ក្រុមហ៊ុន Tesla

Tesla បញ្ចេញលក់រថយន្ដបានជិត២០ម៉ឺនគ្រឿងនៅត្រីមាសទី១ឆ្នាំនេះ


ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំរបស់អាមេរិកគឺ Tesla Inc បានបញ្ចេញលក់រថយន្ដបានជាង១៨ម៉ឺនគ្រឿងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ ដែលជាការបំបែកកំណត់ត្រាថ្មីមួយទៀតរបស់ក្រុមហ៊ុននេះ នៅចំពេលដែលការប្រកួតប្រជែងទីផ្សាររថយន្ដអគ្គិសនី និងខ្សែចង្វាក់ផ្គត់ផ្គង់កំពុងកើនឡើង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន The Wall Street Journal។
រូបភាពដែលត្រូវបានថតនៅថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២០ បង្ហាញពីរថយន្ត Tesla ម៉ូដែល 3 ដែលផលិតនៅប្រទេសចិនរបស់រោងចក្រ Tesla នៅសៀងហៃ រូបភាព ៖ Xinhua
ដោយ

ចំនួន​នៃ​ការ​បញ្ចេញ​លក់​រថយន្ដ​បាន​ជាង​១៨​ម៉ឺន​គ្រឿង​របស់ Tesla នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២១​នេះ គឺ​មាន​ខ្ពស់​បំផុត​បើ​ធៀប​នឹង​ត្រីមាស​មុន​ៗ ហើយ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២០ គឺ​មាន​កំណើន​ទ្វេ​ដង តែបើ​ធៀប​នឹង​ត្រីមាស​ទី​៤​នៅ​ឆ្នាំ​២០២០​វិញ​គឺ​មានការ​កើនឡើង​តែ​២%​ប៉ុណ្ណោះ​។

កាលពី​ឆ្នាំ​មុន Tesla បាន​បញ្ចេញ​លក់​រថយន្ដ​ជិត​៥០​ម៉ឺន​គ្រឿង ទៅ​កាន់​អតិថិជន​នៅ​ទូ​ទាំង​សកលលោក ហើយ​នៅ​ឆ្នាំ​២០២១​នេះ​រំពឹង​ថា​នឹង​កើនឡើង​៥០% បើ​ទោះបីជា​ក្រុមហ៊ុន​នេះ មិន​បាន​កំណត់​ច្បាស់លាស់​ពី​គោលដៅ​ជាក់លាក់​ក៏​ដោយ ប៉ុន្ដែ សម្រាប់​ទីផ្សារ​ក្រៅប្រទេស​របស់ Tesla គឺ​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​នេះ​។

Tesla ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​ព​ន្លឿ​ន​កំណើន​ផលិតកម្ម​របស់​ខ្លួន និង​ការ​ចេញ​លក់​រថយន្ដ​ម៉ូ​ដែល​ថ្មី​ៗ​កាន់តែ​ច្រើន​ឡើង នៅ​ចំ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ដ Ford និង Volkswagen ក៏​កំពុង​ចាប់អារម្មណ៍​ក្នុង​ការ​ផលិត​រថយន្ដ​អគ្គិសនី​សម្រាប់​ទីផ្សារ​សំខាន់​ៗ​ផង​ដែរ​។

ទោះ​យ៉ាងណា ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ការ​លក់​រថយន្ដ​បាន​ជាង​១៨​ម៉ឺន​គ្រឿង​របស់ Tesla នៅ​ត្រីមាស​ទី​១​កើនឡើង​ក៏​ពិតមែន តែ​ក្រុមហ៊ុន​នេះ នៅ​តែ​មាន​កម្សោយ​នៃ​ការ​ចែកចាយ​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Tesla ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​បន្ទះ​ឈី​ប​ជាស​កល ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មានការ​ថមថយ​ចុះ​ទិន្នផល​ផលិត​ផង​ដែរ​។ ជាក់ស្ដែង កាលពី​ខែកុម្ភៈ​កន្លង​ទៅ មាន​រោងចក្រ​មួយ​ចំនួន​នៅ​អា​មេ​រិ​ក បាន​ផ្អាក​ផលិតកម្ម​បណ្ដោះអាសន្ន​ដោយសារ​តែ​បញ្ហា​កង្វះ​គ្រឿង​បង្គុំ​សម្រាប់​បម្រើ​ដល់​ការ​ផលិត​រថយន្ដ​នេះ​។

Tesla កំពុង​មាន​បំណង​បង្កើត​រោងចក្រ​ផលិត​រថយន្ដ​ចំនួន​២​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ដោយ​មួយ​មាននៅ​រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក និង​មួយទៀត​នៅ​ក្រៅ​រដ្ឋធានី​ប៊ែ​រ​ឡាំង​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​រោងចក្រ​នេះ គឺជា​រោងចក្រ​ទី​១​មួយ របស់​Tesla ដែល​មាននៅ​អឺរ៉ុប​។

ទាក់ទង​នឹង​រឿង​ក្រុមហ៊ុន Tesla នេះ​ដែរ ថ្មី​ៗ​នេះ​ក៏​មានការ​ចែកចាយ​ត​ៗ​គ្នា តាម​ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ដែរ​ថា ក្រុមហ៊ុន Tesla របស់​អា​មេ​រិ​កមួយ​នេះ បាន​ចូល​មក​រកស៊ី​នៅ​កម្ពុជា ដោយសារ​តែ​គេ​ឃើញ​មាន​អគារ​មួយ​កន្លែង​ដែល​មានឈ្មោះ Tesla កំពុង​សាងសង់​ឡើង​នៅ​រាជធានី​ភ្នំពេញ​។ 

ប៉ុន្ដែ បើ​តាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ស៊ា​ង ថៃ បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី ០២ ខែមេសា​ថា មិន​មាន​ក្រុមហ៊ុន Tesla នៅ​អា​មេ​រិ​ក​ដែល​ជា​របស់​មហាសេដ្ឋី Elon Musk បាន​មក​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម នៅឡើយ​នោះ​ទេ​។

សូម​ជម្រាប​ផង​ដែរ​ថា ថ្មី​ៗ​នេះ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិត​រថយន្ត​ធំ​ៗ​ជា​ច្រើន​កំពុង​ចាប់អារម្មណ៍​ក្នុង​ការ​ផលិត​រថយន្ដ​អគ្គិសនី​វៃឆ្លាត​សម្រាប់​ទីផ្សារ​សំខាន់​ៗ​នៅ​លើ​ពិភពលោក​ដូច​ជា ទីផ្សារ​ចិន ទីផ្សារ​ប្រទេស​លោក​ខាងលិច និង ទីផ្សារ​អាស៊ី ។

ដូច្នេះ​ពិបាក​នឹង​ថា​ណាស់ ទៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ កម្ពុជា​នឹង​អាច​មាន​ក្រុមហ៊ុន​ផលិត ឬ តំណាង​ចែកចាយ​លក់​រថយន្ត​អគ្គិសនី​វៃឆ្លាត ដូច​ជា​ក្រុមហ៊ុន Tesla ក្រុមហ៊ុន​Ford  ក្រុមហ៊ុន​Toyota និង ក្រុមហ៊ុន Volkswagen ដែល​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​កម្ពុជា​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចាក់វ៉ាក់សាំងនៅអាមេរិកកើនដល់ជាង១៦៥លានដូសហើយ

ព័ត៌មាន
សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនដល់ពលរដ្ឋរបស់ខ្លួនបានជាង១៦៥លានដូសហើយ និងបានចែកចាយវ៉ាក់សាំងជាង២០០លានដូស គិតត្រឹមថ្…

វៀតណាមផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេស អាចនឹងធ្វើគោលនយោបាយសេដ្ឋកិច្ចប្រែប្រួលឬយ៉ាងណា?

ព័ត៌មាន
គណៈបក្សកម្មុយនីសវៀតណាម នៅថ្ងៃចន្ទ ទី ០៥ ខែមេសា បានសម្រេចផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេសទ្រង់ទ្រាយធំ មានមុខតំណែងកំពូលៗដូចជា តំណែងប្រធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ