ក្រុមហ៊ុនឧកញ៉ា សៀ ឫទ្ធី ចុះកិច្ចព្រមព្រៀងជាមួយ UNDP និង UNIDO លើគម្រោងធំៗ៣
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ៍កម្ម ហៅកាត់ថា UNIDO បានចុះហត្ថលេខាលើអន…
លោក ប៊ុន រតនា អាជីវករលក់ឡានមួយទឹក បានប្រាប់ខេមបូណូមីសថា លោកបាននាំចូលឡានមួយទឹកពីសហរដ្ឋអាមេរិក ដោយសារប្រជាជនខ្មែរចូលចិត្តជិះឡានប្រភេទលុចស៊ីស ប្រ៊ូស និងកាមេរី ដែលនាំចូលពីអាមេរិក ហើយវាក៏មានតម្លៃធូរថ្លៃផងដែរ។
លោកពន្យល់យ៉ាងដូច្នេះថា៖ «ទីផ្សាររថយន្តមួយទឹកនៅស្រុកខ្មែរមានយូរហើយ តាំងពីបែកឆ្នាំ១៩៧៩មក ខ្មែរយើងប្រើតែរបស់មួយទឹកទេ ដូចជា ខោអាវជជុស និងរថយន្តមួយទឹកនេះ ដោយសារ វាធូរថ្លៃ ហើយទិញបានរថយន្តស៊េរីទំនើប»។
បើតាម លោក ប៊ុន រតនា ការទិញរថយន្តមួយទឹក ក៏មានហានីភ័យផងដែរ។ លោកណែនាំថា អតិថិជន គួរតែស្វែងរកក្រុមហ៊ុន ឬឃ្លាំង ដែលត្រឹមត្រូវ និងត្រូវស្វែងរកការធានានៅពេលសម្រេចចិត្តទិញរថយន្តមួយទឹក។