សេចក្តីប្រកាសព័ត៌មាន

ក្រុមហ៊ុន Vietjet ប្រារព្ធពិធីអបអរឆ្នាំរោង (នាគ) ជាមួយនឹងការផ្តល់ជូនពិសេស នៅពេលកក់សំបុត្រធ្វើដំណើរជាមួយតម្លៃចាប់ពី 0 ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ


ក្រុមហ៊ុន Vietjet មានមានសេចក្តីសោមនសរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ជូនអ្នកដំណើរទូទាំងពិភពលោកនូវការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យ និងការបញ្ចុះតម្លៃ ២០ ភាគរយលើសំបុត្រធ្វើដំណើរ Business Class ដើម្បីអបអរសាទរឆ្នាំរោង (នាគ) ។ ពេលវេលានេះជាពេលវេលាដ៏ល្អសម្រាប់ភ្ញៀវទាំងអស់គួរកក់សំបុត្រធ្វើដំណើរដ៏រីករាយជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet!
Vietjet ticket promotion_CAMBODIA
ដោយ
អំពី VietJet Air

ចាប់ពីពេលនេះដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រយន្តហោះ Economy Class រាប់រយរាប់ពាន់សំបុត្រតម្លៃចាប់ពី 0 ដុល្លារសហរដ្ឋអាមេរិក (មិនទាន់គិតពន្ធ និងសេវា) (*) សម្រាប់ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន Vietjet រួមទាំងជើងហោះហើរក្នុងប្រទេសវៀតណាម និងអន្តរជាតិផងដែរ។ បន្ថែមពីនេះ មានការបញ្ចុះតម្លៃដ៏អស្ចារ្យហូតដល់ ២០ ភាគរយលើសំបុត្រធ្វើដំណើរបែប Business Class ដែលភ្ញៀវអាចប្រើលេខកូដបញ្ចុះតម្លៃ SPRINGBU20 នៅពេលកក់សំបុត្រយន្តហោះអន្តរជាតិ និងភ្ជាប់ជើងហោះហើរអន្តរជាតិតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរសព្ទរបស់ Vietjet Air ។ សំបុត្របញ្ចុះតម្លៃមានសម្រាប់ជើងហោះហើរនៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ (**) តែប៉ុណ្ណោះ។

ទោះបីអ្នកកំពុងរៀបចំផែនការជួបជុំគ្រួសារ ដំណើរកម្សាន្តជាមួយមិត្តភ័ក្តិ ឬដំណើរផ្សងព្រេងតែម្នាក់ឯងនោះទេ នេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការកក់សំបុត្រធ្វើដំណើររបស់អ្នកជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការបណ្តាញហោះហើរដ៏ធំទូលាយជាមួយនឹងគោលដៅទេសចរណ៍សំខាន់ៗរបស់វៀតណាមនៅក្នុងផែនទីហោះហើររបស់ខ្លួនរួមមាន​៖ ទីក្រុងហាណូយ ហូជីមិញ ដាណាង ញ៉ាត្រាង ភូកុក ហ៊ូ និងទីក្រុងជាច្រើនទៀត។

ជាមួយនឹងការបន្ថែមជើងហោះហើរពី សៀមរាប-ហាណូយ នាពេលថ្មីៗនេះ អ្នកដំណើរកម្ពុជាអាចកក់សំបុត្រជើងហោះហើរតែមួយជើងដោយគិតទាំងថ្លៃពន្ធ និងសេវាក្នុងតម្លៃចាប់ពី ៦៥ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ លើសពីនេះ អ្នកដំណើរពីប្រទេសកម្ពុជាឥឡូវនេះអាចហោះហើរបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងទិសដៅផ្សេងទៀតតាមរយៈទីក្រុងហាណូយ។

អ្នកធ្វើដំណើរក៏អាចធ្វើដំណើរទៅមកពីប្រទេសវៀតណាម និងគោលដៅល្បីៗនៅ ឆេងឌូ និង សៀងហៃ (ប្រទេសចិន), ស៊ីដនី, មែលប៊ន, ប្រ៊ីសបេន, ភើត, និង អាឌែលដេត (ប្រទេសអូស្ត្រាលី), សេអ៊ូល, ប៊ូសាន និង ដេហ្គូ (ប្រទេសកូរ៉េ), តូក្យូ, អូសាកា, ហ្វូគូអូកា, និង ណាហ្គោយ៉ា (ប្រទេសជប៉ុន), កោះបាលី និង ហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី) វៀងច័ន្ទន៍ (ប្រទេសឡាវ), សៀមរាប (ប្រទេសកម្ពុជា) បុមបៃ, ញូវដែលី, ធីរូឈី, និង កូជី (ប្រទេសឥណ្ឌា) និងប្រទេសជាច្រើនទៀត។ ការធ្វើដំណើរនីមួយៗ គឺជាឱកាសដ៏ល្អសម្រាប់ភ្ញៀវទាំងអស់ក្នុងការស្វែងរកបទពិសោធន៍ថ្មីៗដែលគួរឱ្យចាប់អារម្មណ៍ និងស្វែងរកការកម្សាន្តបែបថ្មីដ៏ល្អប្រសើរជាងមុនសម្រាប់ដំណើរកម្សាន្តរបស់ខ្លួននាពេលនិទាឃរដូវថ្មីនេះ។

អ្នកធ្វើដំណើរដែលជ្រើសកក់សំបុត្រជើងហោះហើរបែប Business Class នឹងត្រូវធ្វើដំណើរតាមយន្តហោះ A330 ដែលអ្នកធ្វើដំណើរនឹងអាចទទួលបានបទពិសោធន៍ជិះយន្តហោះដ៏ទំនើបធំទូលាយ ជាមួយការផ្តល់ជូនសេវាកម្មពិសេសៗជាច្រើនដូចជា៖ កន្លែងត្រួតពិនិត្យចូលនិងច្រកចូលពិសេស កន្លែងសម្រាកដ៏ប្រណិត កាប៊ីនឯកជនដែលមានកៅអីរាបស្មើ និងអាហារសរីរាង្គច្រើនប្រភេទនៅពេលធ្វើដំណើរកម្ពស់ ១០.០០០ ម៉ែត្រ។

ជាពិសេស ក្រុមហ៊ុន Vietjet ផ្តល់ជូនអ្នកធ្វើដំណើរទាំងអស់ជាមួយនឹងធានារ៉ាប់រងការធ្វើដំណើរពីក្រុមហ៊ុន Sky Care ឥតគិតថ្លៃដោយធានាលោកអ្នកទទួលបាននូវភាពសប្បាយរីកពេញលេញក្នុងការធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet ។ សូមរីករាយជាមួយការធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet ដើម្បីស្វាគមន៍ឆ្នាំរោង (នាគ) ឆ្នាំ ២០២៤ ហើយសូមឱ្យលោកអ្នកទទួលបាននូវភាពរីកចម្រើនរុងរឿង ជោគជ័យ និងសុភមង្គលគ្រប់ៗគ្នា។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) លក្ខខណ្ឌ

###

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ [email protected]

ទូរសព្ទលេខ៖ +84 932 775 066

None



អត្ថបទបន្ទាប់


ការប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ឥណ្ឌូនេស៊ី កាន់តែពុះកញ្ជ្រោល ខណៈ VinFast និង BYD ឈានជើងចូលទីផ្សារនេះព្រមគ្នា

ការប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនី (EV) របស់ប្រទេសឥណ្ឌូនេស៊ី កំពុងតែពុះកញ្ជ្រោលកាន់តែខ្លាំង ខណៈដែលក្រុមហ៊ុនផលិតរថយន្ត VinFast របស់…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖​ ព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែកុម្ភៈឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ