អ្វីដែលពិសេសជាងនេះទៀតនោះ •ដើម្បីលើកកម្ពស់សុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ និងភាពថ្លៃថ្នូររបស់អតិថិជនដែលចូលរស់នៅ ថ្មីៗនេះ ក្រុមហ៊ុនបានដាក់ចេញជាកម្មវិធីប្រកួត «ផ្ទះខ្ញុំស្អាត» ដែលមានទឹកប្រាក់រង្វាន់សរុបរហូតដល់២០លានរៀលផងដែរ។
បើតាមក្រុមហ៊ុន WorldBridge Homes កម្មវិធីប្រកួតផ្ទះខ្ញុំស្អាតនេះ គឺផ្ដល់ឱកាសឲ្យអតិថិជនដែលជាម្ចាស់ផ្ទះនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល អាចបង្ហាញពីសមត្ថភាពនៃភាពប៉ិនប្រសប់ និងគំនិតច្នៃប្រឌិតក្នុងការតុបតែងផ្ទះរបស់ខ្លួន ដើម្បីចូលប្រកួតប្រជែងគ្នា ដោយជ័លាភីមានរង្វាន់សរុបជាសាច់ប្រាក់រហូតដល់២០លានរៀល ដែលក្នុងនោះ ជ័លាភីលេខ១ នឹងទទួលបាន៨លានរៀល, លេខ២ ទទួលបាន៦លានរៀល និងលេខ៣ចំនួន៤លានរៀល និងរង្វាន់លួងចិត្តជាច្រើនទៀត។
អ្នកស្រីសារុំ សុមនា ប្រធានគ្រប់គ្រងការិយាល័យលក់ អ្នករៀបចំកម្មវិធីបានបញ្ជាក់ឲ្យដឹងថា ការប្រកួតមានចំនួនបីវគ្គ ទីមួយគឺប្រកួតរូបថត ទីពីរប្រកួតវីដេអូ និងវគ្គផ្តាច់ព្រ័ត្ត។ សម្រាប់ពិន្ទុ គឺការបោះឆ្នោតដោយសាធារណជនលើបណ្តាញសង្គម Facebook ត្រូវបានឲ្យតម្លៃ ៧០% សម្រាប់វគ្គ១ និងវគ្គ២ ហើយ៣០%ទៀតគឺកំណត់ដោយគណកម្មាការ។
សូមបញ្ជាក់ថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល គឺមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ដ៏លេចធ្លោរមួយនៃទីក្រុងតាខ្មៅ។
គម្រោងនេះ មានចំនួនផ្ទះសរុប២៤៥៧ខ្នងផ្ទះ លើផ្ទៃដីសាងសង់សរុប២៣ហិកតា ស្ថិតលើផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ។
លំនៅដ្ឋានតម្លៃសមរម្យមួយនេះដ៏ធំ និងដំបូងគេនៅកម្ពុជាមួយនេះ លក់ជូនពលរដ្ឋក្នុងតម្លៃត្រឹមតែ ២៧ ៥០០ដុល្លារ ទៅ៣០ ០០០ដុល្លារប៉ុណ្ណោះ ក្នុងមួយខ្នង ហើយលក្ខណ្ឌបង់រំលស់ប្រចាំខែ គឺគ្មានប្រាក់កក់ គ្មានការប្រាក់ ព្រមទាំងមានដៃគូផ្ដល់កម្ចីបង់ផ្ដាច់ដល់ទៅ៨៥% សម្រាប់រយៈពេល២០ឆ្នាំផងដែរ។ សម្រាប់ការបង់រំលស់ប្រចាំខែគ្មានការប្រាក់ពេលជាវភ្លាម គឺត្រូវបង់ចាប់ផ្តើមពី ២៣០ដុល្លារតែប៉ុណ្ណោះមានទាំងលំនៅឋានកំពុងសាងសង់ជិតរួចរាល់ និងលំនៅឋានចូលរស់នៅបានភ្លាមៗ។