Advertisement
Advertisement
Advertisement
វៀតណាមនាំចេញឈើ

វៀតណាម ដាក់មហិច្ឆតា នាំចេញឈើឲ្យបាន ២០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥


វៀតណាម បានដាក់មហិច្ឆតារបស់ខ្លួនថា នឹងបង្កើនការនាំចេញឈើឲ្យបានដល់ ១៨ ទៅ២០ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២៥ខាងមុខនេះ។ នេះបើតាមការអះអាងពីនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលវៀតណាម ក៏នឹងជួយដោះស្រាយដល់បញ្ហាលំបាកនានា សម្រាប់ក្រុមហ៊ុនផលិត និងនាំចេញឈើក្នុងស្រុក ដើម្បីជំរុញដល់ការនាំចេញផងដែរ។
វៀតណាម ដាក់មហិច្ឆតា នាំចេញឈើឲ្យបាន ២០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ (http://www.panelsfurnitureasia.com)
ដោយ
Advertisement

ប្រភព​ព័ត៌មាន​​ក្នុង​ស្រុក​វៀតណាម​​បានឲ្យ​ដឹង​ថា បញ្ហាចម្បងៗ ដែល​ធ្វើឲ្យការ​នាំចេញ​​ឈើ​ជួបការ​លំបាក គឺដោយ​សារតែ ឈើដែល​បានកាប់​យកមក​ពីព្រៃ ឬចម្ការ ហាក់មាន​គុណភាព​ទាប ដោយសារ​តែដើម​ឈើ​នៅខ្ចី​នៅឡើយ ខណៈដែល​ដែលការ​នាំចូល​​ឈើពី​ក្រៅប្រទេស​មក​កែច្នៃ​ ហាក់មាន​តិច ហើយប្រទេសខ្លះ​​ក៏កំពុង​​រឹតបន្ដឹង​​ការគ្រប់គ្រង​ការនាំចេញ​ឈើ ដើម្បីដាក់​កំហិត​ចំពោះការ​កាប់បំផ្លាញ​ព្រៃឈើ​ផងដែរ។ 

ជាមួយ​គ្នានេះ ការនាំចូល​ឈើរបស់​វៀតណាម​ពីក្រៅ​ប្រទេស សម្រាប់បម្រើ​ដល់​ការផលិត​កែច្នៃក្នុងស្រុក​ មានយ៉ាង​ហោច​ណាស់ ២០ភាគ ទៅ ២១ ភាគរយ នៃតម្រូវ​ការឈើ​​សម្រាប់​ផលិតនាំ​ចេញ​សរុប ខណៈដែលក្នុង​មួយឆ្នាំៗ វៀតណាម​​នាំចេញ​កំទិច​ឈើ​​ប្រមាណ ៨លានតោន ទៅកាន់​ទីផ្សារធំៗ​ដូចជា ប្រទេសចិន និង​ជប៉ុនជាដើម។

វៀតណាម ក៏ត្រូវ​បានគេស្គាល់​ដែរថា ជាប្រទេស​នាំចេញ​ឈើ​​ធំបំផុត​លំដាប់ទី​៥ នៅទូទាំង​ពិភពលោក។ តួយ៉ាង នៅ៧ខែ នៃឆ្នាំនេះ ប្រទេសក្បែរខាង​កម្ពុជាមួយ​នេះ បាន​រកចំណូល​​ពីការនាំចេញ​ឈើ ៤.៨០០ លាន​​ដុល្លារ​អាមេរិក  កើនឡើង​ជាង ១៣% ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះបើតាម​តួលេខពី ការិយាល័យ​ស្ថិតិ​វៀតណាម។ 

លើសពីនេះ ប្រទេស​វៀតណាម​​រំពឹងថា នៅឆ្នាំ២០១៨​នេះ ការនាំចេញ​ឈើរបស់​ខ្លួន នឹងអាច​រកចំណូល​បាន ៩ពាន់​លាន​ដុល្លារ​អាមេរិក ខណៈឆ្នាំ២០១៧ មានតែជិត ៨ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

សូមជម្រាបថា ទីផ្សារ​សំខាន់​ៗ​នាំចេញ​ឈើរបស់​វៀតណាម មានដូចជា អាមេរិក ជប៉ុន ចិន និងសហភាពអឺរ៉ុប៕  

© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារឡានមួយទឹកត្រូវប៉ាន់ ស្របពេលពលរដ្ឋខ្មែរដែលមានជីវភាពបង្គួរមានការកើនឡើង

ព័ត៌មាន
នៅលើដងផ្លូវនានានៅកម្ពុជា គេសង្កេតឃើញមានឡានថ្មីតិចតួចណាស់។ បើតាមអាជីវករលក់ឡានមួយទឹក បានឲ្យដឹងថា ឡានមួយទឹកនៅកម្ពុជាមានរហូត៩០ភាគរយឯ...

កម្ពុជា​និង​ចិន​​​វិនិយោគ​រួមគ្នា​ក្នុង​ទឹក​ប្រាក់​ជាង ៣២​លាន​ដុល្លារ​ ដាំ​ចេក​​១​ពាន់​ហិកតា​​​នៅ​កម្ពុជា​

ព័ត៌មាន
ប្រទេស​កម្ពុជា​និង​ចិន​បាន​សម្រេច​ចិត្ត​បោះទុន​វិនិយោគ​រួម​គ្នា ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ៣២​លាន​​ដុល្លារ​​​អាមេរិក សម្រាប់​ការ​វិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ