អតិផរណានៅប្រទេសវេណេស៊ុយអេឡា

អតិផរណានៅប្រទេសវេណេស៊ុយអេឡាថយចុះមកត្រឹមកម្រិតជាង ២៣០%ក្នុងឆ្នាំ២០២២


ប្រទេសវេណេស៊ុយអេឡា ដែលគេស្គាល់ថា ស្ថិតក្នុងចំណោមប្រទេសដែលមានកម្រិតអតិផរណាខ្ពស់ជាងគេបំផុតក្នុងពិភពលោកនោះ កំពុងមានទំនោរអតិផរណាថមថយចុះមកវិញគួរឲ្យកត់សម្គាល់នៅឆ្នាំ២០២២កន្លងទៅនេះ។ តួយ៉ាង បើតាមអនុប្រធានាធិបតីវេណេស៊ុយអេឡា លោក Delcy Rodriguezបានថ្លែងកាលពីថ្ងៃចន្ទទី២៣ខែមករាថា អតិផរណានៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះមានអត្រា២៣៤%នៅក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដែលចំនួននេះជាតួលេខធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំ២០២១ ដែលធ្លាប់មានជាង ៦៨៦%ឯណោះ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន REUTERS។
អតិផរណារបស់វេណេស៊ុយអេឡាស្ថិតនៅលំដាប់ខ្ពស់បំផុតទី៣ក្នុងពិភពលោក!
ដោយ

ក្នុងជំនួបរវាងមេដឹកនាំធុរកិច្ចប្រទេសទួរគី និងមេដឹកនាំធុរកិច្ចវេណេស៊ុយអេឡា លោក Delcy Rodriguez អនុប្រធានាធិបតីវេណេស៊ុយអេឡា បានប្រកាសពីអត្រាអតិផរណាចំនួនបីខ្ទង់ ពោលគឺមាន ២៣៤%កាលពីឆ្នាំ២០២២។ ទោះយ៉ាងណា នេះជាការអះអាងរបស់មេដឹកនាំប្រទេសមួយនេះ​ប៉ុណ្ណោះ ខណៈដែលរបាយការណ៍ផ្លូវការមិនត្រូវបានធនាគារកណ្តាលរបស់វេណេស៊ុយអេឡា បញ្ចេញឱ្យដឹងនោះទេចាប់តាំងពីខែតុលាឆ្នាំមុនមក ពោលគឺមានតែរបាយការណ៍សេដ្ឋកិច្ចប៉ុណ្ណោះ។

ដើម្បីបន្ថយល្បឿនអតិផរណា ប្រធានាធិបតីរបស់វេណេស៊ុយអេឡា​ ​លោក នីកូឡាស ម៉ាឌូរ៉ូ(Nicolas Maduro) បានអនុវត្តគោលនយោបាយសេដ្ឋកិច្ចដ៏តឹងរ៉ឹង រួមមានការកំណត់អត្រាប្តូរប្រាក់ឲ្យនៅថេរ កំណត់ការចំណាយសាធារណៈ និងការបង្កើនពន្ធផងដែរ។ ជាលទ្ធផល អតិផរណា តម្លៃទំនិញប្រើប្រាស់ ស្ថិតនៅក្នុងតួលេខមិនឡើង ហើយក៏មិនចុះដែរក្នុងរយៈពេលប្រាំបួនខែជាប់ៗគ្នា។

ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ ​មានប្រសិទ្ធភាពបានត្រឹមខែវិច្ឆិកា​ឆ្នាំ២០២២ប៉ុណ្ណោះ ដោយសារតែ​តម្លៃ​ទំនិញបាន​ស្ទុះ​ឡើង​ខ្លាំង ស្របពេលដែលរដ្ឋាភិបាលចាប់ផ្តើមបង្កើន​ការចំណាយឡើងវិញ ​ ហើយតម្រូវការប្រាក់ដុល្លារ​កើនហួស​ពីទុនបម្រុង​រូបិយបណ្ណបរទេស ដែលធ្វើឲ្យ​រូបិយបណ្ណ​​ក្នុងស្រុក គឺប្រាក់បូលីវ៉ា ​ធ្លាក់​ថ្លៃ​ខ្លាំងបំផុតធៀប​​នឹង​ប្រាក់​ដុល្លារ​អាមេរិក។

គួររំឭកផងដែរថា ក្នុងខែធ្នូឆ្នាំ២០២២ តម្លៃទំនិញប្រើប្រាស់របស់វេណេស៊ុយអេឡា បានកើនឡើងក្នុងរង្វង់ជាង ៣៧% ដែលក្នុងនោះ តម្លៃសម្លៀកបំពាក់ និងស្បែកជើងបានកើនឡើងជាង ៥៧% ខណៈដែលតម្លៃទំនិញប្រើប្រាស់ទូទៅនៅក្នុងផ្ទះបានកើនឡើងជិត ៥៦%។​

សូជម្រាបថា បច្ចុប្បន្ន​អតិផរណាប្រទេសវ៉េណេស៊ុយអេឡា ស្ថិតនៅលំដាប់ខ្ពស់បំផុតទី៣នៅក្នុងពិភពលោកតាមពីក្រោយ ប្រទេសហ្ស៊ីមបាវ៉េស្ថិតនៅលំដាប់ទី១ និងលីបង់ស្ថិតនៅលំដាប់ទី២។

ទោះបីជា អតិផរណា​នៅប្រទេសវេណេស៊ុយអេឡា នៅមានក្នុងកម្រិតខ្ពស់ក្ដី ប៉ុន្ដែ លោក​ម៉ាដុយរ៉ូ ប្រធានាធិបតីប្រទេសនេះ បានអះអាងថា នៅឆ្នាំ២០២២ សេដ្ឋកិច្ច​វេណេស៊ុយអេឡា គឺសម្រេចបានកំណើន​ដល់ទៅជាង ១៥%ឯណោះ ដោយសារមានការពង្រីការធ្វើពិធិកម្ម​នៃសេដ្ឋកិច្ច។

លោក ម៉ាដុយរ៉ូ ក៏នៅតែទទូចឲ្យសហរដ្ឋអាមេរិក ដកចេញនូវទណ្ឌកម្ម​ដែលបានដាក់មកលើប្រទេសរបស់លោកផងដែរ ដោយលោកអះអាងថា ទណ្ឌកម្មទាំងនេះ បានធ្វើឲ្យសេដ្ឋកិច្ចវេណេស៊ុយអេឡាត្រូវរងការខាតបង់ប្រហែលជាង​៤០០លានដុល្លារក្នុងមួយថ្ងៃ៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ប្រទេសក្នុងទ្វីបអាមេរិកខាងត្បូងចង់បង្កើតរូបិយបណ្ណថ្មីមួយរួមគ្នាសម្រាប់ដោះដូរពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំរវាងអ្នកតំណាងធុរកិច្ចប្រទេសប្រេស៊ីល និងអ្នកតំណាងធុរកិច្ចប្រទេសអាហ្សង់ទីននៅវិមានប្រធានាធិបតីក្នុងប្រទេសអាហ្សង់ទីនកាលពីថ្ងៃច…

Ford កាត់បន្ថយការងារបុគ្គលិកដើម្បីបន្ទាបចំណាយ ត្រៀមប្រជែងទប់ទល់នឹងការលក់បញ្ចុះថ្លៃរបស់ Tesla

ក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford ត្រូវបានគេដឹងថា កំពុងមានផែនការកាត់បន្ថយការងាររាប់ពាន់កន្លែងនៅតំបន់អឺរ៉ុប ជាពិសេសគឺ ក្នុងប្រទេសអាល្លឺម៉ង់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ