើយ​ក៏​នឹង​បង្កើន​ការ​គាំទ្រ​សម្រាប់​ការ​ចូលរួម​ពហុភាគី​តាម​រយៈ​វេទិកា​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​។

លោក Campbell បាន​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក​មាន​សុទិដ្ឋិនិយម​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វេទិកា​នេះ ហើយនឹង​ដាក់​ក្រុមការងារ​របស់​ខ្លួន ដើម្បី​ធ្វើ​ជា​តំណាង​គាំទ្រ​វេទិកា​នេះ​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ ហើយ​អា​មេ​រិ​ក​នឹង​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ដើម្បី​ធ្វើ​ការងារ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ជាមួយ​ប្រទេស​នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី ជប៉ុន អង់គ្លេស បារាំង និង​ប្រទេស​ផ្សេង​ៗ​ទៀត​។

នាយក​រដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​លោកស្រី ជេ​ស៊ី​ន​ដា អា​ដើ​ន (Jacinda Ardern) បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​សន្និសីទ​ធុរកិច្ច​មួយ​ថា កម្រិត​នៃ​ភាព​ក្អេងក្អាង និង​ការ​ឈ្លានពាន​នៅ​ក្នុង​តំបន់​កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង ប៉ុន្តែ​លោកស្រី​មិន​បង្ហាញ​ពី​ប្រភព​នៃ​ភាព​តានតឹង​នេះ ថា​ជា​ប្រទេស​ណា​នោះ​ទេ​។

លោកស្រី​បាន​បន្ថែម​ថា លោកស្រី​គិត​ថា នូ​វែ​ល​ហ្សេ​ឡង់​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មិនមែន​ចង់​បង្ហាញ​ពី​អំនួត​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​សន្តិសុខ​សម្រាប់​ប្រទេស​នូ​វែ​ល​សេ​ឡង់​នោះ​ទេ​ប៉ុន្តែ​គ្រាន់តែ​ចង់​បង្ហាញ​ថា ប្រទេស​នេះ​មាន​ភាព​ជា​ដៃគូ​និង​ទំនាក់ទំនង​ដ៏​រឹង​មាំ ហើយ​ប្រទេស​នេះ​ក៏​បានឃើញ​មានការ​ចូលរួម​កាន់តែ​កើនឡើង​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងសាំងធម្មតានៅកម្ពុជាឡើងថ្លៃ ១០០រៀលថែមទៀត

ព័ត៌មាន
បើតាមក្រសួងពាណិជ្ជកម្ម ដែលបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយប្រេងនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២២ …

ជាលើកដំបូងដែលមានបទឈប់បាញ់ពីរថ្ងៃនៅអ៊ុយក្រែន ខណៈពលរដ្ឋជាង១០០នាក់ត្រូវបានជម្លៀស

ព័ត៌មាន
ជនស៊ីវិលប្រហែល១០០នាក់ត្រូវបានជម្លៀសចេញពីរោងចក្រស្លរដែកតំបន់ Azov នៃក្រុងម៉ារីយ៉ូប៉ូល ភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោយត្រូវបានឡោមព័ទ្ធអស់ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ