ប្រាក់យ័នឌីជីថលចិន

ប្រាក់យ័នឌីជីថលរបស់ចិន អាចបង្កបញ្ហាប្រឈមដល់ប្រាក់ដុល្លារអាមេរិកយ៉ាងណាខ្លះ?


ប្រទេសចិន ត្រូវបានគេមើលឃើញថាកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងអាមេរិក នៅពេលគេនិយាយអំពីភាពច្នៃប្រឌិតនៅក្នុងបច្ចេកវិទ្យារូបិយវត្ថុឌីជីថល ហើយវិស័យមួយនេះ ក៏ត្រូវបានគេមើលឃើញថា ប្រទេសចិនអាចនឹងបង្កជាបញ្ហាប្រឈមចំពោះប្រាក់ដុល្លារអាមេរិក ដែលជារូបិយវត្ថុបម្រុងដ៏សំខាន់របស់ពិភពលោកផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNBC។
ប្រាក់យ័នឌីជីថលចិនកំពុងបង្កការប្រឈមប្រាក់ដុល្លារអាមេរិក

តើ​ប្រាក់​យ័ន​ឌី​ជី​ថ​ល​របស់​ចិន វា​អាច​បង្កក្តី​ព្រួយបារម្ភ ដល់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​យ៉ាងណា​ខ្លះ0x017d7 បច្ចុប្បន្ន​នេះ មាន​ប្រទេស​ជិត​៨០ រួម​ទាំង​ប្រទេស​ចិន និង អា​មេ​រិ​ក​ផង កំពុង​ស្ថិត​ក្នុង​ដំណើរការ​អភិវឌ្ឍ​ធនាគារកណ្ដាល​រូបិយ​បណ្ណ​ឌី​ជី​ថ​ល (Central Bank Digital Currency) ហើយ​ក្នុង​នោះ ប្រទេស​ចិន ថ្មី​ៗ​នេះ ទើបតែ​បាន​បោះ​មួយ​ជំហាន​ទៅ​មុន​អា​មេ​រិ​ក ដោយ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់​យ័ន​ឌី​ជី​ថ​ល​របស់​ខ្លួន​ក្នុង​គម្រោង​សាកល្បង និង​មាន​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​រួច​ហើយ ខណៈ​ដែល​សហរដ្ឋអាមេរិក​វិញ នៅ​តែ​ផ្ដោត​លើ​ការ​ស្រាវជ្រាវ​នៅឡើយ​។

សហរដ្ឋអាមេរិក នៅ​តែ​ចាត់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បន្ដ​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ និង​វិភាគ​មើល​ថា តើ​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​មាន​លក្ខណៈ​បែប​ណា ដែល​អាច​នឹង​ត្រូវ​ជាមួយ​អ្នក​ប្រើប្រាស់​អា​មេ​រិ​ក​។ ក្នុង​នោះ បញ្ហា​ឯកជន​ភាព គឺជា​ក្ដី​បារម្ភ​ដ៏​ធំ​ចំពោះ​អា​មេ​រិ​ក​ក្នុង​ការ​បង្កើត​ប្រាក់​ដុល្លារ​ឌី​ជី​ថ​ល​នេះ​។ ដូច្នេះ​ហើយ ទើប​ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នកវិភាគ​របស់​អា​មេ​រិ​ក កំពុង​សង្កេត​តាមដាន​មើល​ការ​ដាក់​ចេញ​នូវ​ប្រាក់​យ័ន​ឌី​ជី​ថ​ល​របស់​ចិន​យ៉ាង​យកចិត្តទុកដាក់​បំផុត​។

ទោះ​យ៉ាងណា នាយក​ស្ថាប័ន​គំនិត​ផ្ដួចផ្ដើម​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​របស់​អា​មេ​រិ​ក បាន​និយាយ​ថា ការ​បង្កើត​ឡើង​នូវ​ប្រាក់​ដុល្លារ​ឌី​ជី​ថ​ល​បាន គឺ​ត្រូវ​មានការ​គិតគូរ​យ៉ាង​សំខាន់​បំផុត​ទៅ​លើ​ប្រព័ន្ធ​ឯកជន​ភាព ហើយ​លោក​ថា ចំពោះ​វិស័យ​នេះ នៅ​អា​មេ​រិ​ក​គឺ​ពិតជា​មានការ​ខុស​គ្នា​ខ្លាំង​ណាស់​ពី​ប្រទេស​ចិន​។

សូម​បញ្ជាក់​ថា ប្រទេស​ចិន​បាន​ចាប់ផ្ដើម​ស្វែងរក​ការ​បង្កើត​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ហើយ​កន្លង​មក​ប្រទេស​ចិន​ក៏​បាន​ដាក់​បញ្ចូល​សាច់ប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ក្នុង​រូបិយ​វត្ថុ​ឌី​ជី​ល ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​សាកល្បង​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស​។ បើ​ទោះបីជា ស្ថិត​ក្នុង​គម្រោង​សាកល្បង​ក៏​ពិតមែន ប៉ុន្ដែ បច្ចុប្បន្ន​ក៏​មាន​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​រួច​ហើយ​នៅ​ប្រទេស​ចិន​បាន​និង​កំពុង​ប្រើប្រាស់​ប្រាក់​យ័ន​ឌី​ជី​ថ​ល​នេះ ដើម្បី​ធ្វើការ​ទូទាត់​នានា​នៅ​តាម​ហាង​ទំនិញ សូ​ម្បី​តែ​នៅ​តាម​ហាង​យីហោ​ពី​អា​មេ​រិ​ក​ដូច​ជា Starbucks និង MC Donald ក៏​ទទួលយក​ការ​ទូទាត់​ប្រាក់​យ័ន​ឌី​ជី​ថ​ល​នេះ​ដែរ​។

មិនមែន​តែ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ទេ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​អាច​ប្រឈម​នឹង​បញ្ហា​ដោយសារ​តែ ប្រាក់​យ័ន​ឌី​ជី​ថ​ល​របស់​ចិន​នេះ នៅ​ប្រទេស​លោក​ខាងលិច​ផ្សេង​ទៀត ពិសេស​នៅ​អឺរ៉ុប​ក៏​មានការ​ព្រួយបារម្ភ​ពី​ការ​គំរាមកំហែង​នៃ​ប្រាក់​យ័ន​ឌី​ជី​ថ​ល​របស់​ចិន​នេះ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកចាក់វ៉ាក់សាំងរួចមួយចំនួននៅសិង្ហបុរីនៅតែឆ្លងកូវីដ-១៩ ប៉ុន្ដែមិនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទេ

ព័ត៌មាន
រដ្ឋាភិបាលសិង្ហបុរីថ្មីៗនេះ បានបង្ហាញរបាយករណ៍ស្តីពីចំនួនអ្នកឆ្លងកូវីដ១៩ក្នុងប្រទេសរបស់ខ្លួនគិតត្រឹមរយៈពេល៤សប្តាហ៍ចុងក្រោយ ដោយបានកត់ត្រាឃើញ…

មហាសេដ្ឋី Elon Musk បង្ហើបថា ការបង្កើតរោងចក្រ Tesla នៅឥណ្ឌាអាចទៅរួច តែរដ្ឋាភិបាលឥណ្ឌាត្រូវធ្វើរឿងមួយនេះសិន

ព័ត៌មាន
មហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្ដ Tesla បានអះអាងនាពេលថ្មីៗនេះថា ការសង់រោងចក្រផលិតរថយន្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ