Advertisement
Advertisement
Advertisement
ឥស្សរជន​ឆ្លង​កូវីដ-១៩

រដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន ២រូបបានឆ្លងកូវីដ-១៩!


រដ្ឋមន្ត្រីរបស់ប្រទេសប៉ាគីស្ថាន ចំនួន ២រូប បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់អាស៊ីខាងត្បូងនេះ បានក្លាយជាតំបន់មួយដែលមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវិដ-១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃនេះ។
លោក Zafar Mirza រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប៉ាគីស្ថាន (រូបភាព៖ Bloomberg)
ដោយ
Advertisement

រដ្ឋមន្ត្រីក្រសួង​សុខាភិបាលរបស់​ប៉ាគីស្ថាន គឺលោក Zafar Mirza បាន​បញ្ជាក់​នៅលើ​បណ្ដាញ Twitter របស់លោក​នៅថ្ងៃចន្ទនេះថា លោកបាន​ដាក់ខ្លួន​ឯង​ឲ្យនៅ​ដាច់ដោយឡែក​នៅផ្ទះ ជាមួយនឹង​អាការៈស្រាល​នៅឡើយ ខណៈដែល​កាលពី​សប្ដាហ៍មុន រដ្ឋមន្ត្រី​ការបរទេសលោក​ Shah Mahmood Qureshi បាន​បញ្ជាក់ថា លោកបាន​ឆ្លង​មេរោគ​កូវីដ-១៩នេះដែរ។

ករណីឆ្លងកូវីដ-១៩ នៅប៉ាគីស្ថាន បានកើនឡើង​​គួរឲ្យកត់សម្គាល់ ចាប់តាំងពី​រដ្ឋាភិបាល​ប្រទេសនេះ បាន​បន្ធូរបន្ថយ​ការ​ចាក់សោរប្រទេស នៅក្នុងសប្ដាហ៍ទី២នៃខែឧសភា បន្ទាប់ពី​បានបិទផ្នែកខ្លះ​ប្រហែលជា​២ខែរួចមក។ 

ខណៈដែល​រដ្ឋាភិបាល​បាន​ប៉ាន់ប្រមាណថា ករណីឆ្លង​នឹង​មានកើន​ដល់ទៅ​ជាង​១លាន​ករណី នៅចុង​ខែកក្កដានេះ លោក Atta Ur Rahman ប្រធាន​ក្រុមការងារ​លើ​ផ្នែកវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ របស់​​នាយក​រដ្ឋមន្ត្រី​ Imran Khan បាន​និយាយថា កាលពីខែមុន​អាជ្ញាធរ​​កំពុង​វាយតម្លៃ​អត្រា​នៃការ​ឆ្លង និងចំនួន​អ្នកស្លាប់​ដោយសារមេរោគនេះ។

ប្រទេស​ប៉ាគីស្ថាន មានករណីឆ្លង​កូវីដ-១៩ ​កើនឡើងដល់​ទៅ ជាង​២៣ម៉ឺនករណីហើយ គិតត្រឹមថ្ងៃចន្ទ ទី០៦ កក្កដានេះ ខណៈដែលអ្នកស្លាប់​មានចំនួន ជាង ៤.៧៦២ នាក់៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃទុនវិនិយោគវិស័យសំណង់កើនដល់ជិត ៤ពាន់លានដុល្លារ កើនជាង១៣% នៅពាក់កណ្ដាលឆ្នាំ២០២០

ព័ត៌មាន
នៅរយៈពេល៦ខែដំបូង នៃឆ្នាំ២០២០នេះ តម្លៃទុនវិនិយោគក្នុងវិស័យសំណង់ បានកើនឡើងដល់ជិត ៤ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១៣% បើធៀប...

អ្នកជំនាញ៖ ស្រកានាគ ដំណាំមានសក្ដានុពលខ្ពស់ ងាយដាំដុះ និងមើលថែទាំ តែកម្ពុជាមិនសូវមានអ្នកដាំ!

ព័ត៌មាន
អ្នកជំនាញលើវិស័យកសិកម្មកម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃស្រកានាគដែលមានលក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នភាគច្រើនបំផុត គឺនាំចូលពីក្រៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ